ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

វគ្គបណ្តុះបណ្តាលមជ្ឈត្តការពាណិជ្ជកម្ម រួមចំណែកលើកស្ទួយប្រពន្ធ័យុត្តិធម៌​ និងទាក់ទាញវិនិយោគិន

វគ្គបណ្តុះបណ្តាលមជ្ឈត្តការពាណិជ្ជកម្ម រួមចំណែកលើកស្ទួយប្រពន្ធ័យុត្តិធម៌​ និងទាក់ទាញវិនិយោគិន

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីមជ្ឈត្តការពាណិជ្ជកម្ម ជាការរួមចំណែកលើកស្ទួយប្រពន្ធ័យុត្តិធម៌នៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹងថ្មីៗដល់សិក្ខាកាម ដើម្បីចូលរួមអនុវត្តន៍យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលអាចជួយសន្សំថវិកា និងពេលវេលាជូនវិស័យឯកជន និងទាក់ទាញទំនុកចិត្តកាន់តែខ្ពស់ពីវិនិយោគិនអន្តរជាតិ ជាពិសេសក្រុមហ៊ុនធំៗលំដាប់ពិភពលោក។ វគ្គបណ្តុះបណ្តាលស្តីពីមជ្ឈត្តការពាណិជ្ជកម្ម ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានសិក្ខាចូលរួមចំនួន ៧០នាក់ជាមន្ត្រីមកពីទីស្តីការក្រសួង និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត។ លោកឱក ប៊ុង បានលើកឡើងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃប្រព័ន្ធមជ្ឈត្តការ សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រ...
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ២៧នាក់ បានស្លាប់ ក្នុងការវាយប្រហារភេរវកម្មអត្តឃាត

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ២៧នាក់ បានស្លាប់ ក្នុងការវាយប្រហារភេរវកម្មអត្តឃាត

សង្គម និងកម្សាន្ត
ឆ្មាំបដិវត្តន៍ចំនួន ២៧នាក់ បានបាត់បង់ជីវិត និងជាង១០នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារ ភេរវកម្មអត្តឃាត ដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅប្រទេសអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ State run IRNA News Agency បានចុះផ្សាយថា ខ្មាន់បំផ្ទុះគ្រាប់ បែកអត្តឃាត បានបង្កប់គ្រឿងផ្ទុះដ៏មានឥទ្ធិពលក្នុងរថយន្តរបស់ខ្លួន និងបានបើកបរទៅក្បែរ រថយន្តដឹកកងកម្លាំងឆ្មាំបដិវត្តន៍ ដែលកំពុងធ្វើដំណើរតាមផ្លូវដូចគ្នា ហើយក៏បំផ្ទុះរថយន្តតែម្តង ។ ប៉ុន្មានម៉ោងក្រោយពីវាយប្រហារភេរវកម្មអត្តឃាតនេះ ក្រុមប្រដាប់អាវុធ Jaish al-Adl armed group ដែលជាក្រុមជ្រុលនិយមដែរនោះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនេះ ៕...
 រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម

 រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង (Do Quoc Hung)ជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម។ លោក ដូ វឹកហឹង បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ពុជាបានផ្តល់បដិសណ្ឋារកិច្ច និងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីវៀតណាម បានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញកម្ពុជាចំនួន ៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣,០០០តោន នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ រីឯកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) ដូចគ្នា ដល់ទំនិញវៀតណាមចំនួន ២៦បន្ទាត់ពន្ធគយ។ លោកមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ត...
រាជារដ្ឋាភិបាលកម្ពុជា បង្កើនថវិការជាតិជាងប្រាំពីរម៉ឺនដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ឃុំ់ – សង្កាត់

រាជារដ្ឋាភិបាលកម្ពុជា បង្កើនថវិការជាតិជាងប្រាំពីរម៉ឺនដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ឃុំ់ – សង្កាត់

