ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រសួង​វប្បធម៌ សម្រេច ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​ មួយបទរបស់លោក គ​ង្គ ប៊ុន​ឈឿន​“​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”

ក្រសួង​វប្បធម៌ សម្រេច ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​ មួយបទរបស់លោក គ​ង្គ ប៊ុន​ឈឿន​“​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកស្រីភឿង សកុណា បានចេញ​សេចក្តីសម្រេច ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង  ០១ បទ ដែលជា​ស្នាដៃ​និពន្ធ​របស់លោក គ​ង្គ ប៊ុន​ឈឿន មាន​ចំណងជើង ថា “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា​។​ ​សេចក្តីសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​នេះ ជូន​ភរិយា​របស់ គ​ង្គ ប៊ុន​ឈឿន គឺ​លោកស្រី គាត គឹម​លន ( ក្រសួង​វប្បធម៌ សរសេរថា គាត គឹម​លន ) ជនជាតិខ្មែរ សញ្ជាតិ ន័​រវេ​ស កើត​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៤៣ ដែលមាន​ទីកន្លែង​កំណើត ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ប្រទេស​ន័​រវេ​ស​។​ ការ​សម្រេច​​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខាងលើនេះ បានធ្វើ​ឡើង តាម​ការស្នើសុំ ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ របស់លោក​ស្រី គាត គឹម​លន ជា​ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន ន...
UN អរគុណស្រ្តីនិងបុរសកម្ពុជា​ បានចូលរួមបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក

UN អរគុណស្រ្តីនិងបុរសកម្ពុជា​ បានចូលរួមបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ អង្គការ​សហប្រជាជាតិ(​ UN )​បានអរគុណ​ដល់កងកម្លាំងកម្ពុជា​ ទាំងបុរស​ និងស្រ្តី​ បានចាកចេញឆ្ងាយពីក្រុមគ្រួសារ​ ចូលរួមជាមួយ​ UN ក្នុងបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក។ យោងតាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់(UN)​ នៅថ្ងៃទី២៤​ ខែឧសភា​នេះ​  បានសរសេរថា៖​ ស្ត្រីក្លាហាន​ និងបុរសមកពីប្រទេសកម្ពុជាបានចាកចេញពីក្រុមគ្រួសាររបស់ពួកគេ​ មកបម្រើការជាមួយអង្គការបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។ យើងអរគុណពួកគេចំពោះការបម្រើនិងការលះបង់របស់ពួកគេ។ កាលពីពេលថ្មីៗនេះ​ កម្ពុជាបានបញ្ជូនទាហានមួកខៀវកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៨១៩ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ទៅបំពេញ បេសក កម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។ គួរបញ្ជាក់ថា​ ឆ្នាំនេះគឺជាខួបលេីកទី១៣ គិតចាប់តាំង ពីឆ្នាំ២០០៦​ ដែលកម្ពុជាបានបព្ចូានកងកម្លាំងមួកខៀវចូលរួម បេសកកម្មរក្សាសន្តិភាពរបស់(អ.ស.ប) ចំនួន ៦០៥៣...
ចិន គ្រោងវិនិយោគសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅកម្ពុជា

ចិន គ្រោងវិនិយោគសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ ប្រតិភូធុរជនចិនខេត្តហឺណាន់ បានបង្ហាញចេតនាវិនិយោគលើការសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅក្នុងប្រទសកម្ពុជា ដើម្បីចូលរួមពង្រឹងខ្សែរចង្វាក់ផ្គត់ផ្គង់ស្រូវអង្ករជាតិ ជាពិសេសថែរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោក ប៊ី គង់មីន (BI Guangmin) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បានជម្រាបប្រាប់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នេះអំពីសាវតា និងគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត ដែលមានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ ១៣ពាន់តោន ក្នុងមួយថ្ងៃ ហើយអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន។ លោក ប៊ី គង់មីន បានបន្ថែមទៀតថា ខាងភាគីចិនចង់សាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួត នៅក្នុងខេត្...
Panasonic និងToshiba ជប៉ុន ប្រកាសព្យួរកិច្ចសហការជាមួយ Huawei ចិន

