ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកបណ្ឌិត ថោង ខុនថា ប្រទេសចិនគឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំសំរាប់បច្ចុប្បន្ននិងអនាគតរបស់ពិភពលោក

លោកបណ្ឌិត ថោង ខុនថា ប្រទេសចិនគឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំសំរាប់បច្ចុប្បន្ននិងអនាគតរបស់ពិភពលោក

សង្គម និងកម្សាន្ត
(ប៉េកាំង)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា ដោយភាពសំបូរបែបនែសក្តានុពលវប្បធម៌ទាំងរូបបិយនិងអរូបិយនៃប្រទេសចិននិងភាពរីកចំរើនខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនចិន«ប្រទេសចិនគឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំសំរាប់បច្ចុប្បន្ន និងអនាគតរបស់ពិភពលោកទាំងមូល» ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកម្មវិធីដោយឡែកមួយទៀត នាឱកាសបើកសន្និសីទប្រតិបត្តិករទេសចរណ៍អាស៊ី (Asia Travel Operators Conference) នៅទីក្រុងប៉កាំង កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសចិនគឺជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នានាពេលបច្ចុប្បន្ន និងអនាគត។ យោងតាមអង្គការទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ពិភព លោកទាំងមូលបានទទួលទេសចរអន្តរជាតិចំនួន១៤០០លាននាក់ កើន៦%។ ដោយឡែកនៅក្នុងពិធីបើកសន្និសិទ្កិកិច្ចសន្ទនាអរិយធម៌អាស៊ី កាលពីព្រឹកថ្ងៃទី១៥ ឧសភា ២០១៩ ថ្មីៗនេះលោកប្រធានាធិបតី ស៊ី ជិនភីង ក៏បានគូសបញ្ជ...
ធនាគារអភិវឌ្ឍន៍ជនបទ បង្កើតគន្លឹះដើម្បីអភិវឌ្ឍន៍ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជាឲ្យមានប្រសិទ្ធភាព

ធនាគារអភិវឌ្ឍន៍ជនបទ បង្កើតគន្លឹះដើម្បីអភិវឌ្ឍន៍ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជាឲ្យមានប្រសិទ្ធភាព

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ចូលរួមប្រជុំពិភាក្សាអំពីគំរោងគាំទ្រការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា ជាមួយតំណាងក្រុមហ៊ុនបោះដុំ-លក់ បន្លែសុវត្ថិភាពប្រមាណជាង១០ក្រុមហ៊ុនប្រចាំនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ ដោយគិតគូពីសុខមាលភាពប្រជាពលរដ្ឋប្រើប្រាស់បន្លែសុវត្ថិភាព និងដើម្បីកាត់បន្ថយជាបន្តើរៗការប្រើប្រាស់បន្លែគីមី និងគ្មានគុណភាពដែលនាំចូលគ្មានប្រភពច្បាស់លាស់  ក្នុងគោលបំណង ដើម្បីពិភាក្សារិះរកវិធានការរួមក្នុងការលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ លោក កៅ ថាច បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនាមជាធនាគាររដ្ឋបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទាន ក៏ដូចជាក្រុមការងារបច្ចេកទេសដើម្បីសហការណ៍ជាមួយសហគមន៍អ្នកផលិត និងក្រុមហ៊ុនអ្នកទទួលទិញ។ លោកអគ្គនាយក បានបញ្ជាក់ទៀតថា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺបញ្ហាទីផ្សារ ទន្ទឹមនឹងការផ...
តុលាការផ្តន្ទាទោសកញ្ញា យិន ម៉ាណា ដាក់ពន្ធនាគារ ១ឆ្នាំអនុវត្តក្នុងគុក២ខែ​ទោសនៅសល់ព្យួរ

តុលាការផ្តន្ទាទោសកញ្ញា យិន ម៉ាណា ដាក់ពន្ធនាគារ ១ឆ្នាំអនុវត្តក្នុងគុក២ខែ​ទោសនៅសល់ព្យួរ

