ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លិខិតមិត្តអ្នកអាន៖ ជ្រូកវៀតណាម សម្រុកចូលមកកម្ពុជា​តាមច្រកជ្រៃធំ ស្រុកកោះធំ សមត្ថកិច្ចនៅទីនោះមិនខ្វល់!

លិខិតមិត្តអ្នកអាន៖ ជ្រូកវៀតណាម សម្រុកចូលមកកម្ពុជា​តាមច្រកជ្រៃធំ ស្រុកកោះធំ សមត្ថកិច្ចនៅទីនោះមិនខ្វល់!

សង្គម និងកម្សាន្ត
ក្នុងមួយថ្ងៃៗឈ្មួញកំពុងសប្បាយចិត្តដឹកជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា​តាមច្រកព្រំដែនជ្រៃធំ បានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ។ ជាក់ស្តែងថ្មីៗនេះនៅច្រកព្រែកស្បូវ ស្រុកកោះធំ ខេត្តកណ្តាល មានជ្រូកវៀតណាមសម្រុកដឹកចូលមកលក់នៅកម្ពុជាទាំងថ្ងៃទាំងយប់មិនដែលឃើញ​សមត្ថកិច្ចពាក់ព័ន្ធ​​ឫមន្ត្រីនៅច្រកព្រំដែនចុះទប់ស្កាត់​ម្តងណាទេ​? ប្រហែលសមត្ថកិច្ចនៅទីនោះបានទទួលលាភសក្ការៈ ពីឈ្មួញទាំងនោះហើយបានជាដឹកចូលមកលក់ក្នុងទឹកដីខ្មែរ បានយ៉ាងរលូនដូចនេះ ។ ទោះបីជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសហាមឃាត់ និងទុបស្កាត់មិនឲ្យមានសត្វជ្រូកនាំចូលពីក្រៅមកលក់ក្នុងស្រុកនោះឡើយ ។ អាជ្ញាធរទាំងនោះ​ពិសេសមន្ត្រីនៅច្រកព្រំដែនជ្រៃធំតែម្តង កំពុងផ្គើននឹងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម ។ ប្រជាពលរដ្ឋដែលបានឃើញសកម្មភាពបែបនេះ បានសំណូមពរដល់សមត្ថកិច្ចនៅទីនោះ ជួយទប់ស្កាត់ផង​ កុំមើលឃើញពីលាភសក្ការៈ​លុយពេក ឲ្យមើលឃើញ ព...
សហរដ្ឋអាមេរិកពន្យាបម្រាម៣ខែលើការលក់បច្ចេកវិទ្យាអាមេរិកឲ្យក្រុមហ៊ុន Huawei ចិន

សហរដ្ឋអាមេរិកពន្យាបម្រាម៣ខែលើការលក់បច្ចេកវិទ្យាអាមេរិកឲ្យក្រុមហ៊ុន Huawei ចិន

សង្គម និងកម្សាន្ត
មន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានប្រកាសពន្យាពេល៣ខែ ឫ៩០ថ្ងៃលើបម្រាមលក់បច្ចេកវិទ្យាអាមេរិកឲ្យទៅក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនពីអាមេរិកលើចិន ។ កាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញក្រឹត្យហាមប្រាមមិនឲ្យក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ទិញបច្ចេកវិទ្យា 5G ពីក្រុមហ៊ុន Huawei ចិន និងហាមមិនឲ្យក្រុមហ៊ុនអាមេរិក លក់បច្ចេកវិទ្យា និងបំណែកផ្សំនៃទូរស័ព្ទដៃ Huawei របស់ចិន ទៅឲ្យក្រុមហ៊ុន Huawei ។ ការពន្យាបម្រាម៣ខែនេះ ត្រូវបានធ្វើឡើងដើម្បីឲ្យក្រុមហ៊ុន Huawei ចិនអាចមានពេលក្នុងការទទួលទិញបច្ចេកវិទ្យា និងបំណែកផ្សំនៃទូរស័ព្ទដៃ Huawei ទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុនអាមេរិក ។ ក្រសួងពាណិជ្ជកម្មអាមេរិកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាHuaweiទិញទំនិញផលិតនៅអាមេរិកដើម្បីរក្សាបណ្តាញដែលមានស...
អង្គការសម្ព័ន្ធសត្វព្រៃដកហូតបាន​សំណាញ់ចាប់សត្វរាប់ពាន់ម៉ែត្រ ​និងរណាយន្តរាប់រយគ្រឿង

