ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

មន្ត្រីប៉ូលីស៤នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់

មន្ត្រីប៉ូលីស៤នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មន្ត្រីប៉ូលីសចំនួន៤នាក់បានបាត់បង់ជីវិត និងប៉ូលីសមួយចំនួនទៀតបានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅទីក្រុង Kirkuk ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ ទី២៥ ខែមិថុនានេះ ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះទេ ប៉ុន្តែប៉ូលីសជំនាញអ៊ីរ៉ាក់បានសន្និដ្ឋានជំហានដំបូងថា ការបំផ្ទុះគ្រាប់បែកនេះទំនងជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ។ សូមបញ្ជាក់ថា ទីក្រុង Kirkuk គឺជាអតីតទីជម្រករបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះអន្តរជាតិ បានវាយដណ្តើមយកមកវិញកាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ដែលទីក្រុងនេះ មិនទាន់មានសន្តិសុខគ្រប់គ្រាន់នៅឡើយទេ ៕  ...
គម្រោងស្ថាបនាផ្លូវជាតិលេខ២ ​និងលេខ២២ ​ចំណាយ​ថវិកាជាង៥៦​លានដុល្លារ ​នឹងបើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ​

គម្រោងស្ថាបនាផ្លូវជាតិលេខ២ ​និងលេខ២២ ​ចំណាយ​ថវិកាជាង៥៦​លានដុល្លារ ​នឹងបើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២ គឺជាគម្រោង ក្រោមឥណទាន​សម្ប​ទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការ​ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់ សរុប ៥៦,១០០.០០០ដុល្លារ ក្នុងនោះថវិកាគ្រោង សម្រាប់ការសាងសង់ (Civil Works) មានចំនួន ៤៣.៦០១.០០០ដុល្លារ និងថវិកាបម្រុង​(Cortin​gencies) មានចំនួន ៨.០៩១.០០០ដុល្លារ។ សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅក្នុងពិធីចុះហត្ថលេខាផ្លូវជាតិលេខ២ និង២២ នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ គម្រោងនេះឆ្លងកាត់រាជធានី-ខេត្ត ចំនួន៣រួមមាន ៖ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងផ្លូវសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ២ ចាប់​ផ្តើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិ...
ចិន និងអាមេរិក នឹងចាប់ផ្តើមចរចាស្តីពីពាណិជ្ជកម្មនៅពេលខាងមុខ

ចិន និងអាមេរិក នឹងចាប់ផ្តើមចរចាស្តីពីពាណិជ្ជកម្មនៅពេលខាងមុខ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយនៅថ្ងៃអង្គារនេះថា ក្រុមតំណាងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ ដោយបានភ្ជាប់ពាក្យសម្តីក្នុងការចាប់ផ្តើមកិច្ចចរចាស្តីពីពាណិជ្ជកម្មឡើងវិញ ។ ក្រុមតំណាងចិន និងអាមេរិក បានសន្យានឹងចាប់ផ្តើមកិច្ចចរចាឡើងវិញនៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលកិច្ចចរចាស្តីពីពាណិជ្ជកម្មរវាងភាគីទាំងពីរបានជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។ ប្រភពដដែលបានបន្តថា ចិន និងអាមេរិក ត្រូវរកឲ្យឃើញនូវកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្ម ដើម្បីប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខានៅទីក្រុង អូសាកា ប្រទេសជប៉ុន ក្នុងកិច្ចប្រជុំ G20 នៅចុងខែមិថុនានេះ ៕...
​អគ្គនាយកំពង់ផែស្វយ័តក្រុងព្រះសីហនុកោតសរសើរដល់ បងប្អូនកម្មករ បានចូលរួមប្រតិបត្តិការជួយសង្គ្រោះដោយរលំបាក់អគារ

