ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

មនុស្ស២០នាក់ស្លាប់ និងជាង៧០នាក់របួស ក្នុងការផ្ទុះអំពើហិង្សានៅឥណ្ឌូនេស៊ី

មនុស្ស២០នាក់ស្លាប់ និងជាង៧០នាក់របួស ក្នុងការផ្ទុះអំពើហិង្សានៅឥណ្ឌូនេស៊ី

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា មនុស្សចំនួន២០នាក់ បាត់បង់ជីវិត និងជាង៧០នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញានេះ ។ ក្នុងការផ្ទុះអំពើហិង្សាក្នុងក្បួនកុបកម្មនៅខេត្ត ប៉ាពូ ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ។ សូមបញ្ជាក់ថា ក្បួនកុបកម្មរបស់ប្រជាកុបករ បានកើតឡើងមុនដំបូងនៅវិទ្យាល័យ Wamena ក្នុងខេត្តប៉ាពូ ដែលជាក្បួនកុបកម្មប្រឆាំងនឹងអ្នកគ្រួជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបាននិយាយប្រដូចកូនសិស្សជនជាតិប៉ាពូទៅនឹងសត្វស្វា ។ ក្រោយពីអ្នកគ្រួជនជាតិឥណ្ឌូនេស៊ីប្រដូចកូនសិស្សជនជាតិប៉ាពូទៅនឹងសត្វស្វា ក្បួនកុបកម្មដ៏ហិង្សាបានកើតឡើង ដោយក្រុមកុបករខឹងសម្បាយ៉ាងខ្លាំងទៅនឹងពាក្យប្រដូចនេះថាជាការប្រមាថមើលងាយដល់ជនជាតិប៉ាពូ ៕  ...
នៅចុងខែសីហានេះឆ្នាំ២០១៩​​ ​​កម្ពុជា​​នាំចេញអង្ករជាង34 ម៉ឺនតោន​ទៅកាន់ទីផ្សារអន្តរជាតិ

នៅចុងខែសីហានេះឆ្នាំ២០១៩​​ ​​កម្ពុជា​​នាំចេញអង្ករជាង34 ម៉ឺនតោន​ទៅកាន់ទីផ្សារអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
យោងតាម​​សហព័ន្ធស្រូវអង្ការកម្ពុជាបង្ហាញថា ​​គិតត្រឹមចុង ខែសីហា ឆ្នាំ 2019 បរិមាណនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺបានជាង 34ម៉ឺនតោន បើប្រៀបធៀប រយះពេលដូចគ្នាកាលពីឆ្នាំមុន​​​ គឺច្រើន ជាងបន្តិច បន្តួចទៅនឹងឆ្នាំ 2018។ ក្នុងស្ថានភាពគឺ ទីផ្សារប្រទេសចិន កើនជាង 50% ស្របពេលទីផ្សារអឺរ៉ុប ធ្លាក់ចុះ ប្រមាណជា 32% ហើយទីផ្សារក្នុងប្រទេសអាស៊ាន ជាពិសេស ម៉ាឡេស៊ី និង ប៊្រុយណេកើន ជាង 12% ប្រទេសទៀតមានតំបន់អាព្រិច អាមេរិច កា ណាដា អូស្ត្រាលី ជាដើមកើនជាង13%។ ការធ្លាក់ចុះនៃទីផ្សារសហគមន៌អ៊ឺរ៉ុប គឺបណ្តាលមកពីការចាប់អនុវត្តន៍ការយកពន្ធ ក្នុងមួយតោន 170 EURO  តាមវិធានការ រក្សារការពារ safeguard របស់អ៊ឺរ៉ុប មកលើ កម្ពុជានិងប្រទេសភូមា ដើម្បីជួយដល់ប្រជាកសិករ របស់ ប្រទេសអីតាលី។ តែអីដែលសហព័ន្ធស្រូវអង្ករកម្ពុជាកត់សំគាល់នោះគឺការធ្លាក់ចុះតែបរិមាណអង្ករ សគ្រាប់វែង តែប៉ុណ្ណោះ ហើយបរិមាណអង្ករក្រអូបមានការកើនឡើងហើយតំលៃបានខ្...
ឆ្នាំ២០២០បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនលើសពីការរំពឹងទុក​​​​

