ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អង្គការសហប្រជាជាតិផ្តល់ជំនួយស្បៀងអាហារដល់ពលរដ្ឋយេមែនជាង៤លាននាក់

អង្គការសហប្រជាជាតិផ្តល់ជំនួយស្បៀងអាហារដល់ពលរដ្ឋយេមែនជាង៤លាននាក់

សង្គម និងកម្សាន្ត
ក្រុមភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ នឹងផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅប្រទេស យេមែន ប្រមាណជាង៤លាននាក់បន្ថែមទៀត ដែលកំពុងតែត្រូវការជំនួយជាបន្ទាប់ ។ ក្រុមភ្នាក់ងារផ្តល់ជំនួយបានអោយដឹងថា កំណើននៃប្រជាពលរដ្ឋអត់ឃ្លាននៅយេមែនកំពុងកើនឡើងជាលំដាប់ ដែលរហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិបានផ្តល់ជំនួយដល់ពលរដ្ឋយេមែនប្រមាណជាង១២លាននាក់ហើយ ។ ក្រុមនេះបានបន្ថែមថា ស្ត្រី និងកុមារប្រមាណ៣លាននាក់កំពុងស្រេកឃ្លានយ៉ាងខ្លាំង ដោយសារតែគ្មានអាហារទទួលទានគ្រប់គ្រាន់ប្រចាំថ្ងៃ និងធ្លាក់ខ្លួនឈឺស្គមស្គាំង រហូតដល់បាត់បង់ជីវិតស្ទើររាល់ថ្ងៃ។ សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេសយេមែន បានឆាបឆេះអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ ហើយសង្គ្រាមនេះនៅមិនទាន់មានសញ្ញាត្រូវបញ្ចប់នៅឡើយ ៕...
ចិនក្តៅក្រហាយចំពោះកាណាដានិងអាមេរិកដែលចាប់ខ្លួនប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei

ចិនក្តៅក្រហាយចំពោះកាណាដានិងអាមេរិកដែលចាប់ខ្លួនប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei

សេដ្ឋកិច្ច និងវិនិយោគ
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) បានបង្ហាញនូវការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះមេដឹកនាំរបស់ប្រទេស កាណាដា និងអាមេរិក ដែលបានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។ លោកស្រី វ៉ាន់ចូវ មិនត្រឹមតែជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ទេ លោកស្រី វ៉ាន់ចូវ ក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីបង្កើតរបស់សហស្ថាបនិករបស់ក្រុមហ៊ុននេះដែរ។ ការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានធ្វើឡើងនៅប្រទេសកាណាដា ទៅតាមការទាមទាររបស់សហរដ្ឋអាមេរិកកាលពីពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ប៉ុន្តែប៉ូលីសកាណដា ទើបតែចេញសេចក្តីប្រកាសពីការចាប់ខ្លួននេះ។ ក្រោយពីទទួលបានដំណឹងពីការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ លោកស្រី ហួ ជុនយីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានទាមទារអោយកាណ...
មនុស្ស៣នាក់ស្លាប់ និង១៩នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្មនៅប្រទេសអ៊ីរ៉ង់

មនុស្ស៣នាក់ស្លាប់ និង១៩នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្មនៅប្រទេសអ៊ីរ៉ង់

សង្គម និងកម្សាន្ត
មនុស្សចំនួន៣នាក់បានបាត់បង់ជីវិត និងមនុស្ស១៩នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារភេរវកម្មមួយនៅកំពង់ផែ Chabahar ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។ ប៉ូលីសនៅកន្លែងកើតហេតុបានអោយដឹងថា នេះជាការវាយប្រហារភេរវកម្មអត្តឃាត ដោយភេរវករបានដាក់គ្រឿងផ្ទុះក្នុងរថយន្ត និងបើកបរទៅបំផ្ទុះនៅកំពង់ផែដ៏មមាញឹក ។ ក្រុមអ៊ីស្លាមជ្រុលនិយមនិកាយស៊ូនី ឈ្មោះក្រុម Jundallah ដែលបានតាំងខ្លួនថាជាទាហានព្រះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនេះ ៕...
វិស័យធនាគាររួមចំណែកយ៉ាងធំសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