អង្គការសម្ព័ន្ធសត្វព្រៃដកហូតបាន​សំណាញ់ចាប់សត្វរាប់ពាន់ម៉ែត្រ ​និងរណាយន្តរាប់រយគ្រឿង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមការឲ្យដឹងពីអង្គការសម្ព័ន្ធសត្វព្រៃ​បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ ក្រុមមន្ត្រីឧទ្យានុរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រមូល សំណាញ់ចាប់សត្វបក្សីរាប់ពាន់ម៉ែត្រ និង រណារយន្តជាង៦០០គ្រឿង ត្រូវបានដកហូតក្នុងមួយឆ្នាំៗ។ អង្គការសម្ព័ន្ធសត្វព្រៃបានឲ្យដឹងទៀតថា ថ្មីៗនេះ ខណៈពេលកំពុងល្បាត ក្រុមមន្ត្រីឧទ្យានុរក្សមកពីស្នាក់ការ ឆាយ អារ៉ែង បានដកហូតរណារយន្តខុសច្បាប់ចំនួន ៧គ្រឿង ដែលបានប្រើប្រាស់ក្នុងការកាប់ឈើខុសច្បាប់ ព្រមទាំងរុះរើ និងប្រមូលបានអន្ទាក់ចំនួន ៣៨អន្ទាក់ពីក្នុងព្រៃ៕...
លោកឧកញ៉ាអូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាតំណាងបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC

លោកឧកញ៉ាអូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាតំណាងបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានទទួលស្គាល់ជាផ្លូវការក្នុងការតែងតាំងជាបេសកជនពិសេសតំណាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី១១ ដែលមានបេសកជនតំណាងប្រទេសប្រចាំនៅ OIC ។ លិខិតរបស់លោក Yousef Al-Othaimeen អគ្គលេខាធិការអង្គការ OIC ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ឆ្លើយតបមក លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងការកោតសរសើរអំពីស្នាដៃនៃការដឹកនាំប្រកបដោយគតិបណ្ឌិត និងការអនុវត្តនូវគោលនយោបាយ សុខដុមបនីយកម្មរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។លោកអគ្គលេខាធិការអង្គការ OIC ក៏បានស្វាគមន៍ការតែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC។ លោក...
លិខិតមិត្តអ្នកអាន ៖ ដីរដ្ឋមួយកន្លែងក្នុងស្រុកកូនមំុ កំពុងកាប់ទន្ទ្រាន យកធ្វេីជាកម្មសិទ្ធ

លិខិតមិត្តអ្នកអាន ៖ ដីរដ្ឋមួយកន្លែងក្នុងស្រុកកូនមំុ កំពុងកាប់ទន្ទ្រាន យកធ្វេីជាកម្មសិទ្ធ

