ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង   សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម

ពិធីបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈពេល៣ថ្ងៃរួចមកនៅវេលាព្រឹកថ្ងៃចន្ទ នឹងថ្ងៃទី៩ខែឧសភាឆ្នាំ២០២២សព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណា ងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។ សម្តេចឧត្តមទេពញាណត្រូវជាបងប្រុសបង្កើតសម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាត្រូវបានក្រុមគ្រួសារសពរៀបចំពិធីដង្ហែចេញពីគេហដ្ឋាននៃសព ក្នុងភូមិទី៧សង្កាត់កំពង់ចាមក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីដង្ហែសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទទួលបានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញចូលរួមពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅព្រឹកថ្ងៃ ៩ ខែឧសភា ឆ្នាំ ២០២២ នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ បានប្រារព្ធធ្វើឡើងតាមទំនៀបទម្លាប់ប្រពៃណីសាសនា ដោយមានការនិមន្តយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃនិងឥស្សរជនជាន់ខ្ពស់ជាតិ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមានការចូលរួមពីមន្ត្រីរាជាការ កងកម្លំាង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ក្នុងសេចក្តីក្តុកក្តួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា។ អ្នកចូលទាំងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លំាងចំពោះការបាត់បង់រូបសម្តេចឧត្តមទេពញាណគឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ...
លោកឧកញ៉ា ហេង ឡុង​ ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត​និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ  ហ៊ុន ណេង

លោកឧកញ៉ា ហេង ឡុង​ ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត​និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា ហេង ឡុង​ ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត​និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាព សពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែល​បាន​ទទួល​មរណភាព ដោយជំងឺគាំងបេះដូងនៅម៉ោង៦៖២៥នាទីល្ងាចកាលពី​​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ ​​សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តម្កល់ទុកនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិ​ត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប...
ព្រឹកថ្ងៃទី៩ឧសភានេះ ដល់ពេលកំណត់ដែលបងប្រុសទីពីររបស់សម្តេចតេជោ នឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីជាកន្លែងសម្រាកចុងក្រោយរបស់គាត់

ព្រឹកថ្ងៃទី៩ឧសភានេះ ដល់ពេលកំណត់ដែលបងប្រុសទីពីររបស់សម្តេចតេជោ នឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីជាកន្លែងសម្រាកចុងក្រោយរបស់គាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន​បង្ហោះសារមួយថា ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេលកំណត់ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នានិងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ សម្តេចបាន​រំលឹកថា «ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម»។ លើសពី​នេះសម្តេចមានប្រសាសន៍ថា នៅមានរឿងសោកសៅជាងនេះសម្រាប់បងប្អូនប្រុសស្រីទាំង៦​ នាក់របស់យើងនោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះ សពបងទីពីរប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។ សម្តេចតេជោបញ្ជាក់ថា «ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភ...
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ  ហ៊ុន ណេង

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេច ឧត្ដមទេពញាណ»។ សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ច...
លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូមគោរពចូលរួមមរណភាពសព សម្តេចឧត្តមទេពញាណ  ហ៊ុន ណេង

លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូមគោរពចូលរួមមរណភាពសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនិងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេច ឧត្ដមទេពញាណ»។ សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្ត...
លោក កឹម សុខា មានវត្តមានក្នុងពិធីកាន់ទុក្ខនិង គោរពវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន

លោក កឹម សុខា មានវត្តមានក្នុងពិធីកាន់ទុក្ខនិង គោរពវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិបានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២នេះ។ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលម រណភាព ដោយរោគាពាធ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០ ២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ សម្ដេច ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាមក្រុងកំពង់ចាម ខេត្តកំពង់ចាមទៅតាមប្រពៃណីព្រះពុទ្ធសាសនាហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្ដេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕...
លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេច ឧត្ដមទេពញាណ»។ សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយជំងឺគាំងបេះដូង នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នា...
សម្តេចតេជោ ហ៊ុន សែន “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច”

សម្តេចតេជោ ហ៊ុន សែន “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា "បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិសាសនានិងព្រះមហាក្សត្រជានិច្ច"មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារៈរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។ សម្តេចមានប្រសាសន៍ថា តើបងនៅចាំទេគឺក្បែរកន្លែងតំកល់ស ពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែ ងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣មីនា១៩៧០ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ ១៨ឆ្នាំ។ សម្តេចរំលឹកថា "ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម"។ សម្រេចបន្ថែមថា ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្កដោយការ...
ពលរដ្ឋរុស្ស៊ីជួបជុំគ្នានៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដើម្បីរំឭកដល់ថ្ងៃទិវាជ័យជំនះ

ពលរដ្ឋរុស្ស៊ីជួបជុំគ្នានៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដើម្បីរំឭកដល់ថ្ងៃទិវាជ័យជំនះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាហ្សង់ទីន៖ សហគមន៍រុស្ស៊ីនៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍ បានជួបជុំគ្នានៅទីលាន San Martin កណ្តាលទីក្រុង Buenos Aires ដើម្បីដើម្បីរំឭកដល់ថ្ងៃទិវាជ័យជំនះ ។ ឆ្នាំនេះ គឺជាខួបលើកទី ៧៧នៃការបញ្ចប់សង្រ្គាមលោកលើកទី ២ ឬជាឆ្នាំសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ ដែលគេស្គាល់នៅរុស្ស៊ី ឬអតីតប្រទេសសហភាពសូវៀតផ្សេងទៀត ។ ប្រជាពលរដ្ឋទាំងនេះ នាំគ្នាដើរក្បួនកងវរសេនាធំអមតៈ ដោយកាន់រូបថតសាច់ញាតិដែលបានចូលរួមសង្រ្គាមលោកលើកទី ២ ជាពិសេសអ្នកដែលបានច្បាំងជាមួយក្រុមណាស៊ី ។ ការប្រារព្ធពិធីនេះដែរ បានធ្វើឡើងរយៈពេល ២ថ្ងៃប៉ុណ្ណោះ មុនពិធីផ្លូវការដែលនឹងរៀបចំឡើងនៅទីលានក្រហម ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ នាថ្ងៃចន្ទស្អែកនេះ ។ ដោយឡែក ទីក្រុងម៉ូស្គូ បានចាប់ផ្តើមការត្រៀមខ្លួន មុនថ្ងៃប្រារព្ធទិវាជ័យជំនះផងដែរ ។ ថ្ងៃដែលជាព្រឹត្តិការណ៍ស្នេហាជាតិ អបអរសាទរកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសូវៀត អំឡុងសង្រ្គាមលោកលើកទី២ បានចារអត្ថន័យថ្មីក្នុងឆ្នាំ ២០២២ ...