ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃមានចំនួនជាង ១លាន ៤សែននាក់កើនឡើង ៣៧,២៥%
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្តភ្ញៀវទេសចរជាតិ-អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរកំ សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ២៧-២៩ខែកញ្ញាឆ្នាំ២០១៩នេះមានចំនួន១.៤៣៧.៩៨៨ នាក់កើនឡើង ៣៧,២៥%។
លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនោះភ្ញៀវជាតិមានចំនួន ១.៣៦១.២៤០ នាក់កើនឡើង៣៤,៩១%ភ្ញៀវអន្តរជាតិមានចំនួន៧៦.៧៤៨នាក់ កើនឡើង ៩៨.១៤%។
លោករដ្ឋមន្រ្តីថាបជាការគួរអោយកត់សំគាល់យោង តាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី ខេត្តក្រុមការងារសង្កេតឃើញថាការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចំរើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការ កើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។
លើសពីនេះ លោក រដ្ឋមន្ត្រីមានប្រសាសន៍ថា យើងអាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុអាហារ និងសេវាកម្មទេសចរណ៍ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវស្របតាមសរា ចរណែនាំរបស់ក...







