ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រសួងទេសចរណ៍​រឹងបន្តឹងអា​ជីវ​កម្មសេវាកម្មស្នាក់នៅដែល​ប្រើ​ប្រាស់ផ្លាកសញ្ញាចំណាត់ថ្នាក់ផ្កាយក្លែងក្លាយ

ក្រសួងទេសចរណ៍​រឹងបន្តឹងអា​ជីវ​កម្មសេវាកម្មស្នាក់នៅដែល​ប្រើ​ប្រាស់ផ្លាកសញ្ញាចំណាត់ថ្នាក់ផ្កាយក្លែងក្លាយ

សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍ មានកិត្តិយសជម្រាបជូនម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេ​វាកម្​មស្នាក់នៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ឱ្យបានជ្រាបថា ដើម្បីទប់​ស្កាត់​ការប្រើប្រាស់ ឬដាក់តាំងផ្លាកសញ្ញាដែលមានភិនភាគ ស្រដៀងឬដូចចំណាត់​ថ្នាក់ផ្កាយដែលពុំមែនជាការទទួលស្គាល់ដោយក្រសួងទេសចរណ៍នោះមូលដ្ឋានអាជីវកម្មទាំងនោះនឹងក្លាយជាកម្មវត្ថុនៃការពិន័យជាប្រាក់ស្របតាមអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពី ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្​មស្នាក់នៅទេសចរណ៍ ដូចមានចែងនៅក្នុងមាត្រា ២១ និង មាត្រា ២២។ ១. មាត្រា ២១- ការប្រើប្រាស់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេស​ចរណ៍​ហួសសុពលភាព ឬធ្វើការផ្សព្វផ្សាយចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្ម​ស្នាក់នៅ​ទេស​​ចរណ៍ដោយ​គ្មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ត្រូវចាត់ទុកថាខុសច្បាប់ និងត្រូវផន្ទាទោសតាមច្បាប់ជាធរមាន។ ២.មាត្រា ២២- អ្នកទទួលខុសត្រូវគ្រប់គ្រងសណ្ឋាគារ និងសេវាក...
ក្រសួងទេសចរណ៍ចំណាយថវិកាជិត ២.៥លានដុល្លារអាមេរិក សាងសង់អគារថ្មីកម្ពស់៧ជាន់

ក្រសួងទេសចរណ៍ចំណាយថវិកាជិត ២.៥លានដុល្លារអាមេរិក សាងសង់អគារថ្មីកម្ពស់៧ជាន់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការក្រសួងថ្មី ដើម្បីបំពេញតម្រូវការការងារក្នុងវិស័យទេសចរណ៍ដែលមានការកើនឡើង។ ពិធីក្រុងពាលីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា អគារថ្មីនេះមានកម្ពស់ ៧ជាន់ ដោយចំណាយថវិកាសាងសង់ប្រមាណជិត ២.៥លានដុល្លារអាមេរិក។ការសាងសង់នេះទៀតសោត គឺត្រូវចំណាយពេលប្រមាណ ១៨ខែ ឬ ១ឆ្នាំកន្លះ។អគារថ្មីនេះមានទាំងបន្ទប់ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងបន្ទប់ការងារមួយចំនួនទៀត។ លោករដ្ឋលេខាធិការបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យទេសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន កំណើនការងារក្នុងវិស័យទេសចរណ៍មានការកើនឡើង ដែលទាមទារឲ្យមានការបន្ថែមអគារថ្មីសម្រាប់បំពេញការងាររបស់មន្ត្រីរា...
សមត្ថកិច្ចចុះបង្រ្កាបក្លឹបកម្សាន្តលុច្សសារីឃាត់ខ្លួនមនុស្សបានចំនួន៤១៧នាក់

សមត្ថកិច្ចចុះបង្រ្កាបក្លឹបកម្សាន្តលុច្សសារីឃាត់ខ្លួនមនុស្សបានចំនួន៤១៧នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង​អភិបាលរងសាលារាជធានីភ្នំពេញ​ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន​ បានចុះបង្រ្កាប កន្លែងក្លឹបកម្សាន្តលុច្សសារី​ (Luxurious)  ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីម៉ោង២ រំលងអាធាត្រ ឈានចូលថ្ងៃទី០៨​ ខែមិថុនា ឆ្នាំ២០១៩នេះ។ ក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ច​ បានរកឃើញសារធាតុញៀនមួយចំនួន​ និងឃាត់ខ្លួនមនុស្ស៤១៧នាក់ (ស្រី១៨១នាក់) បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាម និតិវិធី៕...
តាម​រឿង​ព្រេង​និទានតំណាលថា៖ «នំបញ្ចុក» ក្លាយមកពីណាក្យ នំដែល​ស្នំ​បញ្ចុក

