សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក
ព្រះសីហនុ: នៅព្រឹកថ្ងៃទី១០ ខែធ្នូឆ្នាំ២០២២ នេះ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយលោក មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងមហាសន្និ បាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក និងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានអោយដឹងថា ឯកឧត្តម មីឆែល ប៊ូសូល តំណាងឲ្យប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកបានគោរពជម្រាបជូនសម្ដេចតេជោថា លោកមានសេចក្តីរីករាយ ដែលបានទទួលដំណឹងថា សម្ដេចតេជោ នឹងធ្វើដំណើរទៅអឺរ៉ុប ក្នុងការពិភាក្សាការស្វែងរកសន្តិភាព ដែលប្រទ...