សង្គម និងកម្សាន្ត
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះលោក អ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាធានីភ្នំពេញបាន ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា​ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ប៉ុន្តែអនុវត្តទោសចំនួន២ខែក្នុងពន្ធនាគារទោសនៅសល់ត្រូវព្យួរ។ សូមរម្លឹកថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា បានបើករថយន្តម៉ាកRange Rover ព័ណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AF-7777 បានបើកបុកនិស្សិតម្នាក់ឈ្មោះ ឌុំ រីដា បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការលោក ប៊ុនធីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៩ បានចេញដីការឱ្យឃុំខ្លួនជនជាប់ចោទឈ្មោះ យិន ឃុនម៉ី ហៅ យិនម៉ាណាជាបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ(PJ)៕...
កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា ១​លាន​ដុល្លារ​អាមេរិក ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា

កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា ១​លាន​ដុល្លារ​អាមេរិក ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ប្រគល់​ថវិកា ១ ០០០ ០០០ ដុល្លារ (​មួយ​លាន​ដុល្លារ​អាមេរិក​) ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ។ ​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ពិធី​នេះ ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​។​ ​ថវិកា​ចំនួន ១​លាន​ដុល្លារ​នេះ ​ត្រូវបាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធានកិត្តិយស ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងពេល​នោះដែរ​។ ថវិកា ១​លាន​ដុល្លារ​នេះ ក៏​ជា​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន ក្នុង​ទិវា ៨ ឧសភា ...
ធនាគារជាតិ នៃកម្ពុជា បានថ្កោលទោស និងចាត់វិធានការ ទៅលើក្រុមហ៊ុន GCG Asia

ធនាគារជាតិ នៃកម្ពុជា បានថ្កោលទោស និងចាត់វិធានការ ទៅលើក្រុមហ៊ុន GCG Asia

សង្គម និងកម្សាន្ត
ភ្នំពេញ៖  ធនាគារជាតិនៃកម្ពុជា បានប្រកាសថ្កោលទោស និងចាត់វិធនាការ ចំពោះក្រុមហ៊ុន ឈ្នោះGCG Asia ដែលបានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជា ថា ជាដៃគូទទួល ខុសត្រូវក្នុងជំនួញ ដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) ជាពិសេស បានយក រូបថតនិងឈ្មោះសម្ដេចតេជោទៅបង្ហោះនៅក្នុងWebsiteរបស់ក្រុមហ៊ុន(http://gcgasiacoin.com/)។ ហើយថែមទាំងបញ្ជាក់ថា សម្ដេចរ និងចូលរួមសម្ពោធ កាត់ខ្សែបូក្រុមហ៊ុន នៅក្នុង ប្រទេស កម្ពុជា នៅថ្ងៃ ទី២០ ខែឧសភា ២០១៩។ យោងតាមហ្វេសប៊ុកធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៦ ឧសភា បានឲ្យដឹងថា ក្រុមហ៊ុន GCG Asia មិន មាន ការពាក់ព័ន្ធ ឬសហការជាមួយ ធនាគារជាតិនៃកម្ពុជា ទេ ។ សូមសាធារណជន មេត្តាប្រុង ប្រយ័ត្នចំពោះ ក្រុមហ៊ុន GCG Asia ដែលបានបង្ហោះលើគេហទំព័រពីឈ្មោះ និងស្លាកសញ្ញាធនាគារ ជាតិនៃកម្ពុជា ក្នុងបំណងទុច្ចរិត ។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា មិនដែលទទួលស្គាល់ ឬមានការពាក់ ព...
​ប៉ូលិសចុះ​បិទទ្វារ និង​ឃាត់ខ្លួន​ប្តី​ប្រពន្ធជនជាតិ​ម៉ាឡេស៊ី ១​គូ ជា​ប្រធាន​ក្រុមហ៊ុន GCG Asia

