ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រុមហ៊ុន ហួត ជា​​ ​​ប្រកាស​​លក់​ម៉ាក​​​យីហោខ្លួន​​ឯង​​​​ជំនួសការ​​​​​ទិញ​យីហោល្បីៗ​ពី​​​ក្រៅប្រទេស​​​​​

ក្រុមហ៊ុន ហួត ជា​​ ​​ប្រកាស​​លក់​ម៉ាក​​​យីហោខ្លួន​​ឯង​​​​ជំនួសការ​​​​​ទិញ​យីហោល្បីៗ​ពី​​​ក្រៅប្រទេស​​​​​

សេដ្ឋកិច្ច និងវិនិយោគ
លោក​​ ហួត ជា  ស្ថាបនិកនិង​​​​ជា​​អគ្គនាយក​ក្រុមហ៊ុន​ ហួត ជាគ្រុប​​​បានមានប្រសាសន៍​​​​​​​​ថា ក្រុមហ៊ុន​​ ហួត ជាគ្រុប​​បាន​​​​​​​ប្រកាស​​លក់ម៉ាកយីហោរបស់​​​ខ្លួន​​​​​​​ជំនួសការ​​​​​ទិញយី​​​​​​​ហោ​ល្បីៗ​ពី​​​ក្រៅប្រទេស​​​​​ ខណៈ​ដែល​និន្នាការ​នេះកំពុងតែពេញ​និយមនៅទី​ផ្សារ​កម្ពុជា។​​​ លោក​បាន​មានប្រសាសន៍ទៀតថា ការ​​ប្រកាស​​លក់ម៉ាកយីហោខ្លួន​​ឯង​​​​ជំនួសការ​​​​​ទិញ​ជីហោល្បីៗ​ពី​​​ក្រៅប្រទេសនេះ​​​​​​ ខណៈដែល​​ប្រទេសកម្ពុជា​​កំពុងតែអភិឌ្ឍន៍​និង​​មានសុខ​សន្តិភាព​ពេញផ្ទៃប្រទេស​​​ ​​​​​ហើយទន្ទឹមនោះ​​ធ្វើ​ឲ្យ​ដៃគូរវិនិយោគក្រៅប្រទេស​មកវិនិ​យោគ​​​កាន់តែច្រើន​​​ផងដែរ​​​​​។​​​ លោក​​បានអះអាង​ទៀត​​​ថា ​​ដោយមើលឃើញ​​ពីការនាំចូលម៉ាកយីហោល្បីពី​ក្រៅប្រ​ទេស​​ត្រូវ​​​​​ចំណាយលុយវិនិយោគច្រើន​ ទើប​ថ្មីៗនេះ ក្រុមហ៊ុន​ហួតជាបាន​​បើក​លក់យី​ហោ(Brand Hout Chea )​​លក់​និងចែកចាយ​សម្ភារៈសំណង់​​ ដែលទម្រង់​អាជីវកម្ម​មួយ​នេះ​​...
ពលរដ្ឋប្តឹងមេធាវី អុប វីរៈ ទៅ ACU ឲ្យបើកការស៊ើបអង្កេតរឿងសូកប៉ាន់ចូលធ្វើមេធាវីតាមមាត្រា៣២

ពលរដ្ឋប្តឹងមេធាវី អុប វីរៈ ទៅ ACU ឲ្យបើកការស៊ើបអង្កេតរឿងសូកប៉ាន់ចូលធ្វើមេធាវីតាមមាត្រា៣២

ព័ត៌មានជាតិ
ភ្នំពេញ៖ ទំនងជាពលរដ្ឋមានចម្ងល់ខ្លាំងឫមួយច្រណែនឈ្នានីសផងមិនដឹង បានចង់ឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានច្បាស់ ទើបពួកគាត់នាំគ្នាប្តឹងមេធាវីកម្មសិក្សាម្នាក់ ពាក់ព័ន្ធអំពើសូកប៉ាន់ចូលធ្វើមេធាវីតាមមាត្រា៣២។ យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពលរដ្ឋ២នាក់ បានប្តឹងមេធាវីកម្មសិក្សា ឈ្មោះ អុប វីរៈ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំបើកការស៊ើបអង្កេត ពាក់ព័ន្ធរឿងរ៉ាវ សូកប៉ាន់គេចូលធ្វើមេធាវីតាមមាត្រា៣២។ ពាក្យបណ្តឹងបានរៀបរាប់ថា ស្ត្រីម្នាក់ឈ្មោះ ឡាច រ៉ាវុធ ដែលគេស្គាល់ថា ជាប្រពន្ធរបស់លោក អុប វីរៈ រស់នៅភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែងតែដើរនិយាយ ប្រាប់អ្នកជិតខាងថា បើចង់ចូលធ្វើមេធាវី តាមមាត្រា ៣២ ប្តីគាត់អាចជួយបាន ដោយចំណាយត្រឹមតែ ៣ម៉ឺន ទៅ ៥ម៉ឺនដុល្លារ តែប៉ុណ្ណោះ ព្រោះប្តីរបស់ខ្លួនចូលធ្វើមេធាវី ចំណាយអស់តែ ២៥,០០០ ដុល្លារ។ ប្រជាពលរដ្ឋ បានស្នើ...
ឥណ្ឌាសម្រេចដំឡើងពន្ធទំនិញ២៨មុខនាំចូលពីសហរដ្ឋអាមេរិក

ឥណ្ឌាសម្រេចដំឡើងពន្ធទំនិញ២៨មុខនាំចូលពីសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានសម្រេចដំឡើងពន្ធលើទំនិញ២៨មុខ របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវនាំចូលមកកាន់ទីផ្សារឥណ្ឌានៅពេលខាងមុខ ដែលជាការ សងសឹកចំពោះសហរដ្ឋអាមេរិកវិញ ។ សេចក្តីសម្រេចរបស់ឥណ្ឌាក្នុងការដំឡើងពន្ធនាំចូលពីអាមេរិក ត្រូវបានបានធ្វើឡើង ជាការសងសឹកអាមេរិក ដែលបានសម្រេចដកសិទ្ធអនុគ្រោះពន្ធពាណិជ្ជកម្មគន្លិះពីឥណ្ឌា ដោយយកពន្ធនាំចូលពីឥណ្ឌានៅពេលខាងមុខ ។ ទំនិញអាមេរិក ដែលប៉ះពាល់ដោយការដំឡើងពន្ធពីឥណ្ឌាមានដូចជា ផលិតផលក្រុម ហ៊ុន Apples ផ្លែឈើ ទឹកអាស៊ីដ ដែក និងផលិតផលម្ហូបអាហារជាច្រើនប្រភេទផ្សេងទៀត ដែលឥណ្ឌានឹងទទួលបានផលចំណេញពីការដំឡើងពន្ធនេះក្នុងតម្លៃទឺកប្រាក់ជាង២១៧លានដុល្លារ ៕...
​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់អាណត្តិទី៣មានចំនួន ២១​រូប​

​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់អាណត្តិទី៣មានចំនួន ២១​រូប​

សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ ​លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តពោធិ៍សាត់ និងជាគណៈ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ កន្នុងពី​ធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់  នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ពោធិ៍សាត់ ។ ពី​ធី​ប្រកាស​ចូលកាន់​តំណែង ​ក្រុមប្រឹក្សា​ខេត្តនេះ មាន​សមាសភាពចំនួន ២១ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​លោក លោក ម៉ក់ រ៉ា ជា​ប្រធាន​។​...
គយកម្ពុជា និងគយចិន បង្កើតយន្តការរួមគ្នាទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែន

គយកម្ពុជា និងគយចិន បង្កើតយន្តការរួមគ្នាទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែន

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រជុំទ្វេភាគីជាមួយ លោក Hu Wei អនុរដ្ឋមន្រ្តីនៃរដ្ឋបាលគយចិន ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកបណ្ឌិត គុណ ញឹម បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងស្អិតរមួតជាប្រវត្តិសាស្រ្តទាំងផ្នែក នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ បច្ចុប្បន្ន ប្រទេសចិនជាដៃគូរពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយក៏ជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាផងដែរ។ លើសពីនេះទៀត ប្រទេសចិនក៏ជាប្រទេសដែលផ្តល់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ។ លោកបណ្ឌិត ក៏បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល...
ហេតុអ្វីអភិបាលខេត្តរតនគិរីមិនហ៊ានបង្រ្កាបឈើខុសច្បាប់លោក ​ហ៊ូ​វ​ ​ជី​វ៉ៃ និងលោក នីកា ចាញ ជា ឈ្មួញឈើដ៏ល្បី?

