ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកគីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសចិនលើកទី៤នៅថ្ងៃអង្គារនេះ

លោកគីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសចិនលើកទី៤នៅថ្ងៃអង្គារនេះ

សង្គម និងកម្សាន្ត
  មេដឹកនាំកំពូលវ័យក្មេងរបស់កូរ៉េខាងជើង លោគីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទីក្រុង ប៉េកាំង ប្រទេសចិនហើយ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩នេះ ។ តាមប្រភពពីCNN បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី៤ហើយរបស់ លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន ហើយក៏ជាលើកដំបូងដែរសម្រាប់ឆ្នាំ២០១៩នេះ ដែលកាលពីឆ្នាំ២០១៨កន្លងទៅមានចំនួន៣កើក ។ ប្រភពដដែលបានបន្ថែមថា លោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិនតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ៕...
 ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម ធ្វើសកម្មភាពនយោបាយឡើងវិញ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

 ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម ធ្វើសកម្មភាពនយោបាយឡើងវិញ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

សង្គម និងកម្សាន្ត
(ភ្នំពេញ) ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន ទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការបើកផ្លូវឲ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិ ធ្វើនយោបាយមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ។ ច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចមាននៅក្នុងព្រះរាជក្រម៖...

  ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម ធ្វើសកម្មភាពនយោបាយឡើងវិញ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

សង្គម និងកម្សាន្ត
(ភ្នំពេញ) ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការបើកផ្លូវឲ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិ ធ្វើនយោបាយមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ។ ច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចមាននៅក្នុងព្រះរាជក្រម៖  ...
ឆេះការស៊ីណូឧកញ៉ាកុក អាន នៅប៉ោយប៉ែតបណ្តាលឲ្យុំមនុស្ស៦នាក់រងរបួស

ឆេះការស៊ីណូឧកញ៉ាកុក អាន នៅប៉ោយប៉ែតបណ្តាលឲ្យុំមនុស្ស៦នាក់រងរបួស

សង្គម និងកម្សាន្ត
(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាជ័យ បានបញ្ជាក់ឲ្យបណ្តាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះថា ករណីអគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមានមនុស្ស៦នាក់រងរបួស ក្នុងនោះមានជនជាតិខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ និងខូចខាតសម្ភារមួយចំនួនទៀត។ លោកស្នងការបានបញ្ជាក់ទៀតថា អគ្គិភ័យនេះចាប់ផ្តើមឆេះនៅម៉ោង៩៖៣៥នាទីយប់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីជណ្តើរយន្ត នៅជាន់ទី៤។ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដីថ្មី តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែថប់ដង្ហើមដោយសារត្រូវផ្សែងភ្លើងនិង ខូចខាតសម្ភារមួយចំនួន។ អគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចពន្លត់បានទាំងស្រុងនៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់...
ខណៈអ៊ុយក្រែនមានភាពតានតឹងខាងយោធាជាមួយរុស្ស៊ី អាមេរិកបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅក្បែរអ៊ុយក្រែន

ខណៈអ៊ុយក្រែនមានភាពតានតឹងខាងយោធាជាមួយរុស្ស៊ី អាមេរិកបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅក្បែរអ៊ុយក្រែន

សង្គម និងកម្សាន្ត
ប្រភពពី RT បានឲ្យដឹងថា មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង USS Fort McHenry ទៅកាន់សមុទ្រខ្មៅ ខណៈប្រទេសអ៊ុយក្រែនកំពុងមានភាពតានតឹងជាមួយប្រទេសរុស្ស៊ី ។ សូមរំលឹកថា កាលពីចុងឆ្នាំ២០១៨កន្លងទៅ កងទ័ពជើងទឹករបស់រុស្ស៊ី និងអ៊ុយក្រែន បានប៉ះទង្គិចគ្នានៅក្នុងសមុទ្រខ្មៅ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយរុស្ស៊ីបានចាប់ខ្លួនកងទ័ពជើងទឹកអ៊ុយក្រែន២៣នាក់ ។ នាយទាហានជើងទឹកអាមេរិក វរៈសេនីយ៍ Lisa M. Franchetti បានឲ្យដឹងថា បេសកកម្មនាវាចម្បាំងអាមេរិកទៅកាន់សមុទ្រខ្មៅ គឺត្រូវបានធ្វើឡើងក្នុងការធានាស្ថិរភាពសន្តិសុខអោយប្រទេសអ៊ុយក្រែន និងនៅតំបន់អឺរ៉ុបទាំងមូល ៕...
ប្រសិនបើមិនបានលុយធ្វើរបងព្រំដែន លោកដូណាល់ ត្រាំ អាចនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន

ប្រសិនបើមិនបានលុយធ្វើរបងព្រំដែន លោកដូណាល់ ត្រាំ អាចនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន

សង្គម និងកម្សាន្ត
មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ អាចនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅពេលខាងមុខនេះ ប្រសិនបើលោកមិនបានលុយជាង៥ពាន់លានដុល្លារយកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ។ មន្ត្រីសេតវិមានដដែលបានបន្តថា នៅពេលបច្ចុប្បន្ននេះ លោក ត្រាំ កំពុងពិភាក្សាជាមួយមន្ត្រីរដ្ឋបាល និងអ្នកតំណាងរាស្ត្រមកពីគណបក្សទាំងពីរ ប្រសិនបើកិច្ចពិភាក្សាមិនបានទទួលលទ្ធផលវិជ្ជមាន លោក ត្រាំ នឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីចាយលុយដោយមិនចាំបាច់ឆ្លងសភា និងព្រឹទ្ធសភា ។ លោកដូណាល់ ត្រាំ បានប៉ុនប៉ងយូរហើយ ក្នុងការសាងសង់របងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ក្នុងការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលអាមេរិក ប៉ុន្តែបំណងនេះ ត្រូវបានជំទាស់យ៉ាងខ្លាំងពីមន្ត្រី សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សទាំងពីរ ដោយសារតែការចំណាយសរុបក្នុងការធ្វើរបងព្រំដែននេះ អាចអស់ទឹកប្រាក់រហូតដល់២៣ពាន់លានដុល្លារ ៕...
រុស្ស៊ីចុះកិច្ចព្រមព្រៀងលក់អាវុធបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ាក្នុងតម្លៃទឹកប្រាក់៨ពាន់លានដុល្លារអាមេរិកនៅដើមឆ្នាំ២០១៩នេះ

រុស្ស៊ីចុះកិច្ចព្រមព្រៀងលក់អាវុធបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ាក្នុងតម្លៃទឹកប្រាក់៨ពាន់លានដុល្លារអាមេរិកនៅដើមឆ្នាំ២០១៩នេះ

សង្គម និងកម្សាន្ត
  លោក Aleksandr Mikheev អគ្គនាយកអ្នកនាំចេញគ្រឿងសព្វាវុធរដ្ឋរបស់ប្រទេសរុស្ស៊ី CEO of Russia's state arms exporter បានឲ្យដឹងថា បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា មានប្រទេស បារ៉ែន អេហ្ស៊ីប ម៉ារ៉ុក អារ៉ាប៊ី សាអូឌីត អារ៉ាប់រួម និងប្រទេសទុយនីស៊ី បានចុះកិច្ចព្រមព្រៀងទិញអាវុធពីរុស្ស៊ី ដែលតម្លៃទឹកប្រាក់រហូតដល់៨ពាន់លានដុល្លារអាមេរិក ។ លោក Aleksandr Mikheev បានបន្ថែមថា គ្រឿងសព្វាវុធដែលរុស្ស៊ីលក់ឲ្យបណ្តាប្រទេសនៅមជ្ឈិមបូព៌ានោះគឺ មីស៊ីល S-400 មីស៊ីល S-300 យន្តហោះចម្បាំង Beriyev Be-200 ឧទ្ធម្ភាគចក្រពិឃាត Ka-52 Alligator យន្តហោះចម្បាំង MiG multipurpose fighter jet មីស៊ីលបាញ់ពីដីទៅលើអាកាស Pantsir-S1 និងយន្តហោះចម្បាំង Su-35 plane ៕...
មនុស្សម្នាក់ស្លាប់ និងជាង៦០០០នាក់ត្រូវជម្លៀសខ្លួនក្នុងគ្រោះខ្យល់ព្យុះត្រូពិកនៅភាគខាងត្បូងប្រទេសថៃ

មនុស្សម្នាក់ស្លាប់ និងជាង៦០០០នាក់ត្រូវជម្លៀសខ្លួនក្នុងគ្រោះខ្យល់ព្យុះត្រូពិកនៅភាគខាងត្បូងប្រទេសថៃ