តាម​រឿង​ព្រេង​និទានតំណាលថា៖ «នំបញ្ចុក» ក្លាយមកពីណាក្យ នំដែល​ស្នំ​បញ្ចុក

សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន​ សែនបានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូប «នំបញ្ចុកទាំងអស់គ្នា» នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាស។  «ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង»។ សូមបញ្ជាក់ថា សម្តេចអគ្គ...
បក្សប្រឆាំងវែណេស៊ុយអេឡា ប្រកាសមិនចរចាជាមួយរដ្ឋាភិបាលទៀតទេ

បក្សប្រឆាំងវែណេស៊ុយអេឡា ប្រកាសមិនចរចាជាមួយរដ្ឋាភិបាលទៀតទេ

សង្គម និងកម្សាន្ត
លោក Juan Guaido ប្រធានគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃសុក្រ ទី០៧ ខែមិថុនានេះថា គណបក្សប្រឆាំងមិនមានគម្រោងជួបចរចាជា មួយរដ្ឋាភិបាលរបស់ប្រទេសនេះនៅប្រទេសន័រវ៉េ នៅជុំថ្មីទៀតទេ ។ សូមរំលឹកថា កាលពីចុងខែឧសភាកន្លងទៅ ក្រុមតំណាងខាងគណបក្សប្រឆាំង និងក្រុមតំណាងខាងរដ្ឋាភិបាលរបស់ប្រទេសវែណេស៊ុយអេឡា បានជួបចរចាចំនួនពីរលើក នៅប្រទេសន័រវ៉េ ប៉ុន្តែមិនបានទទួលលទ្ធផលណាមួយនោះទេ ។ មន្ត្រីតំណាងខាងរដ្ឋាភិបាលវែណេស៊ុយអេឡា បានឲ្យដឹងថា មូលហេតុចំបងដែល នាំឲ្យកិច្ចចរចាត្រូវបរាជ័យ គឺដោយសារក្រុមតំណាងខាងគណបក្សប្រឆាំង បានទាមទារ ដដែលៗ ឲ្យលោកប្រធានាធិបតី Nicolas Maduro ចុះចេញពីតំណាង និងឲ្យលោក Juan Guaido ប្រធានគណបក្សប្រឆាំងឡើងកាន់តំណែងជំនួសវិញ ៕...
ក្រុមហ៊ុន Vkhmer Express បង្កើតឡើងសម្រាប់កូនខ្មែរទាំងអស់គ្នា

ក្រុមហ៊ុន Vkhmer Express បង្កើតឡើងសម្រាប់កូនខ្មែរទាំងអស់គ្នា

សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
វីខ្មែរ អុិចប្រេស( Vkhmer Express )ជាក្រុមហ៊ុនមួយផ្តល់សេវាកម្មហៅតាក់ស៊ី កង់បី ដឹកអ្នកដំណើរតាមប្រពន្ធ័ Vkhmer’App ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ដោយស្នារដៃកូនខ្មែរ១០០% ទាំងទុនគំនិតរួមទាំងទុនវិនិយោគផងដែរ។ ការបង្កើតកម្មវិធី Vkhmer Express ​ក្នុងApp/play Store ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក្នុងសម័យការពហុបច្ចេកវិទ្យាតិចណូឡូជី ជាមួយការប្រកួតប្រជែងទីផ្សារក្នុងប្រទេស និងក្នុងប្រទេសតំបន់អាស៊ាន និងក្នុងពិភពលោក។ លោកប៉ាត់ ចំណាន អគ្គនាយក Vkhmer Express បានបញ្ជាក់ថា ការដែលបង្កើតឡើងក្រុមហ៊ុននេះ គឺដើម្បីកូនខ្មែរទាំងអស់គ្នា មិនមែនជារបស់លោកម្នាក់ឯងនោះទេ ។​ ហើយផែនការណ៍របស់យើងVkhmer Express នឹងនាំចេញទៅប្រទេសវៀតណាម  ឥណ្ឌូនេស៊ី  ប្រសិនបើគេដោនឡូត  វីខ្មែរ  ទាំងនេះបញ្ជាក់ថា ជាអត្តសញ្ណាណរបស់ខ្មែរ ។...
សម្តេចតេជោចាត់ទុកសម្តី លោក លី ស៊ានឡុងថា ជាការប្រមាថពីការខិតខំរបស់កម្ពុជា

សម្តេចតេជោចាត់ទុកសម្តី លោក លី ស៊ានឡុងថា ជាការប្រមាថពីការខិតខំរបស់កម្ពុជា

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឆ្លើយតបវិញធ្ងន់ៗចំពោះ ភាសារបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី ដែលប្រមាថជុំវិញការខិត ខំរបស់ប្រជាជនកម្ពុជា ក្នុងការរំដោះជាតិចេញពីរបបប្រ ល័យពូជសាសន៍ ប៉ុល ពត កាលពីជាង៤០ ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា" ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលឯកឧត្តមនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ស៊ុនឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ដោយលើកឡើងថា៖ «ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម»។ ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រ ឡប់មកកម្ពុជាវិញ។ សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រី...
លោក សុខ ពុទ្ធិវុធ ពិភាក្សានិងអ្នករកស៊ីស្រូវអង្ករលើ «បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EUSafeg uard»

លោក សុខ ពុទ្ធិវុធ ពិភាក្សានិងអ្នករកស៊ីស្រូវអង្ករលើ «បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EUSafeg uard»

សេដ្ឋកិច្ច និងវិនិយោគ
ក្រុមការងារទី៩ ផ្នែកឯកជន-ផ្នែកស្រូវអង្ករបានបើកកិច្ចប្រជុំនាំដោយ លោក សុខ ពុទ្ធិវុធនៅង្ងៃទី៧ មិថុនានេះ  សហប្រធានក្រុមការងារ ដើម្បីបន្តពិភាក្សាទៅលើ«បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EU Safeguard»។ សហប្រធានក្រុមការងារបានថ្លែងថា យោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបរួចទៅហើយ ដោយពេលវេលានៃការប្តឹងនេះបានកំណត់ឱ្យដាក់ពាក្យមិនឱ្យលើសពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ លោកមានប្រសាសន៍ថា"បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុសផុលរួចមក សមាជិកអង្គប្រជុំទាំងអស់បានផ្តល់មតិឯកភាពទាំងស្រុងនិងបានលើកដៃគាំទ្រ១០០% លើការដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបករណី «ការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EU Safeguardនេះ» ព្រមទាំងអង្គប្រជុំស្នើសុំជំរុញឱ្យមានការគាំទ្រពីក្រសួងពាណិជ្ជ...
ADBនិងធនាគារអភិវឌ្ឍន៍ជនបទ រួមគ្នាអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម

ADBនិងធនាគារអភិវឌ្ឍន៍ជនបទ រួមគ្នាអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជួបជាមួយលោក Mark Van Steenwyk ជំនាញការផ្នែកហិរញ្ញប្បទានខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គោលបំណងចង់ដឹង និងស្នើសុំការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ធនាគារអភិវឌ្ឍន៍ជនបទដែលបំពេញបានជោគជ័យកន្លងមក។ ភាគីខាង ADB ក៏បានពិភាក្សាអំពីឱកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទចូលរួមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម (Agricultural Value Chain Infrastructure Improvement Project-AVIP) ដែលកំពុងរៀបចំដោយធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ហើយ ADB សង្ឃឹមថាយ៉ាងមុតមាំថា ធនាគារអភិវឌ្ឍន៍ជនបទនឹងចាប់អារម្មណ៍ចូលរួមសហការលើគម្រោងនេះជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ លោក កៅ ថាច  បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលភាគី ADB បានរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិកា...
ផ្សារហ៊ុនកម្ពុជានៅតែរីកចម្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក្នុងរយៈពេល០៦ខែខាងមុខនេះ

ផ្សារហ៊ុនកម្ពុជានៅតែរីកចម្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក្នុងរយៈពេល០៦ខែខាងមុខនេះ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំកម្មវិធីមួយ ស្តីពីអំពី Executive Talks 2019 ក្រោមប្រធានបទហិរញ្ញប្បទានអាជីវកម្មនិងការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគោលបំណងចែករំលែកពីស្ថានភាពអាជីវកម្ម ផលិតផល សេវាកម្ម និងយុទ្ធសាស្រ្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញរបស់ធនាគារ ក្រុមហ៊ុនវិនិយោគ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ជាងកន្លះឆ្នាំចុងក្រោយនេះមានការរីកចម្រើនច្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក៏មានកំណើន ហើយការចំណាប់អារម្មណ៍ក៏ខ្ពស់ ក្នុងចំណោមក្រុមហ៊ុនដែលជាម្ចាស់អាជីវកម្មផ្សេងៗដែលចង់ដឹងអំពីការចូលផ្សារហ៊ុនយ៉ាងម៉េច គៀងគរទុនដើម្បីពង្រីកអាជីវកម្មយ៉ាងម៉េចៗ។ លោកអគ្គនាយក បានបញ្ជាក់ថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជ...