អភិបាលខេត្តកណ្តាល បង្កើតគណៈកម្មការរៀបចំប្រណាំងទូកឆ្នាំ២០១៩ នៅក្រុងតាខ្មៅ
កណ្តាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រេចបង្កើតគណៈកម្មការរៀបចំពិធីប្រណាំងទូកក្រុងតាខ្មៅ ឆ្នាំ២០១៩ ដើម្បីជំរុញឲ្យពិធីប្រណាំងទូកប្រកដោយបានជោគជ័យ និងមានប្រសិទ្ធភាព នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក នៅពេលខាងមុខនេះ ។
លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីរៀបចំបង្កើតគណៈកម្មការរៀបចំពិធីប្រណាំងទូកក្រុងតាខ្មៅ នៅសាលាខេត្តកណ្តាល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ដើម្បីត្រួតពិនិត្យ និងត្រៀមលក្ខណៈសម្រាប់ដំណើរការក្នុងពិធីប្រណាំងទូកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។
លោកអភិបាលខេត្ត បញ្ជាក់ថា យើងត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ សម្រាប់ដំណើរការពិធីប្រណាំងទូក ឆ្នាំ២០១៩ ក្នុងគោលដៅទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី និងភារកិច្ច ដែលបានចាត់តាំង។
ដើម្បីឲ្យពិធីនោះទទួលបានជោគជ័យ ...








