ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ការគ្រប់គ្រងហានិភ័យអាជីវកម្ម និងលក្ខខណ្ឌស្តង់ដារពាណិជ្ជកម្ម

ការគ្រប់គ្រងហានិភ័យអាជីវកម្ម និងលក្ខខណ្ឌស្តង់ដារពាណិជ្ជកម្ម

សេដ្ឋកិច្ច និងវិនិយោគ
វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម រួមសហការជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការគ្រប់គ្រងហានិភ័យអាជីវកម្ម និងលក្ខខណ្ឌស្តង់ដារពាណិជ្ជកម្ម ។ លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីការការពារហានិភ័យ ការវិភាគហានិភ័យ និងការគ្រប់គ្រងហានិភ័យ ក្នុងអាជីវកម្មពាណិជ្ជកម្មឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការគ្រប់គ្រងហានិភ័យក្នុងការធ្វើអាជីវកម្មដែលជាគន្លឹះក្នុងការទប់ ស្កាត់នូវហានិភ័យទាំងឡាយណាដែលនឹងអាចកើតមានឡើងចំពោះអាជីវកម្មឲ្យមានប្រសិទ្ធិភាព ។ លោកបានលើកឡើងទៀតថា ការធ្វើអាជីវកម្មមានប្រភេទនៃហានិភ័យនីមួយៗដូចជា ការដឹកជញ្ជូន លក្ខខណះស្តង់ដារពាណិជ្ជកម្មក្នុងការនាំចេញ អាត្រាការប្រាក់ ការទប់ស្កាត់ហានិភ័...
រាជរដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធអេកូស៊ីស្ទឹម ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគទុន តាមរយៈក្រុមប្រឹក្សាជាតិភស្តុភារ

រាជរដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធអេកូស៊ីស្ទឹម ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគទុន តាមរយៈក្រុមប្រឹក្សាជាតិភស្តុភារ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាជំរុញឲ្យមានការបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមមួយ ដែលផ្តល់លក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុន តាមរយៈក្រុមប្រឹក្សាជាតិភស្តុភារ ដើម្បីជួយឆ្លើយតបនឹងបញ្ហាប្រឈមនានា ក្នុងសេវាភស្តុភា និងបង្កើនប្រសិទ្ធភាពលំហូរទំនិញ និងសេវាកម្មផ្សេងៗ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលោកអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទានរវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO. , LTD លើគម្រោង «ផ្សាភ្ជាប់ប្រទេសកម្ពុជា រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលដល់បច្ចេកវិទ្យ...
ក្រុមហ៊ុនចំនួន៣ទទួលបានសិទ្ធិវិនិយោគបង្កើតរោងចក្រនៅកម្ពុជា

ក្រុមហ៊ុនចំនួន៣ទទួលបានសិទ្ធិវិនិយោគបង្កើតរោងចក្រនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ទទួលសិទ្ធិវិនិយោគបង្កើតរោងចក្រនៅកម្ពុជា។តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ក្រុមហ៊ុនទី១ ឈ្មោះ “UNIWOOD SHOES MANUFACTURING CO.,LTD.” ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើងមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៣០កន្លែង។ ចំពោះ ក្រុមហ៊ុនទី២គឺ ក្រុមហ៊ុន “NAN LAI INTERNATIONAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែរក្រវាត់គ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។ សម្...
មន្រ្តីជំនាញថា ងៀតត្រីបបែលជាង១០គីឡូក្រាមនៅផ្សារអង្គតាសោមមានផ្ទុកសារធាតុគីមី