វិស័យធនាគាររួមចំណែកយ៉ាងធំសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនាញនៅក្នុងវិស័យធនាគារបានចាត់ទុកថា វិស័យធនាគារបានរួមចំណែកយ៉ាងធំក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះកំពុងតែដើរតួនាទីធំក្នុងសង្គមជាតិ។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអីលស៊ីបានមានប្រសាសន៍ថា ក្នុងវិស័យសេដ្ឋកិច្ចជាតិនិងសង្គមប្រទេសណាក៏ដោយកាលណាវិស័យធនាគារមានការរីកចម្រើននិងរឹងមាំនោះគឺច្បាស់ជាសេដ្ឋកិច្ចប្រទេសនោះនឹងមានការរីកចម្រើនផងដែរ ហើយជាក់ស្តែងនៅប្រទេសកម្ពុជាសេដ្ឋកិច្ចជាតិកំពុងតែមានការលូតលាស់ខ្លាំងនៅរយៈពេលពាក់កណ្តាលឆ្នាំ២០១៨នេះមានការលូតលាស់លឿន។ លោកបណ្ឌិតបានពន្យល់ថា វិស័យធនាគារជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិហើយបច្ចុប្បន្ននេះការធ្វើប្រតិបត្តិការរបស់ធនាគារនៅពាក់កណ្តាលឆ្នាំ២០១៨នេះ មានធនាគារប្រមាណ ៥៤ កំពុងតែធ្វើអាជីវកម្ម ក្នុងនោះធនាគារឯកទេសចំនួន ១៣ ហើយក្រៅពីនេះមានធនាគារអន្តរជាតិជាច្រើនទៀតដែលកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិ...
អ៊ីរ៉ាក់ អាចយកគំរូតាម កាតា ក្នុងការដកខ្លួនចេញពីអង្គការ អូប៉ិកដោយសារមិនពេញចិត្ត អារ៉ាប៊ី សាអូឌីត

អ៊ីរ៉ាក់ អាចយកគំរូតាម កាតា ក្នុងការដកខ្លួនចេញពីអង្គការ អូប៉ិកដោយសារមិនពេញចិត្ត អារ៉ាប៊ី សាអូឌីត

សង្គម និងកម្សាន្ត
លោក Michael Cohenប្រធានស្រាវជ្រាវផ្នែកទីផ្សារថាមពលនៅធនាគារ Barclays bank បានអោយដឹងថា ប្រទេសអ៊ីរ៉ាក់ អាចនឹងយកគំរូតាមប្រទេសកាតា ក្នុងការដកខ្លួនចេញពីអង្គការបណ្តាប្រទេសនាំប្រេងចេញ អូប៉ិក (OPEC) នៅពេលខាងមុខនេះ ។ លោក Michael Cohen បានបន្ថែមថា មូលហេតុដែលអ៊ីរ៉ាក់ដកខ្លួនចេញពីអង្គការ OPEC គឺដោយសារអ៊ីរ៉ាក់មិនពេញចិត្តនឹងប្រទេសអារ៉ាប៊ី សាអូឌីត។ សូមបញ្ជាក់ជូនថា អ៊ីរ៉ាក់គឺជាប្រទេសទី១៥ ដែលជាសមាជិករបស់អង្គការ OPECហើយក៏ជាប្រទេសផលិតប្រេងធំជាងគេលំដាប់ទី៣នៅក្នុងអង្គការ OPEC ដែរ ។ នេះជាការបាត់បង់សមាជិកដ៏សំខាន់មួយទៀតរបស់អង្គការ OPEC ប្រសិនបើអ៊ីរ៉ាក់ដកខ្លួនចេញពីអង្គការនេះមែន ដោយសារតែអ៊ីរ៉ាក់ អាចបូមប្រេងបានប្រមាណជាង៤.៧៦លានបារ៉ែលក្នុងមួយថ្ងៃ ៕...
កងទ័ពអ៊ីស្រាអែលវាយប្រហារកំទេចទីតាំងលាក់ខ្លួនរបស់ពួកឧទ្ទាម ហេស្បូឡា នៅប្រទេសលីបង់

កងទ័ពអ៊ីស្រាអែលវាយប្រហារកំទេចទីតាំងលាក់ខ្លួនរបស់ពួកឧទ្ទាម ហេស្បូឡា នៅប្រទេសលីបង់

សង្គម និងកម្សាន្ត
កងកម្លាំងយោធារបស់ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារទៅលើខ្សែបណ្តាញរបស់ពួកឧទ្ទាម ហេស្បូឡា (Hizbollah) នៅប្រទេសលីបង់ ។ ប្រតិបត្តិការវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ដែលជាទីតាំងកាន់កាប់ដោយពួកឧទ្ទាម ហេស្បូឡា មានរូងក្រោមដីជាដើម ដែលអាចគ្រោះថ្នាក់ដល់អ៊ីស្រាអែលនៅថ្ងៃក្រោយ ។ សូមបញ្ជាំក់ជូនថា ពួកឧទ្ទាម ហេស្បូឡា គឺជាពួកឧទ្ទាមនៅប្រទេសលីបង់ ប៉ុន្តែពួកឧទ្ទាមនេះត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់ ក្នុងការប្រឆាំងជាមួយអ៊ីស្រាអែល។...
​​តើ​​​វិនិយោគិន​ចិននាំ​​ផលចំណេញអ្វីខ្លះ​​​ដល់សេដ្ឋកិច្ច​​​​កម្ពុជា​​  