Panasonic និងToshiba ជប៉ុន ប្រកាសព្យួរកិច្ចសហការជាមួយ Huawei ចិន

សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន Panasonic និងក្រុមហ៊ុន Toshiba របស់ប្រទេសជប៉ុន បានប្រកាសព្យូរកិច្ចសហប្រតិបតិ្តការជាមួយក្រុមហ៊ុន Huawei របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ នេះបើតាមការចុះផ្សាយរបស់ BBC ។ ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba បានបញ្ជាក់ដឹងថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់សម្ភារៈបរិក្ខាឲ្យទៅក្រុមហ៊ុន Huawei ចិនមួយរយៈពេល ដោយរង់ចាំការដោះស្រាយរវាងក្រុមហ៊ុន Huawei និងសហរដ្ឋអាមេរិករួចរាល់សិន ។ សូមបញ្ជាក់ថា សេចក្តីប្រកាសរបស់ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba ជប៉ុនក្នុងការព្យួរកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ចិន ត្រូវបានធ្វើឡើងដោយខ្លាចរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះបញ្ជីរខ្មៅលើសាខា៦៨របស់ក្រុមហ៊ុន Huawei ចិន ៕...
លោកវេង សាខុនថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូជាមួយរដ្ឋ

លោកវេង សាខុនថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូជាមួយរដ្ឋ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពរញ៖ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសម្តែងការគួរសមជាមួយតំណាងក្រុមហ៊ុន Haikou Zhizhuang Biotechnology Co., Ltd ដែលដឹកនាំដោយលោក Peng FA FU និងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd ដែលតំណាងដោយលោកសាស្ត្រចារ្យវិទ្យាសាស្រ្តស្រូវ HUANG Ming An។ ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យកសិកម្មជារួម ជាពិសេសសិក្សាបន្ថែមអំពីស្តង់ដារនៃការកែច្នៃផ្លែស្វាយ និងបច្ចេកទេសនៃការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត នីតិវិធីនិងបច្ចេកទេសនៃការនាំស្វាយស្រស់ចេញ និងស្វែងយល់ពីវឌ្ឍនភាពនៃគម្រោងវិនិយោគលើដំណាំស្រូវពូជ Japonica ផងដែរ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងនិងពង្រីកការនាំចេញ ហើយថ្មីៗនេះភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់ ៤០ម៉ឺនតោន។ ដោយឡែក នៅដើមខែ...
លោកឧកញ៉ា លឹម ហេង៖ ស្នើរឲ្យប្រទេសបេឡារុសជួយ វិនិយោគទៅលើវិស័យកសិកម្ម និងការដាំដុះ

លោកឧកញ៉ា លឹម ហេង៖ ស្នើរឲ្យប្រទេសបេឡារុសជួយ វិនិយោគទៅលើវិស័យកសិកម្ម និងការដាំដុះ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Vlafimir Goshin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ។ដេីម្បីពិភាក្សាស្វែងយល់ពីសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ លោក Vlafimir Goshin បានលើកឡើងថា គណៈប្រតិភូប្រទេសបេឡារុស មកប្រទេសកម្ពុជា ដេីម្បីសិក្សាស្វែងយល់ពីបរិយាកាសសេដ្ឋកិច្ចដោយផ្ទាល់ឲ្យបានកាន់តែច្បាស់លាស់ថែមទៀត។ លោក ឧកញ៉ា លឹម ហេង បានសម្តែងការគាំទ្រចំពេាះការលេីកឡេីងរបស់ ឯកអគ្គរដ្ឋទូត ប្រទេសបេឡារុសក្នុងការដឹកនាំធុរជនប្រទេសបេឡារុស មកកាន់ប្រទេសកម្ពុជា។ លោកឧកញ៉ា បានជំរុញឲ្យប្រទេសបេឡារុស វិនិយោគទៅលើវិស័យកសិកម្ម ដូចជាការដាំដុះ និងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា និងវិស័...
កងកម្លាំងយោធា៤ប្រទេស នឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រប៉ាស៊ីហ្វិក

កងកម្លាំងយោធា៤ប្រទេស នឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រប៉ាស៊ីហ្វិក