​ប៉ូលិសចុះ​បិទទ្វារ និង​ឃាត់ខ្លួន​ប្តី​ប្រពន្ធជនជាតិ​ម៉ាឡេស៊ី ១​គូ ជា​ប្រធាន​ក្រុមហ៊ុន GCG Asia

សង្គម និងកម្សាន្ត
 ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​បិទទ្វារ​ក្រុមហ៊ុន GCG Asia ដែល​បើក​ស្នាក់ការ នៅ​វិមាន​កាណាឌីយ៉ា ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ឃាត់ខ្លួន​ប្តី​ប្រពន្ធជនជាតិ​ម៉ាឡេស៊ី ១​គូ ជា​ប្រធាន​ក្រុមហ៊ុន យកទៅ​សាកសួរ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ។ បន្ទាប់ពីក្រុមហ៊ុន GCG Asia Co., LTD បាន​យកឈ្មោះ និង​រូបថត​សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន ដោយ​ខុសច្បាប់ ដែល​នាំ​ឲ្យ​សម្តេច​តេ​ជោ មានប្រតិកម្ម កាលពី​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​។​ ​មន្ត្រីនគរបាល​ជាន់ខ្ពស់ បាន​ប្រាប់​កាសែត​ថា ក្រុមហ៊ុន​ម៉ាឡេស៊ី​នេះ អាច​ជាប់​ព័ន្ធ​នឹង​ការលាង​លុយ​កង្វក់ និង​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​នានា​។​ ​ក្រោយពី​មានប្រតិកម្ម​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន គឺ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ជាមួយ​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជា...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើដល់អគ្គនាយកអគ្គិសនីជួយគាំទ្រដល់វិស័យអទិភាព ដែលរដ្ឋាភិបាលកំពុងតម្រូវការ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើដល់អគ្គនាយកអគ្គិសនីជួយគាំទ្រដល់វិស័យអទិភាព ដែលរដ្ឋាភិបាលកំពុងតម្រូវការ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង ក្នុងជំនួបពិភាក្សាជាមួយ លោក ចន ជីរៃ (Mr.John G.Rice) អគ្គនាយកក្រុមហ៊ុន General Electric Gas Power កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ថា ក្នុងពេលបច្នុប្បន្ន ក្រុមការងាររបស់ក្រុមហ៊ុន General Electric Gas Power បានរួមចំណែកពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន, ដោយធានាបាននូវកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ជីវភាព និងបរិយាប័ន្ន។ លោក ឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យលោក ចន ជីរៃ បន្តគាំទ្រវិស័យសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជន, ដោះស្រាយបញ្ហាប្រឈម នៃការផ្គត់ផ្គង់អគ្គិសនី ការជួយគាំទ្រកសាងសមត្ថភាព និងសិក្សាលើការបន្ទាបថ្លៃអគ្គិសនីនៅកម្ពុជាបន្ថែមទៀត ។ លោក ចន ជីរៃ (Mr.John G.Rice) អគ្គនាយកក្រុមហ៊ុន General Electric Gas Power បានយល់ ស្រប  ចំពោះសំណើររបស់លោកអគ្គបណ្ឌិត...
សេវាកម្មទេសចរណ៍ប្រទេសស្រីលង្កា បាត់បង់ប្រាក់ចំណូល៩០%

សេវាកម្មទេសចរណ៍ប្រទេសស្រីលង្កា បាត់បង់ប្រាក់ចំណូល៩០%

សង្គម និងកម្សាន្ត
តាមការចុះផ្សាយរបស់ AP បានឲ្យដឹងថា សេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងលក់ទំនិញសម្រាប់ភៀវទេសចរនៅទូទាំងប្រទេសស្រីលង្កា បានបាត់បង់ប្រាក់ចំណូលពី៨៥ទៅ៩០% ក្រោយពីមានការវាយប្រហារភេរវកម្មកាលពីខែមេសាកន្លងទៅ ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅស្រីលង្កាមានអត្រា៤.៩%នៃផលិតផលក្នុងស្រុកសរុប ដែលកាលពីឆ្នាំ២០១៨កន្លងទៅ ប្រទេសនេះទទួលបានភ្ញៀវទេសចរប្រមាណជាង២.៣លាននាក់ និងទទួលបានប្រាក់ចំណូលប្រមាណជាង៤.៤ពាន់លានដុល្លារអាមេរិក ។ នៅឆ្នាំ២០១៩នេះ និងឆ្នាំខាងមុខ រដ្ឋាភិបាលស្រីលង្កានឹងបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងរង្វង់៨០% ក្រោយពីមានការវាយប្រហារភេរវកម្មកាលពីខែមេសាកន្លងទៅ ដែលបានសម្លាប់មនុស្សជាង៣៥០នាក់ ៕...
ក្រសួង​ការងារប្រាប់ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ កុំ​ចាញ់បោក​ការឃោសនា​លក់​កាក់ Crypto Currency

ក្រសួង​ការងារប្រាប់ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ កុំ​ចាញ់បោក​ការឃោសនា​លក់​កាក់ Crypto Currency

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ក្រុមហ៊ុន GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​រួចមក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ប្រាប់​ពលរ​ដ្ឋ​ខ្មែរ នៅ​កូរ៉េ កុំ​ឲ្យ​ចាញ់បោក​ការឃោសនា​លក់​កាក់ Crypto Currency​។ កាក់ Crypto Currency មិន​ស្របច្បាប់​នោះទេ​។​ ​ដោយ​ភ្ជាប់​នឹង​ព័ត៌មាន​របស់​សម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​១៧​ឧសភា​នេះ លោក ហេង សួរ បាន​លើកឡើងថា “​តាមរយៈ​ព័ត៌មាន​នេះ ខ្ញុំ​នឹកឃើញ​កន្លងទៅ​ឮ​ព្រះអង្គ ពៅ​សុភ័ក្ត្រ មាន​សង្ឃ​ដិ​កា​ថា មាន​អ្នក​ខិលខូច​ពី​ខ្មែរ និង​ម៉ាឡេស៊ី មួយចំនួន​បាន​ឡើងទៅ​កូរ៉េ ឃោសនា​លក់​កាក់ Crypto Currency ឲ្យ​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​។ សូម​បងប្អូន​ប្រយ័ត្ន​ចាញ់បោក​ជនខិលខូច​ទាំងនោះ​។ Crypto Currency គឺ​មិន​ស្របច្បាប់​ទេ​”​។​ ​លោក ហេង សួរ បន្តថា “​អ្នក​ដែល​បាន​ប្រយោជន៍​ខ្លាំង គឺ...
មន្ត្រីក្រុមហ៊ុន Huawei ចំអកលោក ត្រាំ ថាដើរក្រោយគេផ្នែកបច្ចេកវិទ្យា

មន្ត្រីក្រុមហ៊ុន Huawei ចំអកលោក ត្រាំ ថាដើរក្រោយគេផ្នែកបច្ចេកវិទ្យា

សង្គម និងកម្សាន្ត
មន្ត្រីក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន បានចំអកឲ្យប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាកំពុងដើរក្រោយគេខាងផ្នែកបច្ចេកវិទ្យា ដោយបដិសេធមិនព្រមព្រមប្រើប្រាស់ប្រព័ន្ធ Internet 5G របស់ក្រុមហ៊ុន Huawei ចិន។ មន្ត្រីក្រុមហ៊ុន Huawei បាននិយាយថា ប្រជាពលរដ្ឋអាមេរិកកំពុងតែនៅក្រោយគេ ក្នុងបច្ចេកវិទ្យា ទំនាក់ទំនងតាមប្រព័ន្ធ Internet ខណៈដែលលោក ត្រាំ បានហាមប្រជាពលរដ្ឋរបស់ខ្លួនមិន ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប 5G។ ការចំអកពីមន្ត្រីក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ បានចេញក្រឹត្យមួយ ដោយហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួន មិនឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Huawei 5G របស់ចិន៕...