សង្គម និងកម្សាន្ត
  ដោយមានការកាឃុបឃិតគ្នា ជាប្រព័ន្ធ រវាងមន្ត្រីមូលដ្ឋាន និងឈ្មួញបាន កាប់ទន្ទ្រាន យកដីព្រៃមួយកន្លែងធ្វេីជាកម្មសិទ្ធ ប្រមូលទិញដីរាប់រយហិកតា ការបំផុសឲ្យពលរដ្ឋ ឲ្យចូលរួមផ្តិតមេដៃ លេីឯកសារ ផ្ទេកម្មសិទ្ធផ្សេងៗ កំពងុតែកេីតយ៉ាងពេញបន្ទុក ក្នុងស្រុកកូនមុំ ។ កាឃុបឃិតគ្នា ជាប្រព័ន្ធ រវាងមន្ត្រីមូលដ្ឋាន និងឈ្មួញប្រមូលទិញដីរាប់រយហិកតា  ធ្វេីឲ្យមន្ត្រី ស្រុកមួយចំនួន សប្បាយចិត្តយ៉ាងខ្លាំង ដែលទទួល បានលុយ រាប់មុឺនដុល្លារ មកចែកគ្នា ហ៊ឺហាដោយសាតែកា រប្រមូលដីលក់ឲ្យឈ្មួញ ។ ប្រភពពីប្រជាពលរដ្ឋ មួយចំនួន បានបង្ហេីបប្រាប់ឲ្យដឹងថា ការកាប់ដីព្រៃរាប់រយហិកតា ដេីម្បីលក់ឲ្យឈ្មួញខាងលេីនេះ គឺមុនដំបូងឡេីយ គេឲ្យពលរដ្ឋ ទៅកាប់ទន្ទ្រានដីរដ្ឋ ដីសហគមន៍ ក្នុងមួយគ្រួសារ ១០ហិកតា ទៅ ១៥ហិកតា រួច ធ្វេីប័ណ្ណកាន់កាប់ និងប្រេីប្រាស់ដីធ្លី ។ ក្រោយមកមានឈ្មួញមកប្រមូលទិញដីខាងលេី ដោយតំរូវឲ្យពលរដ្ឋធ្វេីលិខិតផ្ទេរសិទ្ធ ដេីម្បីយកលេស ពលរដ្ឋ ជាខែល ដោយ...
ពានរង្វាន់ត្នោតមាសៈ ម្ចាស់ជ័យលាភីនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៥ ខែឧសភានេះ

ពានរង្វាន់ត្នោតមាសៈ ម្ចាស់ជ័យលាភីនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៥ ខែឧសភានេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពានរង្វាន់គីណាល់ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះនៅឆ្នាំ២០១៩ នេះ មូលនិធិគីណាល់ បានរៀបចំការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវលើវិស័យកសិកម្ម និងចំណីអាហារ ដើម្បីដណ្តើម «ពានរង្វាន់ត្នោតមាស (Thnot d’Or) លើកទី២ ឆ្នាំ ២០១៩» ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណស្នាក់ការរបស់មូលនិធិគីណាល់ (សហគ្រាសផលិតឱសថ ប៉េប៉េអឹម) ក្បែររង្វង់មូលចោមចៅ។ នៅវគ្គផ្តាច់ព្រ័ត្រនៃ «ពានរង្វាន់ត្នោតមាស(Thnot d’Or) លើកទី២ឆ្នាំ ២០១៩» មាននិស្សិតចំនួន៦ក្រុម មកពីគ្រឹះស្ថានសិក្សានានាដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មខេត្តកំពង់ចាម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន Saint-Paul ក្នុងខេត្តតាកែវ ។ ប្រធានបទសំខាន់ៗដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតវគ្គចុងក្រោយ«ពានរង្វាន់ត្នោតមាស(Thnot d’Or) លើកទី២ឆ្នាំ ២០១៩» នេះមានដូចខាងក្រោម៖ ១. «ការផលិត ផលិតផលកែ...
ក្រសួងកសិកម្ម មានតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មកែឆ្នៃក្នុងស្រុកក្នុងពិធីច្រត់ព្រះនង្គ័ល

ក្រសួងកសិកម្ម មានតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មកែឆ្នៃក្នុងស្រុកក្នុងពិធីច្រត់ព្រះនង្គ័ល

សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និង សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការរៀបចំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មកែឆ្នៃផលិតកម្មកសិកម្មក្នុងស្រុក។ សុមបញ្ជាក់ថា ព្រះរាជពិធីនេះស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក នៅទីព្រះស្រែ ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕...
ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ថ្ងៃទី​២២​ឧសភា​នេះប្រារព្ធធ្វើនៅ​ទីលាន​តារាង​បាល់ទាត់ ​ខេត្តតាកែវ

