ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ពន្ធនាគារអស់់មួយជីវិតពាក់ព័ន្ធនឹងការសម្លាប់ កាត់ក្បាលប្រពន្ធខ្លួនឯងដោយសារភ្លើងស្នេហ៍ប្រច័ណ្ឌ
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ជន ជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយធ្វើសកម្មភាពអារកនិងកាត់ក្បាលប្រពន្ធខ្លួនឯង រួចយកបំណែកសាកសពទៅបោះចោលរួចរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ ។
លោកស្រី សាយ ស្រីលក្ខ័ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ភួង រដ្ឋា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ( ត្រូវជាប្តី ) មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
ចំណែកឯជនរងគ្រោះមាន លី ស្រីនុច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ នៅ SUNWA...