សង្គម និងកម្សាន្ត
ថ្លែងនៅក្នុងពិធីសន្និបាតការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះសម្តេចក្រឡាហោម ស ខេងបានបញ្ជាក់ថានៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ នៅតាមឃុំនានាទូទាំងប្រទេសនឹងកើនថវិកាសម្រាប់អភិវឌ្ឍន៍រហូតដល់ជិត៥០ភាគរយ ពោលគឺមានចំនួន៧៣០០០ដុល្លារអាមេរិក ដោយមិនគិតប្រាក់ខែរបស់មន្រ្តីប្រាក់អ្វីផ្សេងៗទៀតឡើយ។ រាជរដ្ឋាភិបាលនឹងបង្កើនថវិកាអភិវឌ្ឍន៍តាមឃុំនានារហូតដល់ជាងប្រាំពីរម៉ឺនដុល្លារ ខណៈសព្វថ្ងៃមានត្រឹមតែជាងបីម៉ឺន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា នៅឆ្នាំ២០២០ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនថវិកាជាតិសម្រាប់អភិវឌ្ឍន៍នៅតាម ឃុំនានាទូទាំងប្រទេសរហូតដល់ជាងប្រាំពីរម៉ឺនដុល្លារ ខណៈបច្ចុប្បន្នមានត្រឹមតែជាងបីម៉ឺនប្រាំពាន់ដុល្លារអាមេរិកតែប៉ុណ្ណោះ។ សម្តេចក្រឡាហោមបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាសម្រាប់ការអភិវឌ្ឍន៍នៅឆ្នាំបន្...
សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន បាន​ព្រាង​រួច​ហើយ នឹងត្រូវ​បញ្ជូនទៅរដ្ឋសភា អនុម័ត​ក្នុងពេល​ឆាប់ៗ​នេះ​

សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន បាន​ព្រាង​រួច​ហើយ នឹងត្រូវ​បញ្ជូនទៅរដ្ឋសភា អនុម័ត​ក្នុងពេល​ឆាប់ៗ​នេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួង​ព័ត៌មាន បានប្រកាសថា សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវបាន​ព្រាង​រួចរាល់​ជា​ស្ថាពរ​ហើយ​។ ក្រសួង ជឿជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ត្រូវបាន​បញ្ជូន ទៅសុំ​ការអនុម័ត​ពី​រដ្ឋសភា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​ ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ បានចេញ​លិខិត​តប​ឆ្លើយតប​នឹង​បណ្តា​អង្គការ​សង្គម​ស៊ីវិល ចំនួន ១៩​ស្ថាប័ន ដែល​បាន​រួមគ្នា សរសេរ​លិខិត​មក​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយ​សម្តែង​ពី​ការគាំទ្រ​ក្រសួង​ព័ត៌មាន លើ​ការងារ​ដឹកនាំ ដំណើរការ​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ដាក់បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ៥​ឆ្នាំ ចាប់ពី​២០១៨ ដល់​ឆ្នាំ​២០២៣​។​ ​ក្រសួង​ព័ត៌មាន បញ្ជាក់ថា ក្រសួង​បាន​បញ្ចូល​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ទៅក្នុង គម្រោង​កម្មវិធី​នៃ​តម្រូវការ​សេចក្តីព្រាងច្បាប់ និង​...
ចិនចោទអាមេរិកថាបង្ករឿង ដោយសារការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង

ចិនចោទអាមេរិកថាបង្ករឿង ដោយសារការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង

សង្គម និងកម្សាន្ត
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានរិះគន់យ៉ាងខ្លាំងចំពោះមេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលបានបង្ករឿងមិនចេះឈប់ជាមួយចិន តាមរយៈការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ។ ចិន បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីឃ្លាំមើលនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅកាន់សមុទ្រចិខាងត្បូង កាលពីថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ មន្ទីរបញ្ចកោណអាមេរិក បានបញ្ជូននាវាចម្បាំងបាញ់មីស៊ីលតម្រង់គោលដៅ (Guided-missile destroyers) ចំនួនពីរគ្រឿងទៅសមុទ្រចិនខាងត្បូង ដែលមានចម្ងាយប្រមាណ១២ម៉ាយពីកោះ Spratly ដែលចិនបានចាត់ទុកថាជាដែនដីរបស់ខ្លួន ៕...
ចិន និងសហរដ្ឋអាមេរិក បន្តការចរចាស្តីពីសង្គ្រាមពាណិជ្ជកម្ម

