ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ឧកញ៉ា ចេង ខេងថា«​ភ្នាក់ងារ​លក់​ផ្នែក​អចលនទ្រព្យ​ត្រូវ​មាន​ចំណេះ ដឹង​ និង​ជំនាញ​ទើប​រកភាព​​​ជោគ ជ័យ​បាន​»

ឧកញ៉ា ចេង ខេងថា«​ភ្នាក់ងារ​លក់​ផ្នែក​អចលនទ្រព្យ​ត្រូវ​មាន​ចំណេះ ដឹង​ និង​ជំនាញ​ទើប​រកភាព​​​ជោគ ជ័យ​បាន​»

សេដ្ឋកិច្ច និងវិនិយោគ
លោក​ឧកញ៉ា​ ចេង ខេង អគ្គនាយក​ក្រុមហ៊ុន ស៊ី​ភី​អ៊ិ​ល ខេ​ម​បូ​ឌា ដែលគេស្គាល់ជាអ្នក​​ជំនួញដ៏ល្បីលើ​​វិស័យ​​​​អចលនទ្រព្យនៅកម្ពុជា​​បានមានប្រសាសន៍ថា តាមពិតទៅ​​​ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​បាន​លើ​​​ការងារ​ផ្នែក​លក់​អចលនទ្រព្យ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​បាននោះ វាទាមទារឲ្យ​​ភ្នាក់ងារ​លក់​ទាំងអស់​ចាំបាច់​ណាស់​ត្រូវ​មាន​ចំណេះ​ដឹង​ និង​ជំនាញ ភាពប៉ិនប្រសព្វ​​​ជា​មុនសិន ​ទើប​អាច​រក​ភាព​ជោគជ័យ​បាន។​​ លោកឧកញ៉ា​មានប្រសាសន៍ទៀតថា​« ឆ្លងកាត់​បទពិសោធន៍​រយៈពេល​ជាង​២០ ​ឆ្នាំ​មក នេះ​ហើយចង់​ក្លាយ​ជា​ភ្នាក់ងារ​លក់​មិន​ជា​បញ្ហា​ចោទ​នោះទេ ​ប៉ុន្តែ​រឿង​ដែល​សំខាន់ នោះ ​គឺ​នៅ​ពេល​ប្រឡូក​ការងារ​នេះហើយ​បុគ្គល​នោះមិនអាច​រក​អតិថិជន​ទៅ​ទិញ​ខុន​ដូរ ដីធ្លី ឬ​ផ្ទះ​បាន​ដោយសារ​ខ្វះ​បទពិសោធន៍ ឬ​ជំនាញ​»។​ លោក​អគ្គនាយកបានបញ្ជាក់ទៀត​​​ថា ​ដើម្បី​ប្រែក្លាយជា​អ្នក​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ជោគជ័យ​ក្នុង​អាជីព​នេះ ​បុគ្គល​នោះ ​ត្រូវ​រៀន​ជ...
អាមេរិកចោទប្រកាន់រុស្ស៊ីពីបទចុះកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡា

អាមេរិកចោទប្រកាន់រុស្ស៊ីពីបទចុះកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
  ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton បានសរសេរតាមប្រព័ន្ធ Twitter កាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាការពារជាតិវែណេស៊ុយអេឡាក្នុងតម្លៃទឹកប្រាក់២០៩លានដុល្លារ ។ ក្រោយពីមានការចោទប្រកាន់នេះ អគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីប្រចាំនៅប្រទេសវែណេស៊ុយអេឡា លោក Vladimir Zaemsky បានប្រកាសថា រុស្ស៊ីមិនបានចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡាទេ ។ អាមេរិកបានជំរុញដដែលៗឲ្យរុស្ស៊ីដកខ្លួនចេញពីវែណេស៊ុយអេឡា ខណៈដែលអាមេរិកខ្លួនឯង បានទំនុកបម្រុងគ្រប់យ៉ាងដល់មេដឹកនាំរបស់គណបក្សប្រឆាំងវែណេស៊ុយអេឡា ក្នុងការធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ៕...
សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ កំពូល​អាស៊ាន​លើក​ទី​៣៤​ នៅទីក្រុងបាងកកចាប់​ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនានេះ

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ កំពូល​អាស៊ាន​លើក​ទី​៣៤​ នៅទីក្រុងបាងកកចាប់​ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនានេះ

ព័ត៌មានជាតិ
    ​ភ្នំពេញ​៖​ ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​បាងកក ។ តប​តាម​ការ​អញ្ជើញ​របស់លោក​ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ឆា​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ​អញ្ជើញ​អមដំណើរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ រួម​មាន​ លោកប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ លោក​បណ្ឌិត​ ហង់​ ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រី​អប់រំ​ យុវជន​ និង​កីឡា​ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។​ ​កិច្ចប្រជុំ​...
​២០ មិថុនា ១៩៧៧៖ជាថ្ងៃទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត

