មន្ត្រីការងារលទ្ធកម្ម និងទទួលបានចំណេះដឹងផ្នែកដោះស្រាយវិវាទ និងបណ្ដឹងតវ៉ា នៅក្នុងលទ្ធកម្មសាធារណៈ
ភ្នំពេញ៖ មន្រ្តីគ្រប់គ្រងការងារលទ្ធកម្មសាធារណៈនៅតាមក្រសួងស្ថាប័ន ទទួលបានចំណេះដឹង និងបទពិសោធន៍ លើវិធីសាស្ត្រលទ្ធកម្មទំនិញ សំណង់ សេវាកម្ម និងការអនុវត្តការដោះស្រាយវិវាទ និងបណ្ដឹងតវ៉ា ដើម្បីជម្រុញគ្រប់គ្រងការងារលទ្ធកម្មសាធារណៈរបស់រដ្ឋឲ្យកាន់តែរឹងមាំ ។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានលើកឡើងក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីគ្រប់គ្រងកិច្ចលទ្ធកម្មចំនួន ៥ក្រសួង គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល,។
លោក ឈឹម សារ៉េត បានបញ្ជាក់ថា ដើម្បីជម្រុញឲ្យមន្រ្តីក្រសួង ដែលអនុវត្តន៍ការងារលទ្ធកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព រួមជាមួយអង្គភាពលទ្ធកម្ម និងក្រុមលទ្ធកម្ម នៃ...