ចិន និងសហរដ្ឋអាមេរិក បន្តការចរចាស្តីពីសង្គ្រាមពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ក្រុមតំណាងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមជួបចរចាគ្នាសារជាថ្មី និងជាលើកចុងក្រោយផងដែរ ស្តីពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈឱសានវាទរបស់លោកដូណាល់ ត្រាំ ខិតជិតមកដល់ ។ ឱសានវាទរបស់លោក ត្រាំ គឺជាការទុកឱកាសរយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែធ្នូ ចុងឆ្នាំ២០១៨កន្លងទៅ រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីឲ្យភាគីចិន និងសហរដ្ឋអាមេរិក ជួបចរចាគ្នាស្តីពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ លោកដូណាល់ ត្រាំ បានលើកឡើងថា ប្រសិនបើរយៈពេល៩០ថ្ងៃនេះកន្លងផុតទៅ ហើយភាគីចិន និងអាមេរិកមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីស្តីពីពាណិជ្ជកម្ម លោកនឹងដំឡើងពន្ធនាំចេញពីចិនចូលអាមេរិក២៥%ក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ ៕...
នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការរងនគរបាលជាតិ ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើ​ជា​មុខរបរ​ឡើយ​

នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការរងនគរបាលជាតិ ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើ​ជា​មុខរបរ​ឡើយ​

សង្គម និងកម្សាន្ត
រតនគិរី​ នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ជា​មន្ត្រី​នគរបាល​ ជា​អ្នកបម្រើ​ប្រជាជន​ ត្រូវ​តែ​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​រៀងៗ​ខ្លួន​ និង​រក្សា​​នូវ​សេចក្តី​ថ្លៃថ្នូ​ សាមគ្គី​ផ្ទៃក្នុង​អង្គភាព​ឲ្យ​បាន​រឹង​មាំ​ ដើម្បី​ធានា​បាន​នូវ​ការ​បំពេញ​ កិច្ច​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​កាន់តែ​ប្រសើរ​ឡើង​។​ នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ បាន​ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើ​ជា​មុខរបរ​ឡើយ​ ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់​ពី​មហាជន​ទូទៅ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ និង​សេចក្តី​ថ្លៃថ្នូ​ វិន័យ​របស់​មន្ត្រី​នគរបាល​ ប្រសិនបើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​ប្រព្រឹត្ត​ទ​ង្វើ​បែប​មិនគប្បី ត្រូវ​ទទួលទោស​ទៀត​ផង​។​ ​នាយ​ឧត្តមសេនីយ៍​ ថ្លែងបែបនេះ​ ​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ស្នងការ​ នៃ​ស...
ព្រះរៀមរបស់ព្រះមហាក្សត្រថៃ មិនអាចជានាយករដ្ឋមន្ត្រីបានទេ

ព្រះរៀមរបស់ព្រះមហាក្សត្រថៃ មិនអាចជានាយករដ្ឋមន្ត្រីបានទេ

សង្គម និងកម្សាន្ត
បញ្ជីរាយនាមបេក្ខជននាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ក្នុងការបោះឆ្នោតនៅខែមីនាខាងមុខនេះ មិនមានព្រះនាមម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi នោះទេ ។ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានច្រានចោលនូវបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi ដោយមិនដាក់បញ្ចូលព្រះនាមម្ចាស់ក្សត្រីអង្គនេះក្នុងបញ្ជីបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការ បោះឆ្នោតនៅខែមីនា ឆ្នាំ២០១៩ខាងមុខនោះទេ ។ ម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi មានព្រះជន្ម ៦៧ព្រះវស្សា និងជាព្រះរៀមរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ ការច្រានចោលរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ត្រូវបានធ្វើឡើងក្រោយពីម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi បានប្រកាសឈរព្រះនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Thai Raksa Chart party ៕...
សុខសប្បាយជាទេ បងប្អូនជនរួមជាតិ

សុខសប្បាយជាទេ បងប្អូនជនរួមជាតិ

សង្គម និងកម្សាន្ត
ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ឋគយ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ឋដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់កាន់តែរឹងមាំ។ សូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ឋ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។ ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រ ប៉ុន្តែឥឡូវគឺបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាករណ៍របស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរ...