ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ការវាយប្រហារលើនាវាដឹកប្រេង រុញច្រានតម្លៃប្រេងឆៅឲ្យហក់ឡើង៤%ភ្លាមៗ

ការវាយប្រហារលើនាវាដឹកប្រេង រុញច្រានតម្លៃប្រេងឆៅឲ្យហក់ឡើង៤%ភ្លាមៗ

សង្គម និងកម្សាន្ត
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានកើនឡើង៤%ភាគរយភ្លាមៗ ដល់តម្លៃ៦១.៧៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ ក្រោយពីមានការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងពីរគ្រឿងនៅចន្លោះដែនសមុទ្រប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ។ នាវាដឹកប្រេងទាំងពីរគ្រឿងនោះ គឺមួយគ្រឿងជារបស់ក្រុមហ៊ុនជប៉ុន និងមួយគ្រឿងទៀតជារបស់ក្រុមហ៊ុនប្រទេសន័រវ៉េស ដែលនាវាជប៉ុន ដឹកប្រេងពីអារ៉ាប៊ី សាអូឌីតទៅកាន់ប្រទេសសិង្ហបុរី និងនាវាន័រវ៉េស ដឹកប្រេងពីប្រទេសកាតា ទៅកាន់កោះតៃវ៉ាន់ ។ ការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងទាំងពីរគ្រឿងនេះ ត្រូវបានធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ៕...
សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន )

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន )

សង្គម និងកម្សាន្ត
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖
មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​​ពាណិជ្ជក​ម្ម​ផ្ស​ព្វផ្សាយសក្តានុពល​វិនិយោគ​កម្ពុជា​ដល់ធុរជនចិន

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​​ពាណិជ្ជក​ម្ម​ផ្ស​ព្វផ្សាយសក្តានុពល​វិនិយោគ​កម្ពុជា​ដល់ធុរជនចិន

សេដ្ឋកិច្ច និងវិនិយោគ
លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន​ផ្សព្វផ្សាយអំពីកាលា​នុវត្ត​ភាពនិងសក្តានុពលវិនិយោគរបស់កម្ពុជាដល់សហគមន៍ធុរកិច្ចខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញការវិនិយោគថ្មីៗ​បន្ថែមទៀតពីប្រទេស​សំ​ដៅ​បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា​-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្នុងសិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តយូ​ណាន) ឆ្នាំ២០១៩ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «South & Southeast Asia Commodity​ and Investment Fair (SSACEIF)» នៅ​​​ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក ឈួន ដារ៉ា បានបង្ហាញវិនិយោគិននិងធុរជន​ចិនអំពីវឌ្ឍនភាពនៃកំណើន​សេដ្ឋ​កិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយា​កាសធុរ​កិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម​នៅក្នុងប្រទេសកម្ពុជា។ លោក​​រដ្ឋ...
កម្ពុជានិងហុងគ្រីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

កម្ពុជានិងហុងគ្រីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

សេដ្ឋកិច្ច និងវិនិយោគ
លោក ​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរដ្ឋាភិបាលកម្ពុជាបាន ចុះហត្ថ លេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ជាមួយលោក Péter Szijjártó រដ្ឋមន្រ្តីក្រ សួង ការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដើម្បីពង្រឹង លើកកម្ពស់កិច្ចសហ ប្រតិបត្តិការ សេដ្ឋ​កិច្ចទ្វេភាគី ដោយផ្អែកលើសមភាពនិងផលប្រយោជន៍រួម។ កិច្ចព្រមព្រៀងនេះ ធ្វើ​ឡើងនៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយ​​គ្របដណ្តប់ លើ វិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ សំណង់ ហេដ្ឋារ ចនាសម្ព័ន្ធរូបវន្ត វិស្វកម្ម កសិកម្ម ឧស្សហកម្ម បរិស្ថាន ថាមពល សុខាភិបាល ទូរគម នាគន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ វិទ្យាសាស្ត្រ និងការស្រាវជ្រាវព្រមទាំងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបម្រើការ អភិវឌ្ឍកំណើនសេដ្ឋកិច្ចគ្នាទៅវិញទៅមក។​​​ ...
លោក អោម សេងបូរ៉ា«មេរៀន​ភាពជាអ្នកដឹកនាំនឹងក្លាយជាមរតកអប់រំសម្រាប់កម្ពុជា និងពិភព​លោក»

លោក អោម សេងបូរ៉ា«មេរៀន​ភាពជាអ្នកដឹកនាំនឹងក្លាយជាមរតកអប់រំសម្រាប់កម្ពុជា និងពិភព​លោក»

សេដ្ឋកិច្ច និងវិនិយោគ
លោក អោម សេងបូស្ថាបនិករបស់វិទ្យាស្ថានស៊ីអ៊ីអូនិង CEO Master Clubបានចាត់​ទុក​​ថា ​​​​អ្នកដឹកនាំដែលធ្វើឱ្យគេខ្លាចមិន​អាចខ្លាំងរឹងមាំយូរអង្វែងដូច​អ្នកដឹកនាំដែល​ធ្វើឱ្​យគេគោរពស្រ​​​លាញ់នោះទេ ហើយអ្នកដឹកនាំដែលអាចធ្វើ​ឱ្យសត្រូវរបស់ខ្លួនក្លាយ​ជា​មិត្ត ទើបឈានដល់កម្រិតកំពូលនៃភាពជាអ្នកដឹកនាំ។លោកបាន​ពន្យល់ថា ​​តួនាទីមួយ​សំខាន់​របស់អ្នកដឹកនាំគឺត្រូវដឹកនាំគេ ឆ្ពោះទៅរកគោលដៅនៃភាពជោគជ័យប្រ​​​កប​ដោយ​សេចក្ដីសុខរួម ទោះបីជាគេមិនចេះ មិនចង់ មិនចូលចិត្តក៏ដោយ។ ចំពោះអ្នកដឹកនាំល្អពិតប្រាកដ មិនចេះខ្លាចគេដណ្ដើមតំណែងខ្លួននោះទេ  ប៉ុន្តែអ្វីដែល​គួរ​ឱ្យ​ខ្លាចបំផុតគឺ«គ្មានអ្នកណាអាចមកស្នងតំណែងរបស់ខ្លួនបាន»។ តើមេរៀនភាពជាអ្នកដឹកនាំរបស់លោកនឹងក្លាយជាមរតកអប់រំ សម្រាប់កម្ពុជានិងពិភ​ពលោកមែនពិតឬយ៉ាងណា? ជាការពិតណាស់វីរបុរសខ្មែរយើងបាន​ន្សល់ទុកនូវមរត​កមាន​តម្លៃជាច្រើនសម្រាប់ជាតិ។លោក អោម សេង បូរ៉ា រៀបរាប់ទៀត​​​​​​​ថា«អ្វីដែល​យើង​​...
លោកបណ្ឌិត អ៉ិន ចាន់នី ថា« គុណ ភាពវិស័យធនាគារ និងហិរញ្ញវត្ថុ​បន្ត​​រឹងមាំគ្មានហានិភ័យ​​​​នោះទេ»​​​

លោកបណ្ឌិត អ៉ិន ចាន់នី ថា« គុណ ភាពវិស័យធនាគារ និងហិរញ្ញវត្ថុ​បន្ត​​រឹងមាំគ្មានហានិភ័យ​​​​នោះទេ»​​​

សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ី បានចាត់ទុក​​ថា ​បច្ចុប្បន្ន​នេះទាំងអតិថិជន​ និងប្រជាពលរដ្ឋខ្មែរកាន់តែមានការយ​ល់ដឹងច្បាស់​​លាស់ ពីវិស័យហិរញ្ញវត្ថុ​​​​ហើយ​​​ស្ថាប័ន​​ឲ្យខ្ចី​​មានកាតព្វកិច្ច​​​​ពន្យល់និងផ្សព្វផ្សាយ​​​​ពីការ ប្រើ​ប្រាស់​សេវាធនាគារ​​​​ និង​​ហរិញ្ញវត្ថុ​​ដែលម្នាក់ៗ​​​​មានការប្រុងប្រយ័ត្នរៀង​​​ៗខ្លួនមុន​ផ្តល់ ឥណទាន​ទៅអតិថិជនរួម​​​​ទាំង​​ធនាគារជាតិនៃ​​​កម្ពុជាជា​​​​​អាជ្ញា​ព្យា​​​​​​បាល​​ផងដែរ។​​​​ លោកបណ្ឌិតបាន​មានប្រសាសន៍ថា«ចំពោះការបារម្ភពីស្ថាប័នអន្តរជាតិមើលពីក្រៅគឺ​​ត្រឹម​​ត្រូវពីហានិភ័យ​​​ ប៉ុន្តែ​​ចំពោះ​កម្ពុជា​​​​​យើងវិញ​​​​​​​​ជាក់ស្តែង​​កាលពីឆ្នាំ២០១៧ អត្រា​​កំ ណើន​ឥណទាន​​មាន​​​ជាង២០%​ ប៉ុណ្ណោះ​​​ប្រ​ចាំឆ្នាំ​​​ និង​​​​ឆ្នាំ​២០១៨ វិស័យធនា​ការលូត លាស់មាន​​ត្រឹម​១៨%​ទេ ។ ​​​​ដូច្នោះ ហានិ​​ភ័យ​គឺមានតិច​​តួចប៉ុ​​ណ្ណោះ​​​​ តែ​​​​​​បើ​យើងសង្កេត មើល​...
 ​កម្ពុជានិង​ញ៉ូវេល​ហ្សេ​ឡង់​​​ ពង្រីក​​កិច្ចសហប្រតិបត្តិការជាមួយគ្នាលើ​ការងារ​​ផលិតកម្ម​​សត្វ​​

 ​កម្ពុជានិង​ញ៉ូវេល​ហ្សេ​ឡង់​​​ ពង្រីក​​កិច្ចសហប្រតិបត្តិការជាមួយគ្នាលើ​ការងារ​​ផលិតកម្ម​​សត្វ​​

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រដ្ឋាភិបាលញ៉ូវេលហ្សេឡង់ ដែលបានធ្វើការគាំទ្រតាមរយៈគម្រោងបច្ចេកទេស ការផ្តល់អាហា​រូបករណ៍ ជាពិសេសលើការលើកកម្ពស់គុណភាព និងបន្លែ និងផ្លែឈើសុវត្ថិភាព ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្ត ហើយក៏មានលទ្ធភាពក្នុងការពង្រឹង និងពង្រីកថែមមួយកម្រិតទៀតផងដែរ ជាពិសេសលើការងារផលិតកម្មសត្វ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។ ក្នុងជំនួបវាងលោករដ្ឋមន្ត្រី វេង សាខុន ជាមួយលោក Tahamoana Macpherson ឯកអគ្គរដ្ឋ​ទូត​នៃប្រទេសញ៉ូវេលហ្សេឡង់ប្រចាំកម្ពុជា ថៃ និងឡាវ នៅថ្ងៃទី១៣ ខែមិថុនានេះ បានពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេស​ទាំងពីរ។ លោក វេង សាខុន បានបញ្ជាក់ថា ក្រៅពីគម្រោងបន្លែ ផ្លែឈើ ប្រទេសទាំងពីរ (កម្ពុជា-ញ៉ូវេល​ហ្សេឡង់) នឹងពង្រឹង និងពង្រីកថែមមួយកម្...
ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ នៅ​ក្នុង​ពិព័រណ៍​ការងារ​លើក​ទី​២​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ នៅ​ក្នុង​ពិព័រណ៍​ការងារ​លើក​ទី​២​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នឹង​រៀបចំ​​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ របស់​ខ្លួន​ នៅ​ក្នុង​ពិព័រណ៍​ការងារ​​លើក​ទី​២​ ដែល​រៀបចំ​ឡើង​ដោយ​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ស្តង់​ក្រសួង​ស្ថិត​នៅ​ជាប់មាត់​ទ្វារ​ខាងស្តាំ​នៃ​ច្រកចូល​ធំ​អគារ​ទូក​ ​ (​សាល​សហ​សិក្សា​ អគារ​ដំបូលទូក​)​នៅ​ថ្ងៃ​សុក្រ​ ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៩។​ ​ក្នុង​ពិព័រណ៍​នេះ​ ក្រសួង​នឹង​ធ្វើការ​ដាក់​​តាំង​បង្ហាញ​ នូវ​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​សំខាន់ៗ​ចំនួន​បី​ ដើម្បី​ផ្សព្វផ្សាយ​ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ និង​ចែករំលែក​ចំណេះដឹង​ទូលំទូលាយ​ ដល់​សិស្ស​-​និស្សិត​ រួម​មាន​៖ (១)​ កម្មវិធី​ យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើកបរ​ (Cambodia​ Driving​ Rules)​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​យល់​ដឹង​ពី​សុវត្ថិភាព​ ចរាចរណ៍​ ស្លាក​សញ្ញា​ចរាចរណ៍​ និង​ទ្រឹស្តី​ក្នុង​ការ​ប្រឡង​យក​បណ្ណ​បើកបរ...
ទំនាក់ទំនងរុស្ស៊ី និងអាមេរិកធ្លាក់ចុះកាន់តែទាបជាបន្តបន្ទាប់

ទំនាក់ទំនងរុស្ស៊ី និងអាមេរិកធ្លាក់ចុះកាន់តែទាបជាបន្តបន្ទាប់

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍ Mir TV នៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្លាក់ចុះទៅក្នុងកម្រិតកាន់តែទាបជាបន្តបន្ទាប់ ។ លោក Vladimir Putin បានបន្ថែមថា ទំនាក់ទំនងធ្លាក់ចុះ គឺដោយសារអាមេរិកបានដាក់ទណ្ឌកម្មរាប់សិបលើរុស្ស៊ី ដែលជាទង្វើមិនអាចទទួលយកបាន ដែលរុស្ស៊ីត្រូវតែឆ្លើយតបតាមដែលអាចធ្វើទៅបាន ។ លោក Vladimir Putin បានបញ្ជាក់ថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នៅពេលខាងមុខនេះ ប៉ុន្តែលោកមិនទាន់ប្រាកដក្នុងចិត្តទាំងស្រុងទេ ៕...
គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ អស់ទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក​កំពុងតែដំណើរ

គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ អស់ទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក​កំពុងតែដំណើរ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹក ការតបណ្ដាញលូពីផ្ទះប្រជាពលរដ្ឋ និងការស្ដារស្ទឹង គឺធ្វើឡើងក្រោមគម្រោងកម្ចីឥណទានសម្បទានរបស់ធនាគារនីហរ័ណ អាហរ័ណកូរ៉េ នូវ​ទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក ក្នុងគោលបំណងដើមរក្សាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ៧៦០០ម៣/ថ្ងៃ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទាំង១០ទីតាំងមានសមត្ថភាពបូមបាន២៩៩៥២ម៣/ថ្ងៃ។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងនេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ​ លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រចាំឆ្នាំ ប្រកបដោយស្ថេរភាព និងរឹងមាំ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា ដែលជាកត្តាជំរុញឱ្យតម្រូវការប្...