​​តើ​​​វិនិយោគិន​ចិននាំ​​ផលចំណេញអ្វីខ្លះ​​​ដល់សេដ្ឋកិច្ច​​​​កម្ពុជា​​  

សេដ្ឋកិច្ច និងវិនិយោគ
​​​​​​​​​​​​​​​អ្នក​អភិវឌ្ឍន៍លំនៅឋានកម្ពុជា​​បានចាត់ទុក​​ថា ​​​វិនិយោគិន​ចិនបាន​ដើរតួនាទី​យ៉ាង​​សំខាន់​​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​​​​​ប្រទេស​​​កម្ពុជា​​ តាម​រយៈលំហូរទុន​​វិនិយោគលើ​​គម្រោង​​​​ធំៗទាំងទីក្រុង​ភ្នំពេញនិងក្រុងព្រះសីហនុ​​​ ​​​ហើយកន្លង​​​មក​​បាន​​​​រួមចំណែកក្នុងការ​​​អភិវឌ្ឍលើវិស័យ​សំណង់នៅកម្ពុជា​​​​​​​។​ ​​​​​​លោក ​​​ លី ហួរ ប្រធានសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​​កម្ពុជាបាន​​វាយតម្លៃ​​ថា ​​ សំរាប់​វិស័យ​សំណង់នៅកម្ពុជា​​​​​បើ​​​គិតចាប់តាំងពីឆ្នាំ២០១៧ ​​​​កន្លងទៅ​​​វិស័យ​នេះមានការរីកចម្រើន​ខ្លាំងទាំងនៅ​​​​ជនបទ ​​និងទីក្រុង ​​​​ហើយ​​​អ្វីដែលសំខាន់នោះ​​មូលដ្ឋានគ្រឹះ​​ធំគឺ កត្តាសេដ្ឋកិច្ច​​​និង​​​​​ស្ថេរភាព​​​នយោបាយ​​​​​​​​ល្អ​​​ក្រោម​ការ​​​ដឹក​នាំរបស់​​​សម្តេចតេជោ​នាយករដ្ឋមន្រ្តីនាំ​​​​​ឲ្យ​មាន​គម្រោងថ្មីៗ​​​​​​​​ ​​នៅឆ្នាំ២០១៨​នេះ​​បានលេចជារូបរាងឡើង​​​​​​​​​ជាបន្តបន្ទាប់​​។​ លោក...
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាជាមួយលោកជំទាវ ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។ នៅក្នុងជំនួបនោះ លោកជំទាវសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ ហើយបានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជានិងជោគជ័យនៃការបោះឆ្នោតរបស់​គណបក្ស​ប្រជាជនកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ​ហ៊ុន​សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបាន​ជោគ ជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ សម្ដេចតេជោមបានជម្រាបជូនលោកជំទាវប្រធានរដ្ឋស...
លោក ត្រាំ ចង់បញ្ឈប់ការរត់ប្រណាំងសព្វាវុធជាមួយប្រទេសចិន និងរុស្ស៊ី

លោក ត្រាំ ចង់បញ្ឈប់ការរត់ប្រណាំងសព្វាវុធជាមួយប្រទេសចិន និងរុស្ស៊ី

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហររបស់លោកទាក់ទិននឹងសព្វាវុធ ដោយលោកបានលើកឡើងថា លោកចង់បញ្ឈប់ការរត់ប្រណាំងផ្នែកសព្វាវុធជាមួយប្រទេសចិន និងរុស្ស៊ី ។ ការលើកឡើងបែបនេះពីសំណាក់ លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងខណៈដែលលោកមានគម្រោងនឹងជួបពិភាក្សាគ្នាជាមួយមេដឹកនាំរបស់ប្រទេសចិន និងរុស្ស៊ីនៅពេលខាងមុខ ។ សូមបញ្ជាក់ជូនថា មេដឹកនាំរបស់ប្រទេសមហាអំណាចខាងសព្វាវុធទាំងបីនៅលើពិភពលោក គឺអាមេរិក ចិន និងរុស្ស៊ីបានគម្រាមកំហែងគ្នាជាញឹកញាប់ ពាក់ព័ន្ធការប្រើសព្វាវុធទំនើបបែបថ្មី ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាយោធាចុងក្រោយ ក្នុងសង្គ្រាមប្រសិនបើមាន ៕...
ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ បានស្លាប់ក្នុងថ្លុកឈាម

ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ បានស្លាប់ក្នុងថ្លុកឈាម

សង្គម និងកម្សាន្ត
លោកឧកញ៉ា វណ្ណ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ បានស្លាប់ក្នុងថ្លុកឈាម ហើយតាសេចក្តីរាយការណ៍​​​ឲ្យដឹងថា ជាករណីធ្វើអត្តឃាតខ្លួនឯងនៅគេហដ្ឋានរបស់លោកស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីអំឡុងម៉ោង៦ និង៤៥នាទីល្ងាច ថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៨។ ​​ បច្ចុប្បន្ន​នេះ​ សមត្ថកិច្ចកំពុងតែ​​​ស្រាវជ្រាវ​​​និង​ស៊ើបអង្កេត​​ដើម្បីស្វែងរក​​​ការពិតចំពោះ​ឃាតកម្ម​​លើថៅកែកំពង់ចម្លង(ដ)អរិយក្សត្រ-ភ្នំពេញ។...