មន្រ្តីជំនាញថា ងៀតត្រីបបែលជាង១០គីឡូក្រាមនៅផ្សារអង្គតាសោមមានផ្ទុកសារធាតុគីមី

សង្គម និងកម្សាន្ត
 តាកែវ ៖ លោកប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ រឹបអូសបាននៅងៀតត្រីបបែល ជាង១០គីឡូដែលនៅផ្សារអង្គតាសោម មានផ្ទុកសាធាតុគីមីខុសច្បាប់ក្រោយការដកហូត មន្រ្តីជំនាញកាំកុងត្រូលយកទៅដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ លោក បានបញ្ជាក់ថា ត្រីងៀតបបែល ដែលផ្ទុកសារធាតុគីមីប៉ូរ៉ាក់ ដែលធ្លាប់ត្រូវបានជំនាញរឹបអូសមកដុតបំផ្លាញ់ចោល នៅតែបន្តមានវត្តមាននៅលើទីផ្សារដដែល ដែលជាកត្តាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋអ្នកទទួលទានជាខ្លាំង។ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលបន្តទៀតថា នៅក្នុងការប្រតិបត្តិ ការចុះផ្សព្វផ្សាយដល់បងប្អូនអាជីវករដើម្បីពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ព្រមទាំងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ បង្គារ មឹក ជ្រក់ត្រពាំង សរសៃគុយទាវ ខ្ញីហាន់ ដើម្បីរកសារធាតុគីមីហាមឃាត់លើ ម្ហូបអាហារទាំង អស់នេះ។ ប្...
តុលាការវៀតណាម​សម្រេចកាត់ទោស ប្រហារជីវិត​មនុស្ស​០៣នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន ចំណែក​មេខ្លោងអាច​រួចទោសប្រហារ​ជីវិត​

តុលាការវៀតណាម​សម្រេចកាត់ទោស ប្រហារជីវិត​មនុស្ស​០៣នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន ចំណែក​មេខ្លោងអាច​រួចទោសប្រហារ​ជីវិត​

សង្គម និងកម្សាន្ត
ហាណូយ៖ តុលាការប្រទេស​វៀតណាម បានសម្រេចផ្ដន្ទាទោសប្រហារជីវិត​មនុស្ស ០៣នាក់ និងម្នាក់​ទៀតដាក់ ពន្ធនាគារ​អស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​តុលាការទីក្រុង​ហាណូយ បានផ្ដន្ទាទោស​ប្រហារជីវិត ០៣នាក់​មាន ​ទី១ វូ ធីធូហៃ ភេទស្រី ទី២ វូ ធីហៃយ៉េន ភេទស្រី ទី៣ ឡេ ទ្រុងថាញ់ ភេទប្រុស ខណៈស្ត្រីម្នាក់​ទៀតឈ្មោះ ផាម ធីហុប ត្រូវបាន​ផ្ដន្ទាទោស ដាក់ពន្ធនាគារ​អស់មួយជីវិត ហើយអ្នកទាំងអស់​នេះសុទ្ធតែមកពី​ទីក្រុង ហៃផុង ភាគខាងជើងប្រទេស​វៀតណាម។ ប៉ុន្តែ​ស្ត្រីឈ្មោះ Hop ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារអស់​មួយជីវិត ដោយសារតែនាង​មានកូនម្នាក់អាយុ​ក្រោម ៣៦ខែ បើទោះបីជា នាងជា​មេគំនិតក៏​ដោយ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ នាង Hop បានប្រើ​ឱ្យនាង Hoai និងនាង Yen ដឹក​គ្រឿងញៀន​សំយោគមាន​ទម្ងន់ ២.៦គីឡូក្រាម​ពីទីក្រុង ហូជីមិញ ...
មនុស្សស្លាប់ជិត១០០នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅហ្ស៊ីមបាបវ៉េ

មនុស្សស្លាប់ជិត១០០នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅហ្ស៊ីមបាបវ៉េ

សង្គម និងកម្សាន្ត
ចំនួនមនុស្សស្លាប់ បានកើនឡើងដល់៨៩នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី១៩ ខែមីនានេះ ក្នុងគ្រោះមហន្តរាយ ខ្យល់ព្យុះ Idai ដែលបានបោកបក់ទៅលើប្រទេសនេះ ។ ប្រព័ន្ធផ្សព្វផ្សាយប្រទេស ហ្ស៊ីមបាបវ៉េបានឲ្យដឹងថា ខ្យល់ព្យុះ Idai បានបោកបក់ក្នុងល្បឿន ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំយកទាំងទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចនៅតំបន់មួយ ចំនួននៅក្នុងប្រទេសនេះ ។ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មុនពេលខ្យល់ព្យុះ មកដល់ ប្រទេស ហ្ស៊ីមបាបវ៉េ បានជួបប្រទះនូវគ្រោះរាំងស្ងួតរយៈពេលយូរ ដែលធ្វើឲ្យប៉ះ ពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង១៥លាននាក់ ដែលមិនមានអាហារទទួលទានគ្រប់គ្រាន់ ប្រចាំថ្ងៃ ៕...
សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក​

សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) ដ៏​ល្បី​ នៅ​ប្រទេស​ថៃ​។ ពិធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​នេះ បានធ្វើ​ឡើង នៅ​វិមាន​សន្តិភាព ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​នេះមាន​វត្តមាន​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ​។​ ​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) គឺជា​សាកលវិទ្យាល័យ​ដ៏​ល្បាញ​ល្បី​មួយ នៅក្នុង​ប្រទេស​ថៃ ដែលមាន​អាយុកាល ៦៧​ឆ្នាំ​ហើយ​។ ​ប្រធាន​ក្រុមប្រឹក្សា​សាកលវិទ្យាល័យ​គ្រើ​ក បាន​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ដែល​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក​។ ការប្រគល់​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ជូន​ស...
ប្រធានាធិបតីចិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់៣ប្រទេសនៅតំបន់អឺរ៉ុបនៅសប្តាហ៍នេះ

ប្រធានាធិបតីចិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់៣ប្រទេសនៅតំបន់អឺរ៉ុបនៅសប្តាហ៍នេះ

សង្គម និងកម្សាន្ត
លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អឹរ៉ុប មានប្រទេសអ៊ីតាលី បារាំង និងប្រទេសម៉ូណាកូ នៅក្នុងសប្តាហ៍នេះ ។ តាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។ លោក វ៉ាង យី បានបន្តថា លោក ស៊ី ជីនពីង នឹងចាប់ផ្តើមចេញដំណើរទស្សនកិច្ចទៅ កាន់តំបន់អឺរ៉ុបនៅ ថ្ងៃព្រហស្បតិ៍ ទី២១ ហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ដែលជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតក្នុងគម្រោងសាងសង់ផ្លូវសូត្រ ឫខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ។ សូមបញ្ជាក់ថា រហូតមកដល់ឆ្នាំ២០១៩នេះ អ៊ីតាលីនៅមិនទាន់សម្រេចចិត្តឲ្យ បានដាច់ស្រេចនៅឡើយ ក្នុងការចូលរួមជាមួយប្រទេសចិន ក្នុងគម្រោងសាងសង់ផ្លូវសូត្រ ឫខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ដែលផ្លូវសូត្រនេះ នឹងតភ្ជាប់ពីចិនទៅកាន់បណ្តា ប្រទេសចំនួន១៥២ប្រទេសនៅជុំវិញពិភពលោក ដោយកាត់ចំតំបន់គ្រីមារបស់ប្រទេសរុស្ស៊ី ដែលទើបនឹងផ្តាច់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ។ នៅពេលបច្ចុប្បន្នន...
មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារជីភូ ក្រុងបាវិត

មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារជីភូ ក្រុងបាវិត

សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង៖  មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យទំនិញក្នុងផ្សារជីភូពេលនេះក្នុងគោលបំណងស្រាវជ្រាវដើម្បីទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ សកម្មភាពនេះ មន្ត្រីជំនាញបានប្រើប្រាស់ឧបករណ៍ Test Kits ធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ១៤ មុខរួមមាន៖ ណែម ប្រហិតត្រី បាញ់កាញ់ សរសៃគុយទាវ ត្រីងៀត ជ្រក់សណ្តែកបណ្តុះ ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ឆាយថៅ បង្កង មឹក ឡុងកុង ប៉ោម និងទំពាំងបាយជូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញភាពមិ...