ចិនបើកទ្វារពាណិជ្ជកម្មចូលអឺរ៉ុប កាត់តាមប្រទេសអុីតាលី
នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតា លី លោក Giuseppe Conte និងប្រធានាធិបតីរបស់ប្រទេសចិន លោក Xi Jinping បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលមានតម្លៃទឹកប្រាក់ ២.៥ ពាន់លានអឺរ៉ូ ស្មើនឹង ២.៨ ពាន់លានដុល្លារអាមេរិក ។
ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Luigi Di Maio បានអោយដឹងថា អ៊ីតាលីគឺជាប្រទេស ដំបូងគេនៃក្រុមប្រទេសទាំង៧នៅលើពិភពលោក ដែលមានឧស្សាហកម្មលូតលាស់ខ្លាំង និង បានចូលរួមក្នុងគម្រោងផ្លូវសូត្រ ឫខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន ។
នេះគឺជាជោគជ័យមួយទៀតរបស់ប្រមុខដឹកនាំកំពូលចិន ក្នុងដំណើរឈានទៅមុខនៃ គម្រោងសាងសង់ផ្លូវសូត្រ ឫខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាផ្លូវឆ្លងកាត់តំបន់អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកផងដែរ ៕...