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ថ្ងៃទី​២២​ឧសភា​នេះប្រារព្ធធ្វើនៅ​ទីលាន​តារាង​បាល់ទាត់ ​ខេត្តតាកែវ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះ​ន័​ង្គ​ល នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​នៅ​ទីលាន​តារាង​បាល់ទាត់ គិរីវង់​សុខ​សែន​ជ័យ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នៅព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះ​កុរ​ណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អភិបាល​ខេត្តតាកែវ លោក អ៊ុច ភា នឹង​ធ្វើជា​ស្តេច​មាឃ និង​ភរិយា​លោកស្រី ស្រី ប៊ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ​។​ ​សូមបញ្ជាក់ថា ការ​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នា​ថ្ងៃ​៤​រោច ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ជាការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​កសិកម្ម ធ្វើស្រែ​ចម្ការ ថា រដូវវស្សា បាន​ចូលមក​ដល់​ហើយ ដូច្នេះ​ការធ្វើ​ស្រែចម្ការ ក៏​ចាប់ផ្តើម​ផងដែរ​។ ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ពីមុន បាន​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ នៅ​វាល...
លោកដូណាល់  ត្រាំ ព្រមានអ៊ីរ៉ង់សាជាថ្មី ខណៈភាពតានតឹងកើនឡើង

លោកដូណាល់  ត្រាំ ព្រមានអ៊ីរ៉ង់សាជាថ្មី ខណៈភាពតានតឹងកើនឡើង

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានសាជាថ្មីចំពោះមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ទី២០ ខែឧសភានេះ ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បើរដ្ឋអ៊ីស្លាមមួយនេះ ហ៊ានប៉ះពាល់ផលប្រយោជន៍អាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News ។ លោក ត្រាំ ព្រមានថា អាមេរិកក៏នឹងបំបាក់ធ្មុងអ៊ីរ៉ង់ផងដែរ ដោយការបង្ក្រាបលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយ Shi’ite militias នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺនៅប្រទសអ៊ីរ៉ាក់ និងស៊ីរី ដែលគាំទ្រដោយអ៊ីរ៉ង់ ។ ក្នុងរយៈពេលជាងមួយឆមាសកន្លងមកនេះ មេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានប្រើសង្គ្រាមពាក្យសំដីដាក់គ្នាយ៉ាងតឹងតែង ប៉ុន្តែមិនទាន់ឈានដល់ការប៉ះទង្គិចគ្នាដោយអាវុធនៅឡើយទេ ៕...
ប៉ូលិសថា៖ប្តីវង្វេងស្មារតីកាប់ប្រពន្ធដាច់ក្បាល់ស្លាប់ភ្លាមៗ

ប៉ូលិសថា៖ប្តីវង្វេងស្មារតីកាប់ប្រពន្ធដាច់ក្បាល់ស្លាប់ភ្លាមៗ

សង្គម និងកម្សាន្ត
បាត់ដំបង៖​ ប្តីប្រេីកាំបិតផ្គាក់កាប់និងអា កដាច់ក្បាលប្រពន្ធយ៉ាងសាហាវស្ទេីមិនជឿសមត្ថកិច្ចសន្និដ្ឋានថាប្តីវង្វេងស្មារតីមានប្រវត្តិប្រគ្រឿងញៀន។ ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៩ ​វេលាម៉ោង៥និង៥០នាទីទៀបភ្លឺ នៅ​ ភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់​ ខេត្តបាត់ដំបង។ ជនសង្ស័យជាប្តីឈ្មោះយឿត រឿត​ ភេទប្រុសអាយុ៣៣ឆ្នាំ​ រស់នៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានយកកាំបិតភ្គាក់កាប់និងអា កដាច់ក្បាល ទៅលើប្រពន្ធឈ្មោះម៉ាន់ សុភា អាយុ៣៧ឆ្នាំ​ រស់នៅខេត្តកំពង់ស្ពឺ មកស្នាក់នៅផ្ទះឪពុក ម្តាយខាងប្តីនៅភូមិ ឃុំកើតហេតុ ប៉ូលិសអះអាងថា  ជនសង្ស័យជាប្តីវង្វេងស្មារតីហើយធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំញៀន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកបាណន់ឃាត់ខ្នួនចាត់ការតាមនិតិវិធី ៕​...