ហេតុអ្វីអភិបាលខេត្តរតនគិរីមិនហ៊ានបង្រ្កាបឈើខុសច្បាប់លោក ​ហ៊ូ​វ​ ​ជី​វ៉ៃ និងលោក នីកា ចាញ ជា ឈ្មួញឈើដ៏ល្បី?

សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៩កន្លងទៅថ្មីៗនេះ អ្នកភូមិនៅខេត្តរតនគិរី​បាន​​និយាយថា ពិតជា​​​មានការចរចាគ្នានាំរថយន្តដឹកឈើចាប៥០ ទៅ៧០ គ្រឿង ចេញ​តាមផ្លូវច្រកអណ្តូងមាស ដឹកទៅវៀតណាម ប៉ុន្តែករណី​មានការសង្ស័យថា ហេតុអ្វី​អភិបាលខេត្តរតនគិរីមិនហ៊ានបង្រ្កាបឈើខុសច្បាប់លោក ​ហ៊ូ​វ​ ​ជី​វ៉ៃ និងលោក នីកា ចាញ ដែលជាឈ្មួញឈើដ៏ល្បីផងនោះ​។ អ្នកភូមិខាងលើបានរិះគន់ថា សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ របស់លោក លោក ​ហ៊ូ​វ​ ​ជី​វ៉ៃនិងលោក នីកាចាញ ត្រូវបានដំណើរការដោយរលូន ដែលបានដឹក​ចេញ​ពីកន្លែងដេប៉ូទិញភូមិម៉ុយ  ឆ្លងកាត់  ភូមិញ៉ាង  ភូមិភិ   ភូមិ អូរតាំងលោក ឆ្ពោះទៅ កំពុងទឹកបាសៅ ក្នុងសកម្មភាពដឹក​ជញ្ជូនឈើដោយខុស​ច្បាប់នេះ មិនបានរំខាន លោក ថង សាវុន អភិបាលខេត្តរតនគីរី និងលោក សយ សូណា ប្រធាន​មន្ទីរកសិកម្ម​រុក្ខា​ប្រម៉ាញ់ខេត្តរត​នគីរី ដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការឃុប​ឃិតគ្នាជា​ប្រ​ព័...
លោកបណ្ឌិត ពេជ សោភ័ន«ការ​រីកចម្រើនបច្ចេកវិទ្យាថ្មីៗនឹងធ្វើឱ្យបាត់បង់ការងារមួយចំនួនតែក៏បង្កើតការងារថ្មីៗទៀត»

លោកបណ្ឌិត ពេជ សោភ័ន«ការ​រីកចម្រើនបច្ចេកវិទ្យាថ្មីៗនឹងធ្វើឱ្យបាត់បង់ការងារមួយចំនួនតែក៏បង្កើតការងារថ្មីៗទៀត»

សង្គម និងកម្សាន្ត
លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានថ្លែងក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២,នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ថា៖ "ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម៤.០នេះ នឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន តែក៏បង្កើតឱ្យមានការងារថ្មីៗផ្សេងទៀតផងដែរ ដែលតម្រូវឱ្យពលរដ្ឋគ្រប់គ្នាចេះនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈ"។ ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។ លោក​បណ្ឌិត ពេជ សោភ័ន បានថ្លែងថា ទន្ទឹមនឹងការកើតមានឡើងនូវបដិវត្តឧស្សាហកម្មទី៤ ដោយ​សារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច...
អ្នកភូមិសេ​សាន​ក្រោម​២ និង​សង្គមស៊ីវិលចោទ​​ឧកញ៉ា ជ័យថា« ពូកែខាងបំផ្លាញ​ព្រៃឈើនៅខេត្ត​ស្ទឹងត្រែង»

អ្នកភូមិសេ​សាន​ក្រោម​២ និង​សង្គមស៊ីវិលចោទ​​ឧកញ៉ា ជ័យថា« ពូកែខាងបំផ្លាញ​ព្រៃឈើនៅខេត្ត​ស្ទឹងត្រែង»

សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន​៖ អ្នកភូមិសេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែងបាន​និយា​យ​ប្រហាក់​ប្រហែលគ្នាថា  ពួកយើងខ្ញុំ​​បានដឹងហើយថា លោកឧកញ៉ា ជ័យ (មឹក សុផាន់​ណា​រ៉េត ) បានធ្វើ​​សកម្មភាព​ដឹកជញ្ជូន​ឈើ​ ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនីសេ​សាន​ក្រោម​២ ចេញទៅ​ប្រទេសវៀតណាម ដោយគ្មានឃើញសមត្ថកិច្ចហ៊ាន​បង្រ្កាបឡើងយ​​ ហើយ​សកម្មភាព​​​​មេ​ឈ្មួញ សុផាន់​ណា​រ៉េត កាប់​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេ​សាន​ក្រោម​២ ហើយ​ដឹក​ជញ្ជូន ​ចូលក្នុង​បរិវេណ​បាត​អាង ​ឧប្បតិ្តក​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​សមល្មម​អាចដឹកចេញទៅលក់នៅក្រៅបាន​។ តាមពិតករណីនេះមិនមែនឈើទាំងនោះ សុទ្ធតែ ​ឧកញ៉ា ជ័យ អាចធ្វើ​បានតាម​តែ ការ នឹកឃើញនោះទេ ដោយសារតែ​​មាន​ការឃុបឃិត​ពីមន្រ្តីពាក់ព័ន្ធ​ជាប្រព័ន្ធ​តែម្តង ហើយ​ព្រៃឈើ​ដែល​នៅ​សេសសល់ ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ដោយសារ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណ...
កម្ពុជាកំពុងស្វែងយល់អំពីបច្ចេកវិទ្យាទំនើបៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច

កម្ពុជាកំពុងស្វែងយល់អំពីបច្ចេកវិទ្យាទំនើបៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត Armin Bruck នាយកប្រតិបត្តិក្រុមហ៊ុន Siemens Limited កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ថា ក្រុមហ៊ុន Siemens ត្រូវបានទទួលស្គាល់ថា ជាដៃគូសហការល្អ ដោយរបស់កម្ពុជា និងបានបោះទុនវិនិយោគ ចូលរួមយ៉ាងសកម្មក្នុងវិស័យថាមពល, អគ្គិសនី, និងសុខាភិបាលនៅកម្ពុជា តាមរយៈការផ្គត់ផ្គង់នូវសម្ភារៈទំនើប និងបច្ចេកវិទ្យាខ្ពស់ ។ លោកឧបនាយករដ្ឋមន្រ្តី បន្តទៀតថា ពាក់ព័ន្ធវិស័យបច្ចេកវិទ្យានេះ កម្ពុជានឹងបន្តកិច្ចសហការល្អជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល អំពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដូចជា ការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យវារីវប្បកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងចរាចរណ៍ ជាដើម ក្នុងគោល...
មនុស្ស១៧នាក់ស្លាប់ ក្នុងអំពើហិង្សាកើតឡើងជាថ្មីនៅប្រទេសស៊ូដង់

មនុស្ស១៧នាក់ស្លាប់ ក្នុងអំពើហិង្សាកើតឡើងជាថ្មីនៅប្រទេសស៊ូដង់

សង្គម និងកម្សាន្ត
អង្គការសហប្រជាជាតិបានឲ្យដឹងថា នៅសប្តាហ៍នេះ មានសមនុស្សចំនួន១៧នាក់បានបាត់បង់ជីវិត និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជាង១០០ខ្នង ត្រូវបានបំផ្លាញនៅភូមិ Deleij តំបន់ Darfur ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសមួយ ដោយបង្ហាញពីក្តីបារម្ភរបស់ខ្លួន ពាក់ព័ន្ធនឹងអំពើហិង្សាកើតឡើងសាជាថ្មី នៅតំបន់ Darfur ប្រទេសស៊ូដង់ ។ សូមរំលឹកថា កាលពីឆ្នាំ២០០៣កន្លងទៅ មនុស្សប្រមាណជាង៣០០០០០នាក់ (៣សែននាក់) បានបាត់បង់ជីវិត និងមនុស្សជាង២លាន៧សែននាក់ គ្មានទីជម្រក ដោយអំពើហិង្សារវាងកងកម្លាំងយោធា និងប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ៕...