ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រុមហ៊ុន N&Y Real Estate ចាប់ផ្តើមពង្រីកគម្រោងទី២ទៀត ដោយវិនិយោគពុះដីឡូតិ៍នៅតំបន់ជាយក្រុង ក្នុងស្រុកអង្គស្នួល

ក្រុមហ៊ុន N&Y Real Estate ចាប់ផ្តើមពង្រីកគម្រោងទី២ទៀត ដោយវិនិយោគពុះដីឡូតិ៍នៅតំបន់ជាយក្រុង ក្នុងស្រុកអង្គស្នួល

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បានឲ្យដឹងថា មុនដំបូងទីតាំងដីនៅជាយក្រុងមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុងរួចមក ទើបតំបន់ទាំងអស់នោះកាន់តែមានសក្តានុពលខ្លាំង ហើយក្រុមហ៊ុនលោកវិនិយោគនៅតំបន់នេះ ដោយសារតែនៅជិតទីប្រជុំជនមានផ្សារ រោងចក្រ និងនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៤នោះទេ។ លោកឧកញ៉ាបានថ្លែងទៀតថា ក្រុមហ៊ុន N&Y Real Estate វិនិយោគលើផ្ទៃដីទំហំជិត៣០ ហិកតា ដែលជាជំហានទី១ លើការអភិវឌ្ឍពុះដីឡូតិ៍លក់ជូនប្រជាពលរដ្ឋនេះប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រជាពលរដ្ឋ ហើយគម្រោងទី២គឺ ជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា ដើម្បីធ្វើរោងចក្រ នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ។ ឧកញ៉ា ឯល គ្រីយ៉ា បានថ្លែងថា គោលដៅធំរបស់ក្រុមហ៊ុនមកវិនិយោគគឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចតំបន់នេះឲ្យមាន...
វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានកំណើនរឹងមាំថែមទៀតនាពេលខាងមុខ

វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានកំណើនរឹងមាំថែមទៀតនាពេលខាងមុខ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកជំនាញខាងវិស័យអលនទ្រព្យបានអះអាងថា រយៈពេល២ឆ្នាំទៀតវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅតែមានកំណើននិងបន្តមានភាពរឹងមាំ ដោយសារតែកម្ពុជាជាមានសក្តានុពលចំពោះការអភិវឌ្ឍ។ លោក សោម កែវម៉ាលីដា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានបញ្ជាក់ថា វិស័យអលនទ្រព្យនៅប្រទេសកម្ពុជាថ្វីបើមានសន្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែវិស័យនេះនៅរយៈពេលពី ២ទៅ៥ឆ្នាំទៀតវិស័យនេះនៅតែល្អប្រសើរនិងមានវឌ្ឍនភាពជាបន្តបន្ទាប់ ដោយសារតែមានការវិនិយោគច្រើនពីក្រៅប្រទេសជាពិសេសនោះគឺអ្នកវិនិយោគិនចិនសម្រុកចូលខ្លាំងតែម្តង។ លោកបានថ្លែងទៀតថា តាមពិតទៅប្រទេសកម្ពុជាគឺមានកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចជាតិរីកចម្រើនប្រចាំឆ្នាំ ដែលជំរុញឲ្យអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកសម្រុកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ អ្នកជំនាញបានលើកឡើងថា ប្រទេសកម្ពុជានៅមានសន្ទុះនៃការអភិវឌ្ឍទៅទៀត ហើយបច្ចុប្បន្ននេះចំពោះការផ្គត់ផ្គង់ខុនវិញដូរសព្វថ្ងៃនេះ...
លោកដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយជប៉ុន និងអឺរ៉ុប

លោកដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយជប៉ុន និងអឺរ៉ុប

សង្គម និងកម្សាន្ត
លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសជប៉ុន និង ដោយបានប្រកាសទុករយៈពេល៦ខែ ឲ្យមេដឹកនាំរបស់ប្រទេសជប៉ុន និងអឺរ៉ុប ស្វែងរកកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្ម ដែលនេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះ ។ លោកស្រី Cecilia Malstrom មន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្មអឺរ៉ុប បានឲ្យដឹងថា អឺរ៉ុបបានត្រៀមខ្លួនរួចហើយក្នុងការចរចាជាមួយមន្ត្រីរបស់សហរដ្ឋអាមេរិក ស្របពេលដែលមន្ត្រីពាណិជ្ជកម្មជប៉ុនបានប្រកាសថា ជប៉ុនក៏នឹងជួបចរចាជាមួយអាមេរិកដែរ ។ លោក ត្រាំ បានគម្រាមថា ក្នុងរយៈពេល៦ខែនេះ ប្រសិនបើជប៉ុន និងអឺរ៉ុបរកកិច្ចព្រមព្រៀងថ្មីមិនបានទេ អាមេរិកនឹងដំឡើងពន្ធនាំចូលរថយន្តទាំងអស់របស់ជប៉ុន និងអឺរ៉ុប នៅពេលខាងមុខ ៕...
ទួរគីនៅតែទិញមីស៊ីលពីរុស្ស៊ី ដោយមិនខ្លាចអាមេរិកខឹង

ទួរគីនៅតែទិញមីស៊ីលពីរុស្ស៊ី ដោយមិនខ្លាចអាមេរិកខឹង

សង្គម និងកម្សាន្ត
លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសទួរគី បាននិយាយកាលពីថ្ងៃ អាទិត្យ ទី១៩ ខែឧសភានេះថា ទួរគីនឹងសហការជាមួយប្រទេសរុស្ស៊ី ក្នុងការផលិតប្រព័ន្ធខែលការពារដែនអាកាស S-500 នៅពេលខាងមុខ ។ លោក Recep Tayyip Erdogan បានបន្ថែមថា ទួរគីនៅតែបន្តទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីដដែល ដោយមិនមានការពន្យាពេលនោះទេ ហើយទួរគីក៏នៅតែបញ្ជាទិញយន្តហោះចម្ពាំង F-35 ពីអាមេរិកដែរ ប្រសិនបើអាមេរិកលក់ឲ្យ ។ សេចក្តីប្រកាសរបស់លោក Recep Tayyip Erdogan គឺជាបញ្ហាដ៏ចម្រូងចម្រាស់មួយទៀតសម្រាប់អាមេរិក ខណៈដែលអាមេរិកបានហាមឃាត់មិនឲ្យទួរគីទិញមីស៊ីលពីរុស្ស៊ី និងងាកទៅទិញមីស៊ីលពីអាមេរិកវិញ ៕...
២០ ឧសភា៖ ជាថ្ងៃទិវាជាតិចងចាំ ដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ស្លាប់ក្នុងរបបប៉ុលពតដ៏ឃោរឃៅ

២០ ឧសភា៖ ជាថ្ងៃទិវាជាតិចងចាំ ដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ស្លាប់ក្នុងរបបប៉ុលពតដ៏ឃោរឃៅ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកដល់មហាជនថា ទិវាជាតិចងចាំ គឺដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ជាង៣លាននាក់ ក្នុងរបបប៉ុលពតដ៏ឃោរឃៅ​។ សម្តេចតេជោបានសរសេរសារនៅលើទំព័រហ្វេសប៊ុកថាទិវាជាតិនៃការចងថ្ងៃទី២០ ឧសភានេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។ គោលបំណនៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលប្រជាជាពលរដ្ឋខ្មែរមួយប្រទេសបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជ...
ឧកញ៉ា ឡូវ ហ៊ឺងថា  ការ ជួយប្រជាពលរដ្ឋគឺមិនប្រ កាន់ជំនឿសាសនាពណ៌ សម្បូរម៊និងនិន្នាការនយោ បាយអ្វីទាំងអស់ 

ឧកញ៉ា ឡូវ ហ៊ឺងថា ការ ជួយប្រជាពលរដ្ឋគឺមិនប្រ កាន់ជំនឿសាសនាពណ៌ សម្បូរម៊និងនិន្នាការនយោ បាយអ្វីទាំងអស់ 

សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតំណាងដ៍ខ្ពង់ខ្ពស់ របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអាទិត្យថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៩ បានជួបសំ ណេះសំណាលជាមួយបហរជាពលរដ្ឋនៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមថា"ការជួយប្រជាពលរដ្ឋគឺយើងមិនត្រូវប្រកាន់ជំនឿសាសនាពណ៌សមបុរ និន្នាការនយោ បាយអ្វីទាំងអស់ "។ លោកឧកញ៉ាឡូវ ហ៊ឹង បានថ្លែងថា"  ថ្ងៃនេះខ្ញុំបាននាំមកនូវប្រ ហុក និងថវិកា ថ្នាំពេទ្យមួយចំនួន ផ្តល់ជូនអ្នកឈឺ អ្នកស្លាប់ក្នុងគោល បំណងដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ "។ លោកឧកញ៉ាឡូវ ហ៊ឹង បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំសូមពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែងគិតគ...
លោកសន្តិបណ្ឌិត សុខ ផល ចូលរួមបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅស្រុកបាណន់

លោកសន្តិបណ្ឌិត សុខ ផល ចូលរួមបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅស្រុកបាណន់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានក្រុមងការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្កបាត់ដំបងបានរួមបើកយុទ្ធនាការឃោសនាលើកដំបូង ដើម្បីស្វែងរកសម្លេងកាំទ្រពីអង្គបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌអាណត្តិទី៣នេះ នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៩នេះ។ លោក សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុកបាណន់បានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌនេះថា រហូតដល់ពេលនេះកម្ពុជាបានរៀបការបោះឆ្នោតបានចំនួន១៦លើកមកហើយ ដែលលើកនេះជាលើទី១៧ ដែលគណកម្មការជាតិរៀបចំការបោះឆ្នោតបានរៀបចំឡើងនៅកម្ពុជា។ លោកបានបន្តទៀតថា ការបោះឆ្នោតម្តងៗតែងតែមានការរាប់សន្លឹកឆ្នោតភ្លាមៗនៅការិយាល័យបោះឆ្នោតផ្ទាល់ លើកលែងតែសម័យបោះឆ្នោត ដែលរៀបចំឡើងដោយអ៊ុនតាក់ មិនបានការរាប់សន្លឹកឆ្នោតនៅនិងកន្លែងនោះទេ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន និងប្រទេសជា...
ប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់និងផ្សព្វផ្សាយការងារថ្នាក់មូលដ្ឋាន

ប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់និងផ្សព្វផ្សាយការងារថ្នាក់មូលដ្ឋាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់នៅថ្ងៃទី ១៨-ឧសភា-២០១៩ បានប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិឃុំកន្ទឺ២ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៣៦៩នាក់ និងផ្សព្វផ្សាយផែនការសកម្មភាពក្រុមការងារថ្នាក់ជាតិឃុំកន្ទឺ២ផងដែរ។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា សមាជិកក្រុមការងារចុះជួយស្រុកបាណន់បានលើកឡើងថា ពិធីប្រកាសនេះ ដោយមានការចូលរួមពីតំណាងអធិការដ្ឋាននគរបាលស្រុក តំណាងយោធាសឹករងស្រុក និងអនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចំនួន ១៥៥នាក់ និងបានផ្សព្វផ្សាយផែនការសកម្មភាពការងារសម្រាប់អនុវត្តឆ្នាំបន្តបន្ទាប់ទៀត។ លោកឧត្តមសេនីយ៍ ឯក បានបញ្ចាក់ទៀតថា សមិទ្ធផលធំៗ ដែលក្រុមការងារសម្រេចបានកន្លងមកមាន ដូចជា សំណង់អគារសិក្សា ប្រឡាយទឹក ការពារសុវត្ថិភាពបោះឆ្នោត និងរក្សាសន្តិសុខ ស...
អ្វីទៅបុណ្យវិសាខបូជា!

អ្វីទៅបុណ្យវិសាខបូជា!

សង្គម និងកម្សាន្ត
ថ្ងៃ១៥កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាស និកជនគ្រប់ រូបនៅទូទាំងពិភពលោកតែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្ មវិធីបុណ្យប្រពៃ ណីពុទ្ធសាសនា វិសាខបូជា។ វិសាខបូជា គេប្រារព្ធឡើងដើម្បីរំ លឹកដល់ថ្ងៃខួប កំណើត(ខួប ទី២៦៤២) ខួបថ្ងៃត្រាស់ដឹង(ខួបទី២៦០៧) និងខួបថ្ងៃចូល បរិនិព្វាន (២៥៦២) របស់ព្រះពុទ្ធ។ មេរៀនដែលគួរទទួលបានពីបុណ្យវិសាខបូជា ទី១- ថ្ងៃប្រសូត៖ កើតមកជាមនុស្សត្រូវ តាំងចិត្តធ្វើអ្វីមួយក បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង៧គឺសត្តពោជង្ឈង្គ៧ ជាផ្លូវឆ្ពោះទៅរកជោគ ជ័យ ក្នុងជីវិត ជាផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបាន សម្រេចរួចមកហើយ។ ២. ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការ សម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ និង ចែកចាយការសម្រេច ព្រមទាំងវិធីដែលនាំឲ្យសម្...
អ៊ីរ៉ង់ត្រៀមខ្លួនរួចហើយក្នុងការវាយបកលើអាមេរិកវិញ បើហ៊ានប៉ះពាល់អ៊ីរ៉ង់

អ៊ីរ៉ង់ត្រៀមខ្លួនរួចហើយក្នុងការវាយបកលើអាមេរិកវិញ បើហ៊ានប៉ះពាល់អ៊ីរ៉ង់

សង្គម និងកម្សាន្ត
អគ្គមេបញ្ជាការរងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Mohammad Saleh Jokar បាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយ ទាំងមីស៊ីល និងគ្រឿងសព្វាវុធផ្សេងទៀត ក្នុងការវាយបកទៅលើអាមេរិកវិញ ប្រសិនបើមេដឹកនាំអាមេរិកសម្រេចចិត្តខុសដោយហ៊ានប៉ះពាល់អ៊ីរ៉ង់មុន ។ លោក Mohammad Saleh Jokar បានបន្ថែមថា កងកម្លាំងឆ្មាំបដិវត្តន៍ ប្រើតែមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួន ក៏អាចបំផ្លាញនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធអាមេរិកនៅឈូងសមុទ្រ ពែក្ស (Persian gulf) បានយ៉ាងងាយដែរ ។ រហូតដល់ថ្ងៃសុក្រ ទី១៧ ខែឧសភានេះ អាមេរិកបានបញ្ជូននាវាពិឃាតទាំងពីរគ្រឿង គឺនាវា USS Gonzalez (DDG-66) និងនាវា USS McFaul (DDG-74) នាវាដឹកយន្តហោះចម្បាំង USS Ibraham Lincoln ក្រុមនាវាប្រយុទ្ធ Strike Group យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 និងប្រព័ន្ធមីស៊ីល Patriots នៅតំបន់មជ្ឈមបូព៌ា ក្នុងការត្រៀមវាយ...