ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អាមេរិកមិនប្រើអាវុធខ្លាំងទេក្នុងសង្គ្រាមប៉ុន្តែនឹងប្រើអាវុធឆ្លាតនិងមានប្រសិទ្ធភាព

អាមេរិកមិនប្រើអាវុធខ្លាំងទេក្នុងសង្គ្រាមប៉ុន្តែនឹងប្រើអាវុធឆ្លាតនិងមានប្រសិទ្ធភាព

សង្គម និងកម្សាន្ត
ក្រុមអ្នកវិទ្យាសាស្ត្រខាងវិស័យយោធាអាមេរិកបានអភិវឌ្ឍន៍មីស៊ីល Harpoon ទំនើបនិងបាញ់ចំគោលដៅបំផុត ។ អ្នកជំនាញខាងអាវុធម្នាក់បានអោយដឹងថា មីស៊ីល Harpoon គឺជាប្រភេទមីស៊ីលឆ្លាត (Smart missile) និងមានប្រសិទ្ធភាព ។ Harpoon ឫអាវុធឆ្លាត (Smart weapon) អាចបាញ់ពីលើដីទៅអាកាសក៏បាន អាចបាញ់ពីអាកាសទៅលើដីក៏បាន និងអាចបាញ់ចេញពីដែនទឹកទៅកាន់ដែនអាកាស និងគោកក៏បាន ៕...
សហព័ន្ធស្រូវអង្ករកម្ពុជាទទូចអោយសហភាពអឺរ៉ុបពន្យាពេលយកពន្ធលើការនាំចូលអង្ករពីកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជាទទូចអោយសហភាពអឺរ៉ុបពន្យាពេលយកពន្ធលើការនាំចូលអង្ករពីកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
លោក ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចាត់តាំង លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលជួបពិភាក្សាជាមួយ លោកបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាស្តីពីករណីសហគមអឺរ៉ុប(EU)គ្រោងដាក់ពន្ធលើការនាំចូលអង្ករពីកម្ពុជា។ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានរំលឹក ពីស្ថានភាពស្រូវអង្ករនិងពិសេសផ្តោតសំខាន់ទៅលើការស្នើសុំដាក់វិធានការ(Safeguard)របស់សមាជិកសហភាពអឺរ៉ុបមកលើកម្ពុជាថា«មិនបានជួយដល់កម្ពុជានិងបានស្នើសុំសហព័ន្ធអាឡឺម៉ង់ក្នុងការបោះឆ្នោតបដិសេធលើសំណើនេះ​ដែលនឹងធ្វើនាពេលឆាប់ៗខាងមុខ»។ លោកបានមានប្រសាសន៍ថាការលើកឡើងពីចំណុចមិនទាន់គ្រប់ជ្រុងជ្រោយដែលបានលើកឡើងក្នុងសំណើរដាក់ពន្ធលើអង្ករកម្ពុជាដោយអ៊ីតាលីនិងអេស្បាញ និងបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ ការធ្វើទំនើបកម្មនិងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ...
សម្តេចតេជោរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងថ្ងៃ២ធ្នូ១៩៧៨

សម្តេចតេជោរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងថ្ងៃ២ធ្នូ១៩៧៨

សង្គម និងកម្សាន្ត
ថ្ងៃអាទិត្យនេះគឺថ្ងៃ ២ធ្នូប្រហែលក្មួយៗ ចៅៗ និងជនរួមជាតិមួយចំនួន មិនដឹងទេថា តើមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីខ្លះទាក់ទងនឹងថ្ងៃ២ធ្នូ។ សម្តេចរំលឹកថា«ថ្ងៃនេះ ៣១ឆ្នាំ សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ និងខ្ញុំបានជួបគ្នាជាលើកទីមួយនៅហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois)ប្រទេសបារាំងដើម្បីចាប់ផ្តើមកិច្ចចចារបង្រួមបង្រួមជាតិជាផ្លូវការ។ ខ្ញុំជាអ្នកជ្រើសរើសថ្ងៃទី២ ខែធ្នូនេះព្រោះវាក៏ជាថ្ងៃដែលក្រុមចលនារបស់ បង ហេង សំរិន បងជា សុីម ថ្នាក់ដឹកនាំផ្សេងទៀតនិងរូបខ្ញុំផ្ទាល់បានរួមគ្នាប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨ ដែលគិតមកដល់ថ្ងៃនេះគឺចំ៤០ឆ្នាំគត់តែម្តង»។ ត្រង់នេះអ្នកប្រឆាំងនឹងគណបក្សប្រជាជនពិតជាមិនដែលស្វែងយល់ទេហើយបើទោះជាដឹងក៏ធ្វើមិនយល់ដែរត្រង់អត្ថន័យនៃការបង្រួបបង្រួមជាតិសង្គ្រោះជាតិ និង សាមគ្គីភាព ។ ពាក្យទាំង៣នេះ មានអត្ថន័យជ្រាលជ្រៅណាស់ ដែលសូម្បីតែវចនានុក្រមក៏មិនអាចបង្ហាញអស់ដែរ។...
ក្រុមហ៊ុនបញ្ជូនពលករត្រូវធានានូវសុវត្ថិភាពផាសុខភាពភាពដល់ពលករនិង ពលការិនីកម្ពុជា