ឆ្នាំ២០២០បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនលើសពីការរំពឹងទុក​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅ​​​ឆ្នាំ២០២០ខាងមុខបរិមាណកុងតឺន័រដែលបាន​​​ឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នឹងមានកំណើន​ខ្ពស់លើសពីការរំពឹងទុក ដោយសារតែ​​​មានការវិនិយោគ​​​ពង្រីកកំពង់ផែថ្មី​​​​ស្របតាម​ការរីកចម្រើនសេដ្ឋកិច្ច។​​​ ​​​លោក​​ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​​មានប្រសាសន៍​​ថា​​ ​​​​​ជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លង កាត់បានកើនឡើង ខ្ពស់ក្នុងឆ្នាំ ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧ហើយចំណែកចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។ លោក​បណ្ឌិត​​បា​នអះអាង​ទៀតថា« ​​ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថា បរិមាណកុងតឺន័រដែលបាន​​​​ឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០រយ ពាន់ ធីអ៊ីយូ (TEUs )នៅឆ្នាំ ២០២០ និងលើស ១ លាន​​ ធីអ៊ីយូ(TEUs)»។ លោក​​ទេសរដ្ឋមន...
ប្រមុខដឹកនាំ និងក្រុមបាតុករទីក្រុងហុងកុង នឹងជួបចរចានៅសប្តាហ៍នេះ

ប្រមុខដឹកនាំ និងក្រុមបាតុករទីក្រុងហុងកុង នឹងជួបចរចានៅសប្តាហ៍នេះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែកញ្ញានេះថា ប្រមុខដឹកនាំកំពូលទីក្រុងហុងកុង លោកស្រី ការី ឡាំ (Carrie Lam) នឹងជួបចរចាជាមួយក្រុមបាតុករគាំទ្រប្រជាធិបតេយ្យប្រមាណជាង១៥០នាក់នៅសប្តាហ៍នេះ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅទីក្រុងនេះ ។ លោកស្រី ការី ឡាំ បានថ្លែងថា នាយប៉ូលីសក្រុងហុងកុង កំពុងស្ថិតក្រោមសម្ពាធដ៏តឹងតែង និងបានទទួលរងការចោទប្រកាន់ពីបទ វាយធ្វើបាបក្រុមបាតុករគាំទ្រប្រជាធិបតេយ្យ ។ សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ បុរសបាតុករម្នាក់ បានទទួលរងនូវការវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់កម្លាំងប៉ូលីស ក្នុងអំឡុងពេលនៃការបង្ក្រាបក្រុមបាតុករនៅទីក្រុងហុងកុង ៕...
៧ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ មានទឹកប្រាក់ជាង ៨ពាន់លានដុល្លារអាមេរិក

៧ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ មានទឹកប្រាក់ជាង ៨ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រយៈពេល ៧ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ មានទឹកប្រាក់សរុបជាង ៨ ពាន់លានដុល្លារ បានកើនឡើងជាង ១៤% ខណៈការនាំចូលមានទំហំទឹកប្រាក់ប្រមាណជាង ១១ លានដុល្លារ កើនឡើងជិត ២២% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩ នេះ តម្លៃនៃការនាំចេញពីកម្ពុជារួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង វាយនភ័ណ្ឌផ្សេងៗ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងបង្គុំរថយន្ត កង់ ឈើមូល ឈើកែច្នៃ ក្តាបន្ទុះ អង្ករ ស្រូវ កៅស៊ូ បារី ខ្សែភ្លើង មាស និងផលិតផលផ្សេងៗទៀត ។មានទំហំទឹកប្រាក់ប្រមាណជាង ៨ ពាន់លានដុល្លាអាមេរិក ចំពោះផលិតផលនាំចេញច្រើនជាងគេមានៈ ផលិតផលសម្លៀកបំពាក់ ស្បែកជើង, វាយនភ័ណ្ឌផ្សេងៗ ។ ចំណែកធការនាំចូល មានទំហំទឹកប្រាក់ប្រមាណជាង ១១លានដុល្លារ កើនឡើងជិត ២២% ក្នុងនោះមាន ថ្នាំពេទ្យ បារី ភេសជ្ជៈ និងគ្រឿងស្រវឹង ។ ស្កសរ ប៊ីចេង ប្រេងឆា អាហារផ្សេងៗ។ បរិក្ខាសំណ...
លោក ត្រាំ និងលោក អាបេ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសប្តាហ៍នេះ