​អគ្គនាយកំពង់ផែស្វយ័តក្រុងព្រះសីហនុកោតសរសើរដល់ បងប្អូនកម្មករ បានចូលរួមប្រតិបត្តិការជួយសង្គ្រោះដោយរលំបាក់អគារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែ បានបញ្ជូនកម្លាំងកម្មករជំនាញចំនួន ៦០ នាក់ បុគ្គលិកពេទ្យ ប្តូរវេនជាបីវេន រថយន្តស្ទូច ២ គ្រឿង អេស្កាវាទ័រ ២ គ្រឿង រថយន្តបែន ៥ គ្រឿង រថយន្តសង្គ្រោះ ១ គ្រឿង និងម៉ាស៊ីនកាត់ដែក ៦ គ្រឿង នេះជាមោទនភាពរបស់បងប្អូនកំពង់ផែទាំងអស់ដែលបានចូលរួមក្នុងសកម្មភាពប្រតិបត្តិការជួយសង្គ្រោះរុករកជនរងគ្រោះ ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក និងថ្នាក់ដឹកនាំកំពង់ផែ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរដល់ បងប្អូនកម្មករ ទាំងអស់ ដែលបានប្រឹងប្រែងដោយលះបង់ទាំងកម្លាំងកាយចិត្តប្រាជ្ញា ស្មារតី ដោយផ្ទាល់ទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះរុករក ជនរងគ្រោះក្នុង​ឧបទ្ទវហេតុ​...
យានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ 

យានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ 

សង្គម និងកម្សាន្ត
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មានយានយន្តប្រមាណ៥លានគ្រឿង ដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដែលភាគច្រើនជាម៉ូតូ  ។ លោកបានថ្លែងបែបនេះក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្ដីពីការចុះបញ្ជី និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះ នៅផ្សារទំនើបអ៊ីអន២ ។ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌​មាន​​ថា “ជារួម គឺយើងមាន​យានយន្ដ៥លានគ្រឿង ប៉ុន្ដែក្នុង៥លាននឹងភាគច្រើនគឺ ម៉ូតូ ឡានជិត​១​លាន​ ក្រៅពីនឹងសុទ្ធតែម៉ូតូ”។ លោករដ្ឋមន្ដ្រីបានបន្ថែមថា ការចុះបញ្ជីរតាមប្រព័ន្ធអនឡាញនេះ ទើបតែប្រតិបត្តិការជាង​១​ឆ្នាំ​ តែប៉ុណ្ណោះ ប៉ុន្តែការចុះបញ្ជីតាមប្រពន្ធអនឡាញបានផ្ដល់ភាពងាយ ស្រួលទៅដល់ប្រជាពលរដ្ឋយ៉ាងច្រើន។ សូមបញ្ជាក់ថា ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​​អនឡាញ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បី​ឲ្យ​ពលរដ្ឋ​​...
ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាត្រូវបានគេយកគ្រឿងចក្រទៅឈួសឆាយ ក្នុងខេត្តរតនគិរី

ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាត្រូវបានគេយកគ្រឿងចក្រទៅឈួសឆាយ ក្នុងខេត្តរតនគិរី

សង្គម និងកម្សាន្ត
ខេត្តរតនគិរី៖ ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាដែលត្រូវបានគ្រឿងចក្រត្រាក់ទរ័D60ជាច្រើនគ្រឿងរបស់អ្នកមានអំណាចប្រចាំខេត្តរតនគិរីនិងអាជ្ញាធរស្រុកតាវែងឃុបឃិតគ្នាជាប្រពន្ធ័ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធត្រូវបានផ្អាកបណ្តោះអាសន្ន៍ហើយបន្ទាប់ពីមានការបែកធ្លាយដល់ស្ថាបន័ជំនាញពាក់ពន្ធ័ស្ថាបន័អង្គការអភិរក្យនានា។ សកម្មភាពធ្វើការឈូសឆាយដីព្រៃដោយខុសច្បាប់នោះត្រូវបានជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិចុះមកពិនិត្យផ្ទាល់ដោយឱ្យជំនាញព្រៃឈើខេត្ត ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ តែរហូតមកដល់ពេលនេះក៏នៅតែបន្តឃ្លាំមើលដដែលអំពីសកម្មភាពហ្នឹង។ ប៉ុន្តែការចុះទៅពិនិត្យផ្ទាល់របស់ក្រុមការងារថ្នាក់ជាតិនៅទីតាំងឈូសឆាយដីព្រៃដោយខុសច្បាប់នោះស្ថិតក្នុងឃុំតាវែងក្រោមស្រុកតាវែងមិនបានជួបប្រទះគ្រឿងចក្រត្រាក់ទ័រធ្វើការឈួសឆាយដីព្រៃនោះទៀតទេដោយត្រូវបានក្រុមមេការគ្រឿងចក្រដឹងមុនបានជម្លៀសចេញបាត់អស់ហើយ។ទើបក្រុមការងារដែលចុះទៅនោះបានត្រឹមតែដើរមើលដី...
ការកែច្នៃវត្ថុអនុស្សាវរីយ៍លក់​​​សម្រាប់​​​​​​ភ្ញៀវទេសចរ​នៅមានចំនួន​​តិចនៅឡើយ​​​​​​

