ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

កម្ពុជានិងថៃ បើកគម្រោងទូទាត់សាច់ប្រាក់ឆ្លងដែន តាមរយៈ QR Code

កម្ពុជានិងថៃ បើកគម្រោងទូទាត់សាច់ប្រាក់ឆ្លងដែន តាមរយៈ QR Code

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  គ្រឹះស្ថានធំៗនៅកម្ពុជាចំនួន៣ បើកគម្រោងទូទាត់សាច់ប្រាក់តាមរយៈ QR Code រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីពង្រីកសហប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ  របស់អ្នក ប្រើប្រាស់សាច់ប្រាក់ឆ្លងដែន ជាពិសេសលើកកម្ពស់រូបិយវត្ថុជាតិ ។ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងពិធីផ្សព្វផ្សាយគម្រោង ការទូទាត់តាមរយៈ QR Code រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ថា គម្រោងការទូទាត់សាច់ប្រាក់តាមរយៈ QR Code រវាងប្រទេសទាំងពីរ មានធនាគារសម្រាប់ធ្វើប្រតិបត្តិការសាច់ប្រាក់ឆ្លងដែនចំនួន៣ គឺធនាគារពាណិជ្ជក្រៅប្រទេស ធនាគារអេស៊ីលីដា និងធនាគារកម្ពុជាពាណិជ្ជ អ្នកដែលប្រើប្រាស់សាច់ប្រាក់ឆ្លងដែនបាន ត្រូវមានគណនីជាលុយរៀល នៅក្នុងធនាគារចំនួន៣ខាងលើ នេះ ។ លោកស្រី បានបន្តទៀតថា  ចំពោះអតិថិជនត្រូវការប្រើប្រាស់សាច់ប្រាក់ឆ្លងដែន ពួកគេនឹងអាចដក...
ក្រសួងធនធានទឹក និងឧតុនិយមថា៖ ចាប់ពីចុងខែមិថុនានេះ ដល់ចុងខែកក្កដា កម្ពុជានឹងភ្លៀងធ្លាក់ច្រើន

ក្រសួងធនធានទឹក និងឧតុនិយមថា៖ ចាប់ពីចុងខែមិថុនានេះ ដល់ចុងខែកក្កដា កម្ពុជានឹងភ្លៀងធ្លាក់ច្រើន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានជូនដំណឹងថា ចាប់ពីចុងខែមិថុនានេះ រហូតដល់ចុងខែកក្កដា ប្រទេសកម្ពុជានឹងទទួលរងសម្ពាធទាប ជាពិសេសឥទ្ធិពលខ្យល់មូសុងវស្សាពីទិសនិរតី អាចនាំមកនូវទឹកភ្លៀងច្រើននៅពេញប្រទេស។  ក្រសួងធនធានទឹក បានបញ្ជាកទៀតថា ចាប់ពីចុងខែកក្កដា ដល់ដើមសីហា អាចមានកូនរដូវប្រាំង មុននឹងឈានចូលដល់រដូវភ្លៀងជោគជាំ ដែលអាចធ្វើឲ្យតំបន់មួយចំនួន ជាពិសេសតំបន់នៅជាប់មាត់សមុទ្រ អាចមានទឹកជំនន់ទឹកភ្លៀងផងដែរ៕...
សមត្ថកិច្ចនិងតុលាការ ចុះឆែកឆេរផ្ទះឈ្មួញឈើមួយកន្លែង នៅក្រុងក្រចេះ រឹបអូសរថយន្តដឹកឈើបាន៨គ្រឿង

សមត្ថកិច្ចនិងតុលាការ ចុះឆែកឆេរផ្ទះឈ្មួញឈើមួយកន្លែង នៅក្រុងក្រចេះ រឹបអូសរថយន្តដឹកឈើបាន៨គ្រឿង

សង្គម និងកម្សាន្ត
ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ ក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឡោមពទ្ឋ័ឆែកឆេរផ្ទះរបស់មេឈ្មួញមួយកន្លែង នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ រឹបអូសបានរថយន្តដឹកឈើប្រណីតចំនួន៨គ្រឿង។ ការបង្ក្រាបនេះធ្វើឡើង កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានរថយន្តរបស់មេឈ្មួញឈើបានចូលទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន កាលពីពេលថ្មីៗនេះ ហើយត្រូវបានបែកការណ៍ដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ទើបចាត់វិធានការបង្ក្រាប និងរូបអូសប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកតែម្តង។ ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើទាំង៨នេះបានដឹកឈើនាំចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួល ប៉ុន្តែត្រូវបានខកខាន មិនទៅដល់គោលដៅ ទើបបើកចូលក្...
សម្តេច​តេ​ជោ ថ្វាយព្រះពរ​សម្តេចម៉ែ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើនយ​ព្រះជន្ម គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​

សម្តេច​តេ​ជោ ថ្វាយព្រះពរ​សម្តេចម៉ែ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើនយ​ព្រះជន្ម គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ថ្វាយព្រះពរ​សម្តេចម៉ែ នៅក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​ ​​នៅ​ព្រឹក​ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា «​នៅក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ព្រះមហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ គម្រប់​ខួប ៨៣ យាង​ចូល ៨៤ ព្រះវស្សា ទូលព្រះបង្គំ​ជា​កូន ចៅ ចៅទួត និង មន្ត្រីរាជការ​ទូទាំងប្រទេស សូម​ព្រះ​បរម​រាជានុញ្ញាត អភិវន្ទ​លំឱនកាយវាចា​ចិត្ត​ក្រាបបង្គំ សម្តែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ និង​មហាប្រសើរ​គ្រប់យ៉ាង ចំពោះ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ ព្រះកា...
ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ចំនួន២១រូប

ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ចំនួន២១រូប

សង្គម និងកម្សាន្ត
ក្រចេះ៖ លោកបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី ៣ ចំនួន២១រូបនៅ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។ ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ លោក ហឿ ស៊ីយ៉ែម តំណាងក្រុមប្រឹក្សាខេត្តទាំងអស់ ដែលទើបប្រកាសចូលកាន់មុខតំណែងបានប្តេជ្ញាចិត្តពង្រឹងពង្រីកបន្ថែមទៀតនូវការកសាងសេដ្ឋកិច្ច ចាប់ពីទីក្រុងរហូតដល់ជនបទចំកាត់មាត់ញក ដើម្បីធានាឲ្យបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋតាមបណ្ដាឃុំទាំងអស់ រួមទាំងអ្នកវិនិយោគិនជាតិនិងអន្តរជាតិ ដែលកំពុងដាក់ទុនវិនិយោគនៅលើទឹកដីខេត្តក្រចេះ ។ លោកបណ្ឌិត ពេជ្រ ប៊ុនធិន បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្តក្រចេះ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី៣នេះ ដើម្បីបន្តរដឹកនាំខេត្តក្រចេះ ឱ្យមានការអភិវឌ្ឍ និងរីកចម្...
បញ្ជូនជនជាតិចិន១២នាក់ ទៅតុលាការ​ ករណីបង្ខាំងមនុស្សខុសច្បាប់​ ជំរិតទារប្រាក់

បញ្ជូនជនជាតិចិន១២នាក់ ទៅតុលាការ​ ករណីបង្ខាំងមនុស្សខុសច្បាប់​ ជំរិតទារប្រាក់

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖​ ជនជាតិចិន១២នាក់​ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់​ នៅថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០១៩នេះ។ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចេញប្រតិបត្តិការឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិទាំងនោះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់សុផល ថាវី និងផ្ទះសំណាក់លីហ៊ូវ ហើយរំដោះជនរងគ្រោះជនជាតិចិន៣នាក់ដោយសុវត្ថិភាព។ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តប្រាប់ឱ្យដឹងថាកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិចិន១២នាក់ខាងលើអនុវត្តតាមបណ្តឹងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបន្ទាប់ពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិន។ លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះ៣នាក់ជាជនជាតិចិនត្រូវ...
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ ក្នុងពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 

កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ ក្នុងពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 

សេដ្ឋកិច្ច និងវិនិយោគ
គុនមិញ ចិន៖ កម្ពុជាបានសាងសង់ពន្លាជាតិមួយនៅលើផ្ទៃដីទំហំ ៦០០ម៉ែត្រការ៉េ ដោយប្រើប្រាស់រចនាបទខ្មែរ ដើម្បីបង្ហាញផលិតផលសក្តានុពលចម្រុះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ ដែលបានរៀបចំឡើង នៅទីក្រុងគុនមិញ នៃខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងពិធីសម្ពោធពិព័រណ៍លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដែលមានកំណើន ៦,៦ប៊ីលានដុល្លារ (២០១៨) និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន ដែលសម្រេចបានទឹកប្រាក់ ៤២,៣២លានដុល្លារ នៅក្នុងនោះកម្ពុជា បាននាំចេញប្រមាណ ៧៨ម៉ឺនដុល្លារ និងនាំចូលចំនួន ៤១.៥៨លានដុល្លារ។ លោករដ្ឋលេខាធិការ បានបន្តទៀតថា ការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ គឺដើម្បីត្រួសត្រាយផ្លូវសម្រាប់វិស័យឯកជន ក្នុងការតភ្ជាប់ទំនាក់ទំន...
យុទ្ធនាការត្រួតពិនិត្យរថយន្តធំបាន ២០១គ្រឿង​ មាន១៤ភាគរយល្មើសច្បាប់ ​និងពិន័យប្រាក់ជាង​ ៤លានរៀល​

យុទ្ធនាការត្រួតពិនិត្យរថយន្តធំបាន ២០១គ្រឿង​ មាន១៤ភាគរយល្មើសច្បាប់ ​និងពិន័យប្រាក់ជាង​ ៤លានរៀល​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាម របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនានេះ​ថា ការធ្វើយុទ្ធនាការកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ ក្រុមការងារបានត្រួតពិនិត្យរថយន្តសរុប ២០១​​គ្រឿង​ មាន ១៤ភាគរយ​ បានប្រព្រឹត្តល្មើសច្បាប់ ក្នុងនោះមួយចំនួន ត្រូវបានណែនាំ និងមួយចំនួនទៀត ត្រូវបានផាកពិន័យ ប្រមូលបានជាទឹកប្រាក់ចំនួនជាង ៤លានរៀល។ របាយការណ៍ដដែលបានបញ្ជាក់ថា  ក្នុងចំណោមរថយន្តធុនធ្ងន់ទាំង ២០១គ្រឿង ដែលត្រូវបានត្រួតពិនិត្យ នៅ​គោលដៅដើមទីនៅកំពង់ផែស្វយ័តភ្នំពេញ ត្រួតពិនិត្យបាន ៣៦គ្រឿង (ល្មើស១២គ្រឿង ស្មើនឹង​ ៣៣ភាគរយ​)​ ក្នុងនោះ ឃាត់ទុក៣គ្រឿង និង១គ្រឿង បញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយ ករណីប្រើប្រាស់ស្លាកលេខក្លែងក្លាយ។ ដោយឡែក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រួតពិនិត្យបាន ១៦៥គ្រឿង (ល្មើស១៧គ្រឿង ស្មើនឹង​១០ភាគរយ)។ ជាមួយគ្នានេះ ក្រុមការងារបានសង្កេតឃើញថា មានរថយន្តខិលខូចមួយចំនួនទៀត នៅតែមិនព្រមអនុវត្តតាមកា...
អារ៉ាប៊ី សាអូឌីត ស្តីបន្ទោសអ៊ីរ៉ង់ពីបទវាយប្រហារលើនាវាដឹកប្រេង

អារ៉ាប៊ី សាអូឌីត ស្តីបន្ទោសអ៊ីរ៉ង់ពីបទវាយប្រហារលើនាវាដឹកប្រេង

សង្គម និងកម្សាន្ត
ក្រសួងការបរទេសរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទ ទី១៧ ខែមិថុនានេះ ដោយចោទប្រកាន់ប្រទេសអ៊ីរ៉ង់ពីបទវាយប្រហារវិច្ឆេទកម្មលើនាវាដឹកប្រេងពីរគ្រឿងនៅសមុទ្ររបស់ប្រទេសអូម៉ង់ កាលពីសប្តាហ៍មុន ។ អារ៉ាប៊ី សាអូឌីត ក៏បានទម្លាក់កំហុសលើអ៊ីរ៉ង់ផងដែរ ពាក់ព័ន្ធការវាយប្រហារវិច្ឆេទកម្មកាលពីដើមខែមិថុនានេះ ទៅលើនាវាដឹកប្រេងចំនួន៤គ្រឿងនៅប្រទេសអារ៉ាប់រួម ដែលនាវាពីរគ្រឿងជារបស់ប្រទេសអារ៉ាប៊ី សាអូឌីត ។ ចំណែករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថា ទាំងអារ៉ាប៊ី សាអូឌីត ទាំងអាមេរិក និងអង់គ្លេសផងដែរ បានទម្លាក់កំហុសលើអ៊ីរ៉ង់ដោយមិនមានភស្តុតាង ដែលការវាយប្រហារលើនាវាដឹកប្រេងនេះ អាចជាស្នាដៃរបស់អាមេរិក និងសម្ព័ន្ធមិត្តដើម្បីទម្លាក់កំហុសលើអ៊ីរ៉ង់ ៕...
លោក ហេង សួរ« ​ចាប់ពីឆ្នាំ ២០ ១៩នេះទៅកម្មករកាត់ដេរនឹងទទួលបានខែជាង២០០ដុល្លារក្នុង១ខែ»

លោក ហេង សួរ« ​ចាប់ពីឆ្នាំ ២០ ១៩នេះទៅកម្មករកាត់ដេរនឹងទទួលបានខែជាង២០០ដុល្លារក្នុង១ខែ»

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកហេង សួរ អ្នកនាំពាក្សក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន​​ប្រសាសន៍ឲ្យដឹងថា ប្រាក់បំណាច់ការងាររបស់​កម្មករក្រសួងការងារ និងរៀប​ចំជូន​នៅពេលណាគេបញ្ឈប់ពីការងារហើយ និយោជកនឹងរៀបចំបើក​ប្រាក់បំណាច់​ជូនពួក​គាត់​​ដោយយកប្រាក់បំណាច់ឆ្នាំធ្វើជាគោល ។ ប៉ុន្តែនៅពេលណាពួកគាត់ឈប់ដោយខ្លួនឯង ចំណុចនេះរាជរដ្ឋាភិ​បាលក៏បាន​ធ្វើ​វិសោធ​កម្មមាត្រាមួយចំនួន​ ដោយកែពាក្យ បណ្តេញចេញពីការងារ មកជាប្រាក់បំ​ណាច់​អតីតភាពការងារវិញ។ លោកហេង សួរ បានបញ្ជាក់ឲ្យដឹងទៀតថា ប្រាក់បំណាច់ការងារ​នេះគឺគិតចាប់​ពីឆ្នាំ​២០១៩នេះតទៅ ហើយបងប្អូនកម្មករក្នុងមួយឆ្នាំ​ត្រូវបានគិតរយះពេល១៥ថ្ងៃ ហើយ​ក្រសួងការងារក៏បានគិតគូរអំពីបញ្ហានេះចំពោះប្រាក់អតីតភាពការងារនេះ ហើយយើង​ក៏បានគិតគូរជាមួយនិយោជកអំពីហិរញ្ញវត្ថុលំហូរសាច់ប្រាក់អំពីវិស័យឯកជនក៏គាត់ទទួលយកបានទោះបីរោងចក្រនោះក្ស័យធនក៏ដោយក៏នៅមានលទ្ធភាពសងប្រាក់អតីតភាព​ការងារដល់កម្មករតាមដំណាក់កាលនីមួយៗ ...