លោក ត្រាំ និងលោក អាបេ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសប្តាហ៍នេះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ ។ ក្នុងជំនួបនេះ លោក អាបេ បានស្នើសុំលោក ត្រាំ កុំឲ្យយកពន្ធលើការនាំរថយន្តជប៉ុនចូលទីផ្សារអាមេរិកនៅពេលខាងមុខ ។ ប៉ុន្តែលោក ត្រាំ ទំនងជាមិនធ្វើតាមសំណើរបស់លោក អាបេ នោះទេ ដោយសារប្រធានាធិបតីអាមេរិករូបនេះ បានរៀបចំគម្រោងរួចជាស្រេចទៅហើយ ក្នុងការយកតម្លៃពន្ធនាំចូលរថយន្តពីជប៉ុន និងអឺរ៉ុប ក្នុងអត្រា២៥%ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។ សូមបញ្ជាក់ថា ជប៉ុនបាននាំចូលរថយន្តគ្រប់ប្រភេទទៅកាន់ទីផ្សារអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណជាង ៦៧.៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ៕...
ក្រុមហ៊ុន N&Y Real Estate មានប្រូម៉ូសិនដ៏ពិសេសនាឱកាសរដូវភ្ជុំបិណ្ឌនេះ

ក្រុមហ៊ុន N&Y Real Estate មានប្រូម៉ូសិនដ៏ពិសេសនាឱកាសរដូវភ្ជុំបិណ្ឌនេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន N&Y Real Estate  មានប្រូម៉ូសិនដ៏ពិសេស ឱកាសរដូវភ្ជុំបិណ្អតិថិជនមានត្រឹមតែ💲2️⃣0️⃣0️⃣   នឹងក្លាយជាម្ចាស់ដីភ្លាមៗ និង បង់រំលស់ គ្មានការប្រាក់ត្រឹមតែ 💲1️⃣7️⃣9️⃣ ប៉ុណ្ណោះក្នុង១ ខែ បង់ថ្ងៃនេះថែមជូន Iphone 11 Pro Max 📱១គ្រឿងភ្លាម។ គួរអោយជឿ ផ្ទះវីឡា កូនកាត់ ស្ថិតក្នុងតំបន់ទីប្រជុំជនមានតម្លៃត្រឹមតែ 💲3️⃣3️⃣3️⃣9️⃣9️⃣ ទិញភ្លាមថែមជូនទូរស័ព្ទ Iphone 11 Pro Max 📱១គ្រឿងភ្លាម។ គម្រោងទី១​ របស់ក្រុមហ៊ុន​ N & Y Real Estate​ ពុះដីឡូត៍ អង្គស្នួលចាប់ផ្តើមបើកដំណើរការលក់ ហើយជាមួយការផ្តល់ជូននូវPromotionព្រមទាំងអត្ថប្រយោជន៍ យ៉ាងសម្បូរបែបគ្រាន់ តែលោកអ្នក មានប្រាក់ត្រឹមតែ ១៤៩ដុល្លារប៉ុណ្ណោះ​ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ​ដីឡូត៍ណាមួយ​ដែល លោកអ្នកពេញចិត្ត។ មានទំហំ 4.50 x 10ម៉ែត្រ 5 x 20ម៉ែត្រ និង 10 x 20ម៉ែត្រ រីឯអត្ថប្រយោជន៍ទាំងនោះ​គឺ គម្រោងសុទ្ធ១០០%បង់១៤៩ ដុល្លាររាល់ខែ រយៈពេល​៤៨ខែ ដោយគ្មានការប្រាក់។ ក...
ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្ត E-Certificate ដើម្បីបង្កើនគុណភាពជំនាញវិជ្ជាជីវៈទេសចរណ៍ 

ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្ត E-Certificate ដើម្បីបង្កើនគុណភាពជំនាញវិជ្ជាជីវៈទេសចរណ៍ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ អនឡាញ «E-Certificate» ដើម្បីគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបង្កើនគុណភាពឱ្យកាន់តែប្រសើរ និងជឿជាក់។ ការប្រកាសឱ្យអនុវត្តប្រព័ន្ធ E-Certificate នេះ ធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំង «អ្នកជំនាញទេសចរណ៍ឆ្នើមលើកទី១» ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។  ប្រព័ន្ធ E-Certificate គឺជាប្រព័ន្ធគ្រប់គ្រងឆ្លាតវៃមួយធ្វើឡើងតាមបច្ចេកវិទ្យាឌីជីថល ដែលចូលរួមពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។ លោក ណេប សាមុត បានឲ្យដឹងថា ប្រព័ន្ធ E-Certificate នឹងជួយគ្រប់គ្រងទិន្នន័យអ្នកជំនាញទេសចរណ៍ កម្រិតនៃការបណ្ដុះបណ្ដាល ក៏ដូចជាគ្រប់គ្រងការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍បានយ៉ាងត្រឹមត្រូវ ធានាបង្កើនប្រសិទ្ធភាព និងគុណភាពសេវាកម្មទេសចរណ៍កាន់តែប្រសើរឡើ...
សត្វព្រៃចម្រុះជាង២០០គីឡូក្រាមចាប់បានពីឈ្មួញ​ យកទៅព្រលែង​ក្នុងបឹងទន្លេសាប

សត្វព្រៃចម្រុះជាង២០០គីឡូក្រាមចាប់បានពីឈ្មួញ​ យកទៅព្រលែង​ក្នុងបឹងទន្លេសាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖ សត្វ​អណ្តើក ​ចំនួន​ ​២៨ក្បាល​ ​ស្មើនឹង​១៧៩គីឡូក្រាម​ ​សត្វ​ពស់​​៨២ក្បាល​ ​ស្មើនឹង​ ​៤៥គីឡូក្រាម​ ​និង​អន្សង៤ក្បាល​ ​ស្មើនឹង​ ​៨គីឡូក្រាម ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បង្ក្រា​បកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងភូមិភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុក​ស្ទោង។ សត្វព្រៃ​ចម្រុះ​ជាង​ ​២០០គីឡូក្រាមនេះ​ ដឹក​តាម​រថយន្តក្រុង​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ ​និង​បា​ន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​ជា​អ្នកបើកបរ​ថ​យន្ត​ដើម្បី​យក​ទៅ​សួរ។​ សត្វព្រៃទាំងនេះត្រូវបានលោកអ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំប្រគល់ជូនមន្ត្រីជលផល និងអង្គការ វ៉ាយអេត ​ដើម្បី​យក​ទៅ​លែងក្នុងបឹងទន្លេសាប៕...
ប៉ូលិសចាប់ខ្លួនកូនប្រុសដែលកាប់ឪពុកម្តាយបង្កើតឲ្យរបួស

ប៉ូលិសចាប់ខ្លួនកូនប្រុសដែលកាប់ឪពុកម្តាយបង្កើតឲ្យរបួស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ នគរបាលស្រុកបាណន់ ខេត្តបាត់ដំបង  ចាប់ខ្លួនយុវជនម្នាក់ បានកាប់ឪពុកម្តាយបង្កើតរបស់ខ្លួនឲ្យរបួសធ្ងន់ ដោយលើកហេតុផលថាទាំងពីរ ជាខ្មោចលៀនអណ្ដាត ។ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។  ជនសង្ស័យឈ្មោះ លុយ សុធី ហៅ ជយ អាយុ២៦ឆ្នាំ រស់នៅជាមួយឪពុកម្តាយ នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ នគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង២កន្លះ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានកាប់ឪពុក ឈ្មោះ លុយ វ័រ អាយុ៦៧ឆ្នាំ ឲ្យរបួសក្បាលយ៉ាងធ្ងន់ធ្ងរ និងម្តាយឈ្មោះ ស៊ុន ភាន អាយុ៦២ឆ្នាំ រងរបួសបន្តិចបន្តួច។ នគរបាលបានឲ្យដឹងទៀតថា យុវជនរូបនេះ មានជំងឺសរសៃប្រសាទ និងធ្លាប់បង្កអំពើហិង្សា ដោយដេញកាប់ឪពុក ម្ដាយ បងប្អូន សាច់ញាតិ ជាច្រើនលើកច្រើនសាររួចមកហើយ ៕...