​២០ មិថុនា ១៩៧៧៖ជាថ្ងៃទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត

ព័ត៌មានជាតិ
​ភ្នំពេញ ៖ នៅ​ចុង​ទស្សវត្សរ៍​ឆ្នាំ​១៩៧០ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស កំពុង​រង់ចាំ​នូវ​ចលនា​ដឹកនាំ​ខ្លាំងក្លា​មួយ​ដ៏​ជាក់លាក់ ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ដូច្នេះហើយ បានជា​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​មិត្ត​រួម​អាវុធ ៤​រូប ភៀសខ្លួន​ទាំង​គ្រោះថ្នាក់ ចាក​ចេញពី​ទឹកដី​កម្ពុជា នៅ​ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម ( សព្វថ្ងៃ​ខេត្ត​ត្បូងឃ្មុំ ) ឆ្ពោះទៅកាន់​ទឹកដី​វៀតណាម ដើម្បី​រៀបចំ​ចលនា​តស៊ូ វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។​ ​ចំណុច​ទី​១៖ ​ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​បញ្ជាការដ្ឋាន​វរ​សេនា​ធំ តំបន់​២១ វេលា​ម៉ោង ២១:០០​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចំ​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​អសា​ឍ ឆ្នាំម្សាញ់ នព​ស័ក ព​.​ស ២៥២១ សម​មិត្ត...
ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ  ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

សង្គម និងកម្សាន្ត
នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា ទូលព្រះបង្គំជាកូន ចៅ ចៅទួត និង មន្ត្រីរាជការទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕...
ប្រជាជនឥណ្ឌានឹងកើនឡើងលើសចិននៅឆ្នាំ២០៥០

ប្រជាជនឥណ្ឌានឹងកើនឡើងលើសចិននៅឆ្នាំ២០៥០

សង្គម និងកម្សាន្ត
ក្រុមការងារទទួលបន្ទុកផ្នែកប្រជាជន សេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិ DESA បានឲ្យដឹងថា នៅឆ្នាំ២០៥០ខាងមុខនេះ កំណើននៃប្រជាជនឥណ្ឌា នឹងកើនឡើងលើសប្រជាជនចិនទៅទៀត ទោះបីជាឥណ្ឌាមានចំនួនប្រជាជនតិចជាងចិនបន្តិចមែននៅពេលបច្ចុប្បន្ននេះក៏ដោយ ។ DESA បានបន្ថែមថា ចំនួនមនុស្សនៅលើផែនដី នឹងកើនឡើងដល់ជិត១០ពាន់លាននាក់នៅឆ្នាំ២០៥០ខាងមុខនេះ ដែលកើនឡើងក្នុងរង្វង់២ពាន់លាននាក់បន្ថែមទៀត ។ របាយការណ៍អង្គការសហប្រជាជាតិបានបន្តថា កំណើនមនុស្សនៅលើភពផែនដីនឹងកើនឡើងដល់ជិត២ពាន់លាននាក់ក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដោយកំណើនខ្ពស់ជាងគេគឺនៅប្រទេសឥណ្ឌា និងចិន ៕...
ក្រុមហ៊ុន Airbus ប្រកាសលក់យន្តហោះគ្មានមនុស្សបើកបរ

ក្រុមហ៊ុន Airbus ប្រកាសលក់យន្តហោះគ្មានមនុស្សបើកបរ

សង្គម និងកម្សាន្ត
ក្រុមហ៊ុន Airbus បានប្រកាសនៅថ្ងៃអង្គារនេះ ក្នុងការលក់យន្តហោះស្វ័យហោះហើរ (យន្តហោះគ្មានមនុស្សបើកបរ) ដែលជាយន្តហោះដឹកអ្នកដំណើរ ទៅតាមការចង់បានរបស់អតិថិជននៅជុំវិញពិភពលោក ។ ផលិតកររបស់ក្រុមហ៊ុន Airbus បាននិយាយថា នៅពេលនេះ បច្ចេកវិទ្យាសម្រាប់ផលិតយន្តហោះស្វ័យហោះហើរ ត្រូវបានត្រៀមរួចរាល់ហើយ និងរង់ចាំតែការបញ្ជាទិញពីអតិថិជនតែប៉ុណ្ណោះ ។ ផលិតករដដែលបានបន្តថា ឧបសគ្គចំបងនៃផលិតកម្មយន្តហោះស្វ័យហោះហើរនេះ គឺការបង្កើតបទបញ្ជាផ្ទៃក្នុង ឫការបង្កើតច្បាប់សម្រាប់យន្តហោះប្រភេទនេះ នៅលើដែនអាកាសជាលក្ខខណៈអន្តរជាតិ ៕  ...
​​​​​អ្នកជំនាញថា​​​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀងនឹងក្លាយជាទីក្រុងសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​​​​​

​​​​​អ្នកជំនាញថា​​​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀងនឹងក្លាយជាទីក្រុងសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​​​​​

សេដ្ឋកិច្ច និងវិនិយោគ
លោក សោម កែវម៉ាលីដា ​​​​​ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ​កម្ពុជា​បាន​ចាត់​ទុកថា ទៅថ្ងៃ​​​​អនាគត​​​​ក្រុង​បាវិត​ខេត្តស្វាយរៀងនឹងក្លាយ​ជាទីក្រុងសេដ្ឋកិច្ច ​និង​ពាណិជ្ជកម្មជាមិន​ខាន ដោយសារតែ​​​បច្ចុប្បន្ននេះ​​​​​​រាជរដ្ឋាភិបាល​​​​កំពុងតែ​​ពង្រីក​​​​ និង​ត​ភ្ជាប់​​​ហេដ្ឋារចនាសម្ព័ន្ធមាន​​​​​ដូចជា ពង្រីក​​ផ្លូវ​​ជាតិ​​​​​​លេខ១ ពី​​​ចន្លោះ​​​គីឡូម៉ែត្រលេខ​១៥៩ ​​​ដល់លេខ១៦៤ ហើយ​​​បាន​សាងសង់​ជិត​​​ពាក់កណ្តាល​ហើយនៅ​​លើផ្លូវ ៦០​​ ម៉ែត្រ​​ត​ភ្ជាប់​​​ទៅច្រក​​ព្រំដែនបាវិតដែល​ជា​​ចំណុច​​ល្អមួយ​​​ ព្រោះ​​​​​​មានផ្លូវ​​​ក្រវ៉ាត់ព្រំដែនទំហំ៣០ ម៉ែត្រ ​​​​និងភ្ជាប់ផ្លូវ​​​​​​​​​ល្បឿន​លឿនទៀត​​ផង​​។​​​​​ លោក​បា​នមានប្រសាសន៍ថា ​​​ខេត្តស្វាយរៀង​​​នឹងក្លាយជាក្រុងមួយដ៏សំខាន់ ហើយ​​ជា​​​​តំបន់​​ឧស្សាហ​​​កម្ម​​​​ពាណិជ្ជកម្ម ​និងជាកន្លែង​​សម្រាប់​​​ស្តុកទុកទំនិញ​​​ឆ្លងកាត់រវាង​ប្រ​ទេស​កម្ពុជា និងប្រទេសវៀត​​ណាម​​​​ដែ...
ឃុំខ្លួនជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍​ ឆបោកលុយតាមប្រព័ន្ធ Facebook

ឃុំខ្លួនជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍​ ឆបោកលុយតាមប្រព័ន្ធ Facebook

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសស្បែកខ្មៅម្នាក់ និងស្ត្រីខ្មែរជាសង្សារ ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ពាក់ព័ន្ធករីណ ឆបោក តាមបណ្តាញសង្គម Facebook ។  លោក សេង ហៀង ព្រះរាជ្ញារង អមសលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ NWOSU MARTINS ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ អាហ្វ្រិកខាងត្បូង និងសង្សារឈ្មោះ កាន ឡានីន ហៅ ស្រីអូន អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ សូមរម្លឹកថា ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធការប្រើប្រាស់ គណនី Facebook ក្លែងក្លាយ ឈ្មោះ Amander Mour, ឈ្មោះ Jerry Snow, ឈ្មោះ Mark Jonathan និងឈ្មោះ Mike Phillip ផ្ញើសារទំនាក់ទំនងទៅ ជនរងគ្រោះឲ្យទុកចិត្ត និង សន្យាផ្ញើលុយឲ្យជនរងគ្រោះ...
អ៊ីរ៉ង់ នឹងបិទច្រកសមុទ្រ Strait of Hormuz ដោយចំហរ មិនលួចលាក់ទេ

អ៊ីរ៉ង់ នឹងបិទច្រកសមុទ្រ Strait of Hormuz ដោយចំហរ មិនលួចលាក់ទេ

សង្គម និងកម្សាន្ត
លោកឧត្តមសេនីយ៍ Mohammad Baqeri មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនានេះថា ប្រសិនបើអ៊ីរ៉ង់ចង់បិទច្រកសមុទ្រ Strait of Hormuz គឺត្រូវធ្វើដោយចំហរ មិនបាច់លាក់លៀមនោះទេ ។ លោក Mohammad Baqeri ក៏បានប្រកាសច្រានចោលផងដែរ នូវការចោទប្រកាន់អ៊ីរ៉ង់ពីបទនៅពីក្រោយការវាយប្រហារវិច្ឆេទកម្មលើនាវាដឹកប្រេងចំនួនពីរគ្រឿង កាលពី សប្តាហ៍មុន ។ មេទ័ពរូបនេះ បានបញ្ជាក់ថា អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបិទច្រកសមុទ្រ Strait of Hormuz ហើយការបិទច្រកសមុទ្រនេះ គឺអ៊ីរ៉ង់នឹងប្រកាសបិទដោយចំហរ មិន អាចលួចវាយប្រហារនាវាដឹកប្រេងដូចអាមេរិកចោទប្រកាន់នោះទេ ៕...