ក្រុមហ៊ុនបញ្ជូនពលករត្រូវធានានូវសុវត្ថិភាពផាសុខភាពភាពដល់ពលករនិង ពលការិនីកម្ពុជា

សង្គម និងកម្សាន្ត
ក្រុមហ៊ុនបញ្ជូនពលករត្រូវធានានូវសុវត្ថិភាពផាសុខភាពភាពដល់ពលករនិង ពលការិនីកម្ពុជា លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ក្រុមហ៊ុនមួយនេះត្រូវបន្តការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុងកុងប្រកបដោយជោគជ័យ ដោយគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ដើម្បីធានាបាននូវសុវត្ថិភាពផាសុខភាព ភាពត្រឹមត្រូវសេចក្តីថ្លៃថ្នូពិសេសការធានាបាននូវលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរឡើងជូនដល់បងប្អូនពលការិនីកម្ពុជាដែលនឹងចេញទៅបម្រើការងារជាជំនួយការផ្ទះនៅទីក្រុងហុងកុង នាពេលខាងមុខឆាប់ៗនេះ។ លោករដ្ឋមន្ត្រីបានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេស ការបន្តពង្រឹងអភិបាលកិច្ទទេសន្តប្រវេសន៍ការងារនិងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី...
ក្នុងរយៈពេលពីរថ្ងៃនេះឱកាសការងារប្រមាណ១ពាន់កន្លែងកំពុងរង់ចាំលោកអ្នក

ក្នុងរយៈពេលពីរថ្ងៃនេះឱកាសការងារប្រមាណ១ពាន់កន្លែងកំពុងរង់ចាំលោកអ្នក

សង្គម និងកម្សាន្ត
ក្នុងរយៈពេលពីរថ្ងៃនេះឱកាសការងារប្រមាណ១ពាន់កន្លែងកំពុងរង់ចាំលោកអ្នក ពិព័រណ៍ការងារខេត្តបាត់ដំបងឆ្នាំ២០១៨ ដែលបាននាំមកនូវឱកាសការងារប្រមាណ១ពាន់កន្លែងសម្រាប់យុវជនអ្នកស្វែងរកការងារនៅក្នុងខេត្តបាត់ដំបងនោះ ត្រូវបានបើកសម្ពោធហើយកាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបងបានថ្លែងបញ្ជាក់ថា ”ពិព័រណ៍ការងារនេះជាផ្នែកមួយនៃការលើកកម្ពស់ទីផ្សារការងារក្នុងខេត្ត ដើម្បីយុវជនទទួលបានការងារកាន់តែងាយស្រួលនិយោជកជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់វិស័យនានា ក៏ដូចជាចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថានរបស់ប្រពលរដ្ឋទៅក្រៅប្រទេស។” ពិព័រណ៍ការងារនេះ គឺជាព្រឹត្តិការណ៍ការងារដ៏ធំសម្រាប់ខេត្តបាត់ដំបងដែលត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)សាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ខេត្តបាត់ដំបង និងក្រោមការគាំទ្រដោយអង្គការ Finn Churc...
កម្ពុជា-ថៃឡង់សម្រេចបានទំហំពាណិជ្ជកម្ម៧ប៊ីលានដុល្លារអាមេរិក

កម្ពុជា-ថៃឡង់សម្រេចបានទំហំពាណិជ្ជកម្ម៧ប៊ីលានដុល្លារអាមេរិក

សេដ្ឋកិច្ច និងវិនិយោគ
កម្ពុជា-ថៃឡង់សម្រេចបានទំហំពាណិជ្ជកម្ម៧ប៊ីលានដុល្លារអាមេរិកនៅត្រឹមត្រីមាសទី៣ឆ្នាំ២០១៨ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃឡង់ដ៏បានកើនឡើងរហូតដល់ជាង ៧ប៊ីលានដុល្លារ នៅត្រឹមបំណាច់ខែតុលាឆ្នាំ២០១៨ ដែលជាសញ្ញាណវិជ្ជមានសម្រាប់កិច្ចសហបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរដ្ឋាភិបាលគ្រោងបង្កើនទំហំពាណិជ្ជកម្មឱ្យបានដល់១៥ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២០។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃឡងដ៏នឹងបន្តកើនឡើងថែមទៀតហើយឈានទៅសម្រេចតាមផែនការដែលបានកំណត់ ដោយសារប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ លោករដ្ឋមន្ត្រីក៏បានអះអាងប្រាប់លោកឯកអគ្គរាជទូតថៃថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃឡង់ដ៏ ជាពិសេសក្នុងពេលដែលប្រទេសថៃឡង់ដ៏ធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០១៩ ខាងមុខ សំដៅធ្វើឱ្យការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំ...
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅនេប៉ាល់