ការកែច្នៃវត្ថុអនុស្សាវរីយ៍លក់​​​សម្រាប់​​​​​​ភ្ញៀវទេសចរ​នៅមានចំនួន​​តិចនៅឡើយ​​​​​​

សង្គម និងកម្សាន្ត
​​អ្នក​​​​លក់វត្ថុអនុស្សាវរីយ៍​​និអ្នក​ជំនាញ​ទេសចរ​​​បាននិយាយ​​ថា ​ការកែច្នៃវត្ថុ អនុស្សាវរីយ៍ នៅ​​​កម្ពុជា​​​សម្រាប់លក់ដល់​​​ភ្ញៀវទេសចរជាតិនិងអន្តរជាតិ​​​នៅមានចំនួន​​​​តិចនៅឡើយ​​ ខណៈ ដែល​​​ការ​វិនិយោគ​​ពីវិស័យ​ឯកជន​​នៅមានកម្រិត​​​​នៅឡើយនោះ​​​​​។​ លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធទេសចរ​ជាតិ​កម្ពុជាបាន​ចាត់ទុក​​​​ថា ​​សំរាប់​​​វត្ថុ អនុស្សាវរីយ៍ ​នៅកម្ពុជា ដែលដាក់​លក់សម្រាប់ភ្ញៀវទេសចរ​​​​​​ បច្ចុប្បន្ន​នេះ​​​មានបរិមាណ​​​​ច្រើន​​លើទីផ្សារ​​​​ ​​​​​ ប៉ុន្តែ​​​​​​វត្ថុអនុស្សាវរីយ៍​ភាគច្រើន ដែលកែច្នៃ​​​ក្នុងស្រុកនៅ​​​​មាន​ចំនួន​តិច​តួចនៅឡើយ​​ ហើយ​​បញ្ហានេះទាមទារ​ឲ្យ​មានការ​វិនិយោគ​បន្ថែមទៀត​​​​ពី វិស័យ​ឯកជន​​​។​ ​​​លោក​បាន​លើក​ឡើងថា  កន្លងមក​អ្នក​វិនិយោគ​ក្នុស្រុក​​បាន​​​​កែច្នៃខ្លះដែរ ប៉ុន្តែ​ការងារ នេះ​​​​មិនទាន់​បំពេញ​តាម​សេចក្តីត្រូវការរបស់​​​ភ្ញៀវនៅឡើយទេ​​ ហើយ​​​​​វត្ថុអនុស្សាវរីយ...
តើ​​សហគ្រាសក្នុងស្រុក​​​ធ្វើ​ដូចម្តេច​ដើម្បី​​ទទួលបាន​អនុគ្រោះពន្ធ១%​​​​ពីរាជរដ្ឋាភិបាល​​​​?

តើ​​សហគ្រាសក្នុងស្រុក​​​ធ្វើ​ដូចម្តេច​ដើម្បី​​ទទួលបាន​អនុគ្រោះពន្ធ១%​​​​ពីរាជរដ្ឋាភិបាល​​​​?

សេដ្ឋកិច្ច និងវិនិយោគ
លោក គាត​ ហេង អគ្គនាយក​ក្រុមហ៊ុន Cam Account & Tax Service Co Ltd បាន មានប្រសាសន៍ថា ចាប់ពីពេលនេះទៅ​​ម្ចាស់​​សហគ្រាស និងក្រុមហ៊ុននៅ​​​​​​​​កម្ពុជា​​ត្រូវ​​​​អនុវត្ត​​​តាម​សេចក្តី​​ប្រកាសរបស់​ក្រសួង​សេដ្ឋកិច្ច ​​និងហិរញ្ញវត្ថុឲ្យ​​បានពេញលេញ​​​ ​​ដើម្បី ទទួល​បាន​​​ការលើក​លែង​​​ពន្ធ​អនុគ្រោះ​១% ហើយ​សហគ្រាសទាំងនោះ​ត្រូវ​​​​​អនុវត្តឲ្យ​បាន​ និងមាន​​​​​​​បញ្ជីស្នាមគណនេយ្យរបស់​ក្រុមហ៊ុន​ ដែល​គ្រប់​អ្នកវិនិយោគ​​​ត្រូវអនុវត្តទៅ​តាម​សេចក្តីណែនាំពីក្រសួង​​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​​កាលពីខែមេសា​​ឆ្នាំ២០១៧។​ ​​លោក​បាន​មានប្រសាសន៍ទៀតថា​​​ ការធ្វើ​ដូច្នោះ​​បាន​​ទើបអាច​​ទទួល​បាន​ការលើក ទឹក ចិត្ត​ពី​​រាជរដ្ឋាភិបាល​​​​លើ​ពន្ធ​​​អនុគ្រោះ​១% ​​ប្រចាំឆ្នាំ​​​ ប៉ុន្តែ​ចំណែក​​​ក្រុមហ៊ុន ​​និងអ្នក​វិនិយោគពីក្រៅប្រទេសវិញ​គឺ​​​​មានលក្ខណៈ​សម្បត្តិ​​​​​គ្រប់​​គ្រាន់​​​ហើយ ​​អាចទទួលបាន​ការ អនុគ្រោះ​​ពីរាជរដ្ឋាភិបា...
ប្រតិភូចិនខេត្តជឺជាំង ចង់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា នឹងបើកការហោះហើរត្រង់មកកម្ពុជាក្នុងឆ្នាំ២០១៩

ប្រតិភូចិនខេត្តជឺជាំង ចង់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា នឹងបើកការហោះហើរត្រង់មកកម្ពុជាក្នុងឆ្នាំ២០១៩

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  គណៈប្រតិភូចិនមកពីខេត្តជឺជាំង បានបង្ហាញពីគោលបំណងចង់មកវិនិយោគ បង្កើតតំបន់ទេសចរណ៍នៅកម្ពុជា ពិសេសសម្រាប់ទេសចរវ័យចំណាស់ ខណៈការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជឺជាំង នឹងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៩នេះ។ ការលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូចិនមកពីខេត្តជឺជាំង ដឹកនាំដោយលោកចាង សឺស្ស៊ី (Zhang Zexi) អនុប្រធានសភាប្រឹក្សាយោបល់ខេត្តជឺជាំង នៅទីស្ដីការក្រសួងទេសចរណ៍កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ គណៈប្រតិភូចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះឱកាសវិនិយោគបង្កើតតំបន់ទេសចរណ៍ សម្រាប់ទេសចរវ័យចំណាស់នៅកម្ពុជា ដោយលោក ចាង សឺស្ស៊ី បានបញ្ជាក់ថា នៅខេត្តជឺជាំងសម្បូរទៅដោយប្រជាជនច្រើន ហើយនៅឆ្នាំ២០១៨ ទេសចរចិននៅខេត្តជឺជាំងចេញដើរកម្សាន្តនៅក្រៅប្រទេសមានចំនួន ២លាន៨សែននាក់ ក្នុងនោះមកកម្ពុជាប្រមាណ ៨ម៉ឺននាក់។ លោកចាង ចង់បានបញ្ជាក់ថា ភ្ញៀវទេស...
ឃុំខ្លួនជនជាតិចិន ៤នាក់ ករណីរលំបាក់អគារសង្កត់មនុស្សស្លាប់នៅខេត្តព្រះសីហនុ

ឃុំខ្លួនជនជាតិចិន ៤នាក់ ករណីរលំបាក់អគារសង្កត់មនុស្សស្លាប់នៅខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក សុក ហេង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាតិចិន ចំនួន ៤នាក់ (ស្រីម្នាក់) ដែលជាអ្នកទទួលខុសត្រូវចំពោះ ឧបទ្ធវហេតុរលំបាក់អគារសង្កត់កម្មករស្លាប់ជាច្រើននាក់នៅក្នុងខេត្តព្រះសីហនុ។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ Cheng Kun ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទ មនុស្សឃាតដោយអចេតនា, បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ យោងតាមមាត្រា ២០៧, មាត្រា ២៣៦ និងមាត្រា ៤១៤ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនត្រូវចោទឈ្មោះ Deng Xin Gul ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន មុខរបរ អ្នកម៉ៅការសំណង់ ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឈ្មោះ Gao Yu ភេទប្រុស អាយុ...