សង្គម និងកម្សាន្ត
  ប្រភពពី RT ឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ៦០០០នាក់ផ្សេងទៀតត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈខ្យល់ព្យុះ Pabuk បានវាយប្រហារយ៉ាងខ្លាំងទៅលើភាគខាងត្បូងនៃប្រទេសថៃ ។ មន្ត្រីឧតុនិយមថៃបានឲ្យដឹងថា ខ្យល់ព្យុះ Pabuk បានវាយប្រហារលើខេត្ត ស៊ូរ៉ាថានី និងខេត្ត ណាខន ស៊ី ថាម៉ារ៉ាត ចាប់តាំងពីល្ងាចថ្ងៃសុក្រ ទី៤ ខែមករានេះ នាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើខេត្តទាំងពីរនេះផងដែរ ។ សូមរំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅ ខ្យល់ព្យុះ Pabuk នេះបានវាយប្រហារទៅលើប្រទេសថៃម្តងហើយ បានសម្លាប់មនុស្សអស់ជាង៦០០នាក់ ៕...
ក្រុមចោរសមុទ្រស្ទាក់វាយប្រហារនាវាដឹកទំនិញរុស្ស៊ី និងចាប់ជំរិតជនជាតិរុស្ស៊ី៦នាក់នៅសមុទ្រអាហ្វ្រិក

ក្រុមចោរសមុទ្រស្ទាក់វាយប្រហារនាវាដឹកទំនិញរុស្ស៊ី និងចាប់ជំរិតជនជាតិរុស្ស៊ី៦នាក់នៅសមុទ្រអាហ្វ្រិក

សង្គម និងកម្សាន្ត
ទីភ្នាក់ងារដឹកជញ្ជូនតាមទន្លេនិងសមុទ្ររបស់ប្រទេសរុស្ស៊ី Russia’s Maritime and River Transport agency បានប្រកាសថា ក្រុមចោរសមុទ្រមួយក្រុម បានវាយប្រហារទៅលើនាវាដឹកទំនិញមួយគ្រឿងរបស់ប្រទេសរុស្ស៊ី នៅភាគខាងលិចនៃសមុទ្រអាហ្វ្រិក និងបានចាប់ជំរិតជនជាតិរុស្ស៊ីចំនួន៦នាក់ជាចំណាប់ថ្នូរ ។ ទីភ្នាក់ងារដដែលបានបន្ថែមថា នៅលើនាវាដឹកទំនិញនោះមានក្រុមការងារ និងនាវិកចំនួន២៦នាក់ ជនជាតិរុស្ស៊ី២០នាក់ ជនជាតិអ៊ុយក្រែន៤នាក់ និងជនជាតិហ្សកហ្ស៊ីចំនួន២នាក់ផងដែរ ។ រហូតមកដល់ពេលនេះ ក្រុមចោរសមុទ្រមិនដឹងយកជនចំណាប់ថ្នូរទៅលាក់ទុកនៅកន្លែងណាទេ ហើយការទាមទារប្រាក់ថ្នូរប៉ុន្មានក៏មិនទាន់ត្រូវបានដឹងដែរ ហើយកងកម្លាំងទ័ពសមុទ្ររុស្ស៊ី រួមទាំងមន្ត្រីរដ្ឋាភិបាល កំពុងស្វែងរកមធ្យោបាយដើម្បីដោះលែងជនចំណាប់ថ្នូរទាំង៦នាក់នោះ ៕...
ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ស្ត្រីម្ចាស់គ្លីនិកឌែរម៉ូ ចំនួន៣បទល្មើស

ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ស្ត្រីម្ចាស់គ្លីនិកឌែរម៉ូ ចំនួន៣បទល្មើស

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៩នេះព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើម្ចាស់គ្លីនិកឌែរម៉ូ កែសម្ផស្សចំនួន៣បទល្មើសជាសំណុំរឿងព្រហ្មទណ្ឌ រួចបញ្ជូនជនត្រូវចោទទៅចៅក្រមសើបសួរសម្រេចតាមនីតិវិធី ។ ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទលោកស្រី ហូវ ដាណេ ជាម្ចាស់គ្លីនិកឌែរម៉ូ និងឈ្មោះ ពៅ សុីណាត ជាគ្រូពេទ្យដេរខ្ជិបប្រចាំគ្លីនិករួមមាន ៖ ១- បទប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ។ ២ - បទកំហែងយក តាមមាត្រា៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ ។ ៣ - បទការគំរាមកំហែងហែកកេរ៍្ត តាមមាត្រា ២៧២ និងមាត្រា២៧៣ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា៣០២នៃក្រមព្រហ្មទណ្ឌចែងថា អំពើថតរូបភាពនៃបុគ្គនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល លើកលែងតែករណីដែលច្បា...