សង្គម និងកម្សាន្ត
មេបញ្ជាការកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក លោក Phillip Sawyer បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា កងកម្លាំងយោធា និងនាវាចម្បាំងមកពី៤ប្រទេស គឺមានប្រទេសជប៉ុន អាមេរិក កូរ៉េខាងត្បូង និងប្រទេសអូស្ត្រាលី នឹងបើកធ្វើសមយុទ្ធយោធានៅភាគខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកនៅពេលខាងមុខនេះ ។ លោក Phillip Sawyer បានបន្ថែមថា សមយុទ្ធយោធារួមគ្នានៃប្រទេសទាំង៤នេះ គឺជាសមយុទ្ធយោធាលើកដំបូង និងត្រូវបានធ្វើឡើងរយៈពេល៦ថ្ងៃ ដោយមានការចូលរួមពីកងកម្លាំងយោធាប្រមាណជាង៣០០០នាក់មកពីប្រទេសទាំង៤ ។ សមយុទ្ធយោធានេះមានការចូលរួមផងដែរ ពីនាវាពិឃាតចំនួន២គ្រឿងរបស់ជប៉ុន នាវាចម្បាំងបំពាក់ប្រព័ន្ធមីស៊ីល២គ្រឿងរបស់អូស្ត្រាលី នាវាពិឃាតមួយគ្រឿងរបស់កូរ៉េខាងត្បូង នាវាចម្បាំង៥គ្រឿង និងយន្តហោះល្បាតជាច្រើនគ្រឿងរបស់អាមេរិក ៕...
សម្តេចតេជោ ​នឹងអញ្ជើញ​ចូលរួម​សន្និបាតលើកទី៧៥​ របស់ ​UN-ESCAP ​នៅទីក្រុង​បាងកក​

សម្តេចតេជោ ​នឹងអញ្ជើញ​ចូលរួម​សន្និបាតលើកទី៧៥​ របស់ ​UN-ESCAP ​នៅទីក្រុង​បាងកក​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ និងសហការប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៣ ខែឧសភានេះបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមសន្និបាតប្រចាំឆ្នាំ​លើក​ទី​៧៥​ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា UN-ESCAP ក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» តបតាមការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីស​ចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សន្និបាតនេះ ប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានគោរពអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាត ​ដោយ​ផ្តោត​ជាសំខាន់ទៅលើបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍ សេដ្...
មិនមានការលិចសាឡាងនៅកំពង់ដចម្លងឆ្លុងកំពង់គរនោះទេ

មិនមានការលិចសាឡាងនៅកំពង់ដចម្លងឆ្លុងកំពង់គរនោះទេ

សង្គម និងកម្សាន្ត
នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩នេះ មិនមានករណីទូកដរក្រឡាប់នៅកំពង់ចម្លងឆ្លុងកំពង់គរស្ថិតនៅស្រុកឆ្លុង ខេត្តក្រចេះ នោះទេ ហើយនេះបើតាមការលើកឡើងរបស់ លោក ម៉ាត់ ហ៊ីម ដែលជាម្ចាស់កំពង់ចម្លងដឆ្លុងកំពង់គរ។ លោក ម៉ាត់ ហ៊ីម ដែលជាម្ចាស់កំពង់ចម្លងដឆ្លុង កំពង់គរបានលើកឡើងថា តាមពិតគឺលេចនៅឃុំ ពង្ររ កោះតាស៊ុយក្រោមខេត្តក្រចេះ ហើយករណីនេះមិនមានដូចការចុះផ្សាយនោះដែរ។ករីលេចនេះស្ថិតនៅកោះតសស៊ុយក្រកោម ហើយរណីនេះបណ្តាលមកពីរថយន្តម៉ាក HINO ចំនួន២គ្រឿង (ម្ចាស់រថយន្តឈ្មោះ សេង គឹមចាំង) ដឹកដីពេញឡាន ឆ្លងពីពង្រ ទៅកោះតា ស៊ុយក៏រអិល កង់មកខាងឆ្វេងទាំងពីបណ្តាលអោយក្រឡាប់តែម្តង រួមជាមួយម៉ូតូ១គ្រឿងម៉ាកវេវអាលហ្វា (ជារបស់អ្នកបើកទូកដរ) ករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។...