ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក ប៉ាន សូរស័ក្តិ ថា ចិនង្កើនការវិនិយោគនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

លោក ប៉ាន សូរស័ក្តិ ថា ចិនង្កើនការវិនិយោគនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ ថា ចិនង្កើនការវិនិយោគនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូខេត្តយូណាន បង្កើនការវិនិយោគនៅកម្ពុជា និងផ្តល់ស្តង់ឥតគិតថ្លៃបន្ថែមចំនួន ១០០ស្តង់ ដល់វិស័យឯកជនកម្ពុជា ក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគ ចិន-អាស៊ីខាងត្បូង និងប្រទេសអាស៊ីអាគ្នយ៍ លើកទី៥ ដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី១២-១៨ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងគុនមីញ នៃខេត្តយូណាន ប្រទេសចិន។ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្រោមក្របខណ្ឌផ្លូវ និងខ្សែក្រវ៉ាត់ ដែលផ្តួចផ្តើមដោយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ លោក ប៉ាន សូរស័ក្តិ បានថ្លែង អំណរគុណគណៈប្រតិភូខេត្តយូណាន ដែលបានចូលរួមវិនិយោគនៅកម្ពុជា និងបានលើកឡើងអំពីបញ្ហាកង្វះស្តង់ពិព័រណ៍ និងការកើនឡើងនៃតម្ល...
លោកស្រី គង់ វណ្ណា ប្រកាសថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗ

លោកស្រី គង់ វណ្ណា ប្រកាសថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗ

សេដ្ឋកិច្ច និងវិនិយោគ
លោកស្រី គង់ វណ្ណា ប្រកាសកាលពីថ្ងៃទី២៧មីនាថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗហើតការវិនិយោគលើអាហារដ្ឋានខ្មែរដែលមានម៉ាកយីហោ«មីស៊ុនកូនកាត់» ខណៈដែលវិស័យនេះកំពុងតែមានការរីកចម្រើន។ លោកស្រីគង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់បានលើកឡើងក្នុងពិធីចែកអំណោយដល់ពលរដ្ឋជាចាស់ជរាកាលពីថ្ងៃទី២៧ខែមីនានេះថា រយៈពេល៨ឆ្នាំចុងក្រោយនៃការវិនិយោគលើអាហារដ្ឋាននិងភោជនីយដ្ឋាននេះជាមុខរបរមួយទទួលបានបទពិសោធន៍ច្រើន ដោយជួបទាំងហានិភ័យនិងការបរាជ័យក្នុងមុខជំនួញ ហើយហាងលោកស្រីអាចឈជើងបានលើទីផ្សារកម្ពុជា ដោយសារតែគុណភាពអនាម័យនិងសេវាកម្មល្អ ។ លើសពីនេះលោកស្រីថ្លែងទៀតថា បច្ចុប្បន្ននេះហាងមីស៊ុបកូនកាត់កំពុងតែប្រកាសលក់ម៉ាកយីហោផងដែរដល់ប្រជា ជនកម្ពុជានិងសហគ្រិនវ័យក្មេងដែលមានចំណូលចិត្តលើអាហារដ្ឋាននិងបង្កើតអាជីពថ្មីៗនេះអាចទិញសិទ្ធិអាជីវកម្មបានក្នុងតម្លៃសមរម្យនិងមាឱកាសចំណេញច្រើន។ លោកស្រីបានលើកឡើងថា បន្ទាប់ពីទទួលបានជោគជ័យលើទីផ្...

លោកស្រី គង់ វណ្ណា ប្រកាសលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗ

សង្គម និងកម្សាន្ត
  លោកស្រី គង់ វណ្ណា ប្រកាសកាលពីថ្ងៃទី២៧មីនាថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗហើតការវិនិយោគលើអាហារដ្ឋានខ្មែរដែលមានម៉ាកយីហោ«មីស៊ុនកូនកាត់» ខណៈដែលវិស័យនេះកំពុងតែមានការរីកចម្រើន។ លោកស្រីគង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់បានលើកឡើងក្នុងពិធីចែកអំណោយដល់ពលរដ្ឋជាចាស់ជរាកាលពីថ្ងៃទី២៧ខែមីនានេះថា រយៈពេល៨ឆ្នាំចុងក្រោយនៃការវិនិយោគលើអាហារដ្ឋាននិងភោជនីយដ្ឋាននេះជាមុខរបរមួយទទួលបានបទពិសោធន៍ច្រើន ដោយជួបទាំងហានិភ័យនិងការបរាជ័យក្នុងមុខជំនួញ ហើយហាងលោកស្រីអាចឈជើងបានលើទីផ្សារកម្ពុជា ដោយសារតែគុណភាពអនាម័យនិងសេវាកម្មល្អ ។ លើសពីនេះលោកស្រីថ្លែងទៀតថា បច្ចុប្បន្ននេះហាងមីស៊ុបកូនកាត់កំពុងតែប្រកាសលក់ម៉ាកយីហោផងដែរដល់ប្រជា ជនកម្ពុជានិងសហគ្រិនវ័យក្មេងដែលមានចំណូលចិត្តលើអាហារដ្ឋាននិងបង្កើតអាជីពថ្មីៗនេះអាចទិញសិទ្ធិអាជីវកម្មបានក្នុងតម្លៃសមរម្យនិងមាឱកាសចំណេញច្រើន។ លោកស្រីបានលើកឡើងថា បន្ទាប់ពីទទួលបានជោគជ...
ក្លឹបពាណិជ្ជករកម្ពុជា និងធ្វើសិក្ខាសិលាស្តីអំពី “ផ្គូរផ្គងអាជីវកម្ម” ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៩

ក្លឹបពាណិជ្ជករកម្ពុជា និងធ្វើសិក្ខាសិលាស្តីអំពី “ផ្គូរផ្គងអាជីវកម្ម” ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៩

សេដ្ឋកិច្ច និងវិនិយោគ
ក្លឹបពាណិជ្ជករកម្ពុជានៅថ្ងៃសុក្រ ទី ២៩ ខែមីនា ឆ្នាំ ២០១៩ និងធ្វើសិក្ខាសិលាស្តីអំពី “ផ្គូរផ្គងអាជីវកម្ម” (Business Matchmaking)នៅសណ្ឋាគារ Dyvith ដែលមានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង ០៩:០០ ព្រឹកដល់ម៉ោង ០៥:០០ល្ងាច។ លោកភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានបញ្ជាក់ថា ក្នុងកម្មវិធីនោះមានការអញ្ជើញពីសមាគមន៍ចិនដែលបានដឹកនាំក្រុមហ៊ុនប្រមាណជា ៣០ មានឯកទេសវិជ្ជាជីវៈផ្សេងៗគ្នា ចូលរួមផ្គត់ផ្គង់ក្នុងកម្មវិធី “ផ្គូរផ្គងអាជីវកម្ម” រួមមាន ក្រុមហ៊ុន ១ ក្រុមហ៊ុនអេឡិចត្រូនិច ២- ក្រុមហ៊ុនសម្អាង ៣- ក្រុមហ៊ុនកសិកម្ម ៤- ក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ លោកវិចិត្រដារ៉ា ឲ្យដឹងទៀតថា ក្លឹបពាណិជ្ជករកម្ពុជា គឺជាបណ្តាញអាជីវកម្មដែលមានគោលបំណងជាចម្បងដើម្បីផ្គូរផ្គងអាជីវកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងក្នុងស្រុក និងក្រៅសុក អាចចាប់ជាដៃគូរអាជីវកម្ម តាមឯកទេសវិជ្ជាជីវៈរបស់ខ្ល...
តើ​ជន​បង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក​ ផែង​ វណ្ណៈ​?​ បានជា​លោក​ ផែង​ វណ្ណៈ​ ក្លាយទៅជា​ជន​នាំសារ​ឲ្យ​ឃាតក​សម្លាប់​និស្សិត​ឆ្នើម​ទៅ​វិញ​

តើ​ជន​បង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក​ ផែង​ វណ្ណៈ​?​ បានជា​លោក​ ផែង​ វណ្ណៈ​ ក្លាយទៅជា​ជន​នាំសារ​ឲ្យ​ឃាតក​សម្លាប់​និស្សិត​ឆ្នើម​ទៅ​វិញ​

សង្គម និងកម្សាន្ត
​ភ្នំពេញ៖​ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ បណ្តាល​ឱ្យ​និស្សិត​ស្រី​ឆ្នាំ​ទី​៤​ម្នាក់​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ មួយ​គ្រឿង​ បាន​បើក​លឿន​ ហើយ​ទៅ​បុក​នារី​រង​គ្រោះជា​និស្សិត​នៅ​សាលា ​«​ផា​រ៉ា​ហ្គ​ន​»​ ខណៈ​នាង​កំពុង​បើក​ម៉ូតូ​ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សំឡី​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​ ករណី​នេះ​ ត្រូវ​គេ​បាន​ទម្លាយ​តាម​រយៈ​វី​ដេ​អូ​សុវត្ថិភាព​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​មើលទៅ​កើតឡើង​យ៉ាង​រន្ធត់​ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស​ ខ្លាំងៗ​ និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។​ ​បន្ទាប់​ពី​កើតហេតុ​ខាងលើ...
ម្ចាស់ហាងមីស៊ុបកូនកាត់ ធ្វើអំណោយដល់ចាស់ជរា និងប្រាក់ចំណេញបន្តិបន្តួចជួយដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផារ

ម្ចាស់ហាងមីស៊ុបកូនកាត់ ធ្វើអំណោយដល់ចាស់ជរា និងប្រាក់ចំណេញបន្តិបន្តួចជួយដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផារ

សង្គម និងកម្សាន្ត
បន្ទាប់ពីជោគជ័យលើមុខរបរ អស់រយះពេលជាច្រើនឆ្នាំមក​អ្នកស្រីគង់ វណ្ណា​ ដែលជាម្ចាស់ហាងមីស៊ុបកូនកាត់ មានទីតាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រួមជាមួយតារាកំប្លែងនាយតាក់ស៊ី និងតារាកំប្លែងនាងភីម បានចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់យាយ តា ចាស់ជរា គ្មានទីពឹងជាង២០នាក់ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ។ ​អ្នកស្រីគង់ វណ្ណា បានឲ្យដឹងថា ការជោគជ័យលើមុខជំនួញបានមកពីការចំណេញលើមុខរបរ អ្នកស្រីនឹងបែងចែកចូលរួមដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផារ​ និងដល់ចាស់ជរាជាច្រើនលើកមកហើយ ។ ទាក់ទងនឹងការបើកហាងមីស៊ុបកូនកាត់នេះ អ្នកស្រីបានបញ្ជាក់ថា​ ដោយមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យទាំងអស់ នៅក្នុងប្រទេស និងភាពសីវិល័យទៅតាមភាពជឿនលឿនរបស់យុវវ័យ ។ពីព្រោះយុវវ័យយើងសព្វថ្ងៃនេះពួកគេត្រូវការនូវអ្វីដែលថ្មី ប្លែក​ពិសេសហាងម្ហូបអាហារតែម្តង ។ អ្នកស្រីបានបញ្ជាក់ថា ការបើកហាងរកស៊ីយើងមានហានិភ័យពី បរាជ័យ និងជោគជ័យ ។ ប៉ុន្តែសម្រាប់អ្នកស្រីវិញទទួលបានកា...
ក្នុងថ្ងៃស្អែក​នេះ ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ដឹកនាំ​កម្លាំង​ចុះ​វាស់វែង​ដី​ទំនាស់​រវាង​ពលរដ្ឋ​៥៦​គ្រួសារ​ និង​សមាគម​ចិន​ ស្របពេល​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​រក្សា​ភាព​ដើម​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​

ក្នុងថ្ងៃស្អែក​នេះ ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ដឹកនាំ​កម្លាំង​ចុះ​វាស់វែង​ដី​ទំនាស់​រវាង​ពលរដ្ឋ​៥៦​គ្រួសារ​ និង​សមាគម​ចិន​ ស្របពេល​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​រក្សា​ភាព​ដើម​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​ បញ្ហា​ដីធ្លី​ នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក​ និង​កើត​មាន​ឡើងជា​បន្តបន្ទាប់​តាំងពី​អតីត​ មក​ដល់​បច្ចុប្បន្ន​ ព្រោះតែ​អាជ្ញាធរ​ ដោះស្រាយ​មិន​ប្រកបដោយ​យុត្តិធម៌​ ដែល​ពលរដ្ឋ​មិន​អាច​ទទួលយក​បាន​។​ ជាក់ស្តែង​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ដែល​ទទួល​បាន​ គឺ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដោយ​បាន​ប្រកាស​ពី​ការ​ចុះបញ្ជី​ដីធ្លី​ ដោយ​ចុះ​វាស់វែង​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​ស្អែក​នេះ​ លើ​ដី​ទំហំ​១៨​ហិ​កតា​ ដែល​កំពុង​មាន​ទំនាស់​ រវាង​ប្រជាពលរដ្ឋ​៥៦​គ្រួសារ​ និង​តំណាង​សមាគម​ចិន​ ហើយ​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ​។​ ​បើ​យោង​តាម​លិខិត​លេខ​០៧៤​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ លោក​ ហែម​ ដា​រិ​ទ្ធិ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ធ្លាប់​បាន​ជំរាប​ជូន​ប្រធាន​កា​រិ​យា​ល៏​យ​រៀបចំ​ដែនដី​ នគ​រូប​នី​កម្ម​និង​សំណង់​ថា​ ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រួសារ​ តាម​រយៈ​តំណាង​របស់​ខ្លួន​ ...
កម្ពុជា និងជប៉ុន បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន

កម្ពុជា និងជប៉ុន បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន កម្ពុជា និងលោកស្រី Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញ ទៅធ្វើការ នៅជប៉ុន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នាក្រសួងយុត្តិធម៌ ជប៉ុន។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ។ លោក Takashi YAMASHITA បានលើកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករជំនាញ នៅថ្ងៃទី២៥ មីនានេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ។ លោក អ៊ិត សំហេង បានថ្លែងថា បច្ចុប្បន...
ប្រទេសចិនក្លាយជាអ្នកវិនិយោគធំនៅខេត្តព្រះសីហនុ

ប្រទេសចិនក្លាយជាអ្នកវិនិយោគធំនៅខេត្តព្រះសីហនុ

សេដ្ឋកិច្ច និងវិនិយោគ
បច្ចុប្បន្ននេះ ខេត្តព្រះសីហនុប្រមូលផ្តុំដោយវិនិយោគិនចិនភាគច្រើនលើសលប់កំពុងតែមានសកម្មភាពអភិវឌ្ឍន៍លើគម្រោងវិនិយោគធំៗជាច្រើន ដែលជំរុញឲ្យខេត្តមួយនេះនឹងមានសក្តានុពលឈានឡើង។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីពេលកន្លងទៅថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុគិតចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩ មានក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបោះទុនវិនិយោគ អភិវឌ្ឍន៍ខេត្តព្រះសីហនុជាពិសេសក្រុមហ៊ុនធំៗមកពីប្រទេសចិន។ លោកបានថ្លែងទៀតថា មូលហេតុបានជាវិនិយោគិនចិនភាគច្រើនចាប់អារម្មណ៍លើខេត្តព្រះសីហនុគឺមានកត្តាជាច្រើន ដូចជា កត្តាស្ថេរភាពនយោបាយ កត្តាសន្តិសុខល្អ និងការធានាសុវត្ថិភាពល្អដល់អ្នកវិនិយោគ ។ សម្រាប់ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងថា វិស័យសំណង់នៅកម្ពុជាបើគិតចាប់តាំងពីឆ្នាំ២០១៧និងឆ្នាំ២០១៨ មានការរីកចម្រើនខ្លាំងទាំងនៅជនបទនិងទីក្រុង ហើយអ្វីដែលសំខាន់នោះ...
អ្នកវិនិយោគិនខ្មែរចង់ឲ្យមានការបង្កើតរោងចក្រកែច្នៃកៅស៊ូនៅក្នុងស្រុក

អ្នកវិនិយោគិនខ្មែរចង់ឲ្យមានការបង្កើតរោងចក្រកែច្នៃកៅស៊ូនៅក្នុងស្រុក

សេដ្ឋកិច្ច និងវិនិយោគ
  អ្នកវិនិយោគិនក្នុងស្រុកស្នើរឲ្យរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុក្ខដាក់លើវិស័យកៅស៊ូដើម្បីបង្កើនការទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រកែច្នៃឲ្យបានច្រើន។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានថ្លែងថា រដ្ឋាភិបាលបណ្តាប្រទេសនៅអាស៊ានមានថៃនិងវៀតណាមមិនយកពន្ធលើកៅស៊ូនោះទេ ហើយសម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញគួរតែធ្វើធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគិនបង្កើតរោងចក្រកែច្នៃកៅស៊ូនិងបង្កើតការងារជូនដល់ប្រជាពលរដ្ឋ។ លោកឧកញ៉ាបានបន្តថា ប្រទេសកម្ពុជាគួរតែធ្វើឲ្យដូចប្រទេសវៀតណាម និងប្រទេសថៃ ទើបជម្រុញឲ្យកសិករអាចដាំកៅស៊ូបានច្រើន ហើយអាចនាំចេញទៅក្រៅប្រទេសបានមិនបាច់ឆ្លងកាត់ប្រទេសជិតខាង។ លោកអនុប្រធានសភាពាណិជ្ជកម្មបានបន្ថែមថា ប្រទេសកម្ពុជាបានចូលជា សហគមន៍សេដ្ឋកិច្ចអាស៊ានហើយ ដូច្នេះសូម សម្តេច មេត្តា គិតអត្រាពន្ធឬក៏ជាសេវាផ្សេងៗដូច បណ្តាប្រទេសជិតខាង ដើម្បីជាឱកាសប្រកួតប្រជែងទាក់ទាញវិនិយោគិនក៏ដូចជាការផលិត និងការនាំចេញ កៅស...