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅនេប៉ាល់

សង្គម និងកម្សាន្ត
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាពហើយកាលពីយប់ថ្ងៃទី១ខែវិច្ឆិកានេះ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់រយៈពេល៣ថ្ងៃកន្លងមកនេះ។ លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់គឺទទួលបានលទ្ធផលផ្លែផ្លាគួរជាទីមោទនភាព ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងជំនួបទ្វេភាគីជាមួយ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ ដែលផ្តោតទៅលើ ការលើកលែងទិដ្ឋាការ visa ...
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ

សេដ្ឋកិច្ច និងវិនិយោគ
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)បាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌជាតិ ជាពិសេសចូលរួមលើកស្ទួយលក្ខខណ្ឌការងារនិងជីវភាពរស់នៅរបស់កម្មករនិយោជិតប្រមាណជាង ៧សែននាក់ដែលកំពុងបំពេញការងារនៅតាមរោងចក្រសហគ្រាសនានាទូទាំងប្រទេស។ ក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨មានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការពលកម្មអន្តរជាតិ (ILO)និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)។ របាយការណ៍ឆ្នាំ២០១៨របស់ ILO-BFC ដែលបង្ហាញពីភាពប្រសើរឡើងនៃបរិយាកាសការងារការថយចុះអំពើហ...
សហព័ន្ធស្រូវអង្ករស្នើអោយក្រុមហ៊ុនរដ្ឋចិន COFCO ជួយបង្កើនការបញ្ជាទិញអង្ករពីកម្ពុជា

សហព័ន្ធស្រូវអង្ករស្នើអោយក្រុមហ៊ុនរដ្ឋចិន COFCO ជួយបង្កើនការបញ្ជាទិញអង្ករពីកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
កម្ពុជាស្នើអោយក្រុមហ៊ុនរដ្ឋចិន COFCO ជួយបង្កើនការបញ្ជាទិញអង្ករពីប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈអនុសារណៈដែលបានព្រមព្រៀងគ្នានាពេលកន្លងមក។ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើអោយក្រុមហ៊ុនរដ្ឋចិន COFCO ជួយបង្កើនការបញ្ជាទិញអង្ករពីកម្ពុជាតាមរយៈកូតាដែលបានចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន COFCO កាលពីដើមឆ្នាំ២០១៨នេះ លោកបានថ្លែងទៀតថា ការស្នើសុំនេះ បន្ទាប់ពីបានបញ្ចប់ភារកិច្ចចូលរួមអមដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមបើកកម្មវិធីពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥។ លោកបានបន្ថែមថា ជាលទ្ធផលនៃជំនួបពិភាក្សានេះ ខាងក្រុមហ៊ុន COFCO យល់ព្រមនឹងជួយបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ពិសេសសមាជិកក្រុមហ៊ុននាំ...
អតីត​យោធា​ពិការ​បាន​ទទូច​លើកដៃ​សំពះ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតរកយុត្តិធម៌

អតីត​យោធា​ពិការ​បាន​ទទូច​លើកដៃ​សំពះ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតរកយុត្តិធម៌

សង្គម និងកម្សាន្ត
អតីត​យោធា​ពិការ​បាន​ទទូច​លើកដៃ​សំពះ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតជួយ​គាត់ដើម្បីបីរកយុត្តិធម៌រឿងវិវាទជម្លោះដណ្តើមដីមកកាន់កាប់។ ដោយ​អតីត​ទាហាន​ពិការ​រូប​នោះបាន​លើកឡើងថា “​ពីមុន​គាត់​ប្រយុទ្ធ​ក្នុង​សមរភូមិ ១៧៤​លើក របួសធ្ងន់​៥​លើក និង​១​លើក​ទៀត​រហូត​ដាច់​ជើង ដើម្បី​ការពារជាតិ គាត់​មិនដែល​ចេះ​ខ្លាច​ទេ តែ​ឥឡូវ​គាត់​ខ្លាច​ណាស់​នូវ​អំពើ​អយុត្តិធម៌​មកលើ​រូបគាត់។ លោកបានរៀបរាប់ថា« មិនដឹងថាខ្ញុំ​អាច​រស់​ដល់​ថ្ងៃ​ណា​ទេ តែ​មុន​ស្លាប់​ប្រាថ្នា​ចង់​ជួប​សម្តេច ហ៊ុន សែន មានតែ​សម្តេច​ទេ ដែល​យល់​ពី​ទុក្ខលំបាក និង​ការ​លៈបង់​របស់​យុទ្ធជន​ដូចគ្នា ព្រោះ​សម្តេច​បាន​លៈបង់​លើស​គាត់​១០០​ដង​ទៅទៀត​នៅក្នុង​សម័យ​សង្គ្រាម​ដើម្បី​រំដោះប្រជាជន​ខ្មែរ​ទូទាំងប្រទេស​”​។ លោកមាស សុផាត អតីតទាហានទ័ពស្រួចភូមិភាគវរៈសេនាធំ ១២៨ នៃកងពលលេខ២ បម្រើជាតិ និងដោយសារតែសង្គ្រាមក្នុងសម័យ ប៉ុល ពត បានពលីជើងខាង...