ព្រះមហាក្សត្រយាង ចូលរួមប្រារព្ធខួប ២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ICC-Angkor នៅបារាំង
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងទៅកាន់ប្រទេសបារាំង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ដើម្បីប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ICC-Angkor។
សម្តេចតេជោ ហ៊ុន សែន សម្តេចហេងសំរិន សម្តេចសខេង សម្តេចសាយឈុំ សម្តេចទៀបាញ់ ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីអ្នកមុខអ្នកការជាច្រើនផ្សេងទៀត បានថ្វាយព្រះរាជដំណើររបស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ។
តាមកម្មវិធី ដែលបានគ្រោងទុក ព្រះមហាក្សត្រ នឹងគង់ប្រថាប់នៅប្រទេសបារាំង រហូតដល់ថ្ងៃទី២៦ ខែឧសភា ទើបព្រះអង្គ យាងនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ។
សូមបញ្ជាក់ថា គណៈកម្មា...








