ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ជ្រូកវៀតណាមលួចចូលតាមច្រករបៀងព្រំដែនដូងយ៉ាងរលូនសមត្ថកិច្ចពាក់ព័ន្ធអត់ហ៊ានបង្រ្កាប

ជ្រូកវៀតណាមលួចចូលតាមច្រករបៀងព្រំដែនដូងយ៉ាងរលូនសមត្ថកិច្ចពាក់ព័ន្ធអត់ហ៊ានបង្រ្កាប

សង្គម និងកម្សាន្ត
ស្វាយរៀង : លោកសៅវណ្ណាមេប៉ុស្តិ៍តំបន់ច្រករប្រៀងព្រំដែនឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងបើកឲ្យជ្រូកវៀតណាមចូលមកស្រុកខ្មែរយ៉ាងរលូនសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រោបខ្លាចបែកឆ្នាំងបាយ។ តាមសំដីអ្នករកសុីឆ្លងដែនបានប្រាប់ឲ្យដឹងថា លោកសៅវណ្ណានិងបក្សពួកបានឃុបឃិតជាមួយមេឈ្មួញវៀតណាមនាំជ្រូកចូលយ៉ាងអណាធិបតេយ្យមិនដែលហ៊ានបង្ក្រាបឡើយពីព្រោះបានលាភសក្ការ:ពីឈ្មួយវៀតណាម។ ប្រភពបានឲ្យដឹងទៀតថា សុំឲ្យមន្រ្តីពាក់ពន្ធ័ក្នុងខេត្តស្វាយរៀង ជួយពិនិត្យលោកមេប៉ុស្តិ៍ឃុំដូងសៅវណ្ណាផង ។ សព្វថ្ងៃនេះកំពុងតែសប្បាយចិត្តកើបលុយដាក់ហោប៉ាវធ្វើមាន ធ្វើបានតាមអំពើរចិត្ត មិនខ្លាចញញើតនឹងមន្ត្រីថ្នាក់លើឡើយ៕  ...
កូរ៉េខាងត្បូង និងអាមេរិក នឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំឡើងវិញ

កូរ៉េខាងត្បូង និងអាមេរិក នឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំឡើងវិញ

សង្គម និងកម្សាន្ត
  រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan និងរដ្ឋមន្ត្រីការពារ ជាតិកូរ៉េខាងត្បូង លោក Jeong Kyeong បានចេញសេចក្តីប្រកាសរួមមួយស្តីពីការបើកធ្វើសម យុទ្ធយោធាប្រចាំឆ្នាំរួមគ្នាឡើងវិញនៅពេលខាងមុខ ។ សេចក្តីប្រកាសរួមនេះ ត្រូវបានធ្វើឡើងក្រោយពីជំនួបចរចាជាលើកទីពីរ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ត្រូវទទួលបរាជ័យទាំងស្រុង ។ សេចក្តីប្រកាសរួមរបស់ក្រសួងការពារជាតិកូរ៉ខាងត្បូងបានអោយដឹងថា ជាទម្លាប់ កងទ័ពអាមេរិក និងកូរ៉េខាងត្បូង បានបើកធ្វើសមយុទ្ធប្រចាំឆ្នាំយ៉ាងតិច៣ដងក្នុងមួយឆ្នាំ ហើយសមយុទ្ធលើកដំបូងគឺចាប់ពីខែមករា ដល់ខែមីនាជារៀងរាល់ឆ្នាំ ប៉ុន្តែលើកនេះ ភាគី ទាំងពីរមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទពីការចាប់ផ្តើមសមយុទ្ធយោធាច្បាស់លាស់ទេ ៕...
លោក គីម ជុងអ៊ុន នឹងរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅពេលខាងមុខ

លោក គីម ជុងអ៊ុន នឹងរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅពេលខាងមុខ

សង្គម និងកម្សាន្ត
  មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា លោកនឹងរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននៅពេលខាងមុខ ទៅតាមការចង់បានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើតាមការចុះផ្សាយរបស់ Reuters News ។ ការប្តេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុន នេះ ត្រូវបានធ្វើឡើងក្នុងជំនួបចរចាជាលើកទីពីរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ជូនថា លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានចំណាយពេលពីរថ្ងៃ គឺថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ ក្នុងការជួបចរចាគ្នាជាលើកទីពីរ ដោយផ្តោតសំខាន់ទៅលើការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ៕...
ពលរដ្ឋជប៉ុននៅកោះអូគីណាវ៉ា ជំទាស់មូលដ្ឋានទ័ពអាមេរិក

ពលរដ្ឋជប៉ុននៅកោះអូគីណាវ៉ា ជំទាស់មូលដ្ឋានទ័ពអាមេរិក

សង្គម និងកម្សាន្ត
  អ្នកបោះឆ្នោតប្រជាមតិនៅកោះ អូគីណាវ៉ា លើ៧០% បានបង្ហាញនូវការជំទាស់ មិនព្រមអោយអាមេរិកដាក់មូលដ្ឋានទ័ពនៅលើកោះនេះទេ ដោយប្រជាពលរដ្ឋបានចាត់ទុកថា មូលដ្ឋានយោធាអាមេរិកជាបទឧក្រិដ្ឋ នាំអោយមានភាពកខ្វក់ និងនាំអោយមានគ្រោះថ្នាក់ ។ ការជំទាស់របស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងក្រោយពីក្រុមអាជ្ញាធរនៅកោះ អូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន បានធ្វើប្រជាមតិមួយពីប្រជាពលរដ្ឋដែលនៅលើកោះនេះ ទាក់ទិននឹងការផ្លាស់ប្តួរមូលដ្ឋាយោធារបស់សហរដ្ឋអាមេរិកពីទីប្រជុំជនមកដាក់នៅលើកោះនេះ តាមការចង់បានរបស់រដ្ឋាភិបាលជប៉ុន ។ អ្នកបោះឆ្នោត២៥%យល់ឃើញថា មូលដ្ឋានទ័ពអាមេរិក មិនមកនូវប្រយោជន៍ដល់ប្រជាពលរដ្ឋជប៉ុនទេ តែផ្ទុយទៅវិញ កងទ័ពអាមេរិកបានបង្កសម្លេងរំខានដោយឧទ្ធម្ភាគចក្រ យន្តហោះ និងនាវាចម្បាំងផ្សេងៗ ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕...
ជនសង្ស័យ ១៦ នាក់ស្លាប់ ក្នុងការវាយឆ្មក់ពីកងកម្លាំងសន្តិសុខរដ្ឋាភិបាលអេហ្ស៊ីប

ជនសង្ស័យ ១៦ នាក់ស្លាប់ ក្នុងការវាយឆ្មក់ពីកងកម្លាំងសន្តិសុខរដ្ឋាភិបាលអេហ្ស៊ីប

សង្គម និងកម្សាន្ត
នាយទាហានរដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ការវាយឆ្មក់ទៅលើទីតាំងរបស់ជនសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធអីុស្លាមជ្រុលនិយម ត្រូវបានធ្វើឡើងពីរកន្លែង គឺទីមួយ នៅស្រុក Obeidat district of Arish សម្លាប់ជនសង្ស័យ៦នាក់ និងកន្លែងមួយទៀតនៅស្រុក Abu Eita district សម្លាប់ជនសង្ស័យ១០នាក់ ។ កងកម្លាំងសន្តិសុខរបស់ ប្រទេសអេហ្ស៊ីប បានប៉ះប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាមួយក្រុមខ្មាន់កាំភ្លើង ដែលត្រូវបានសង្ស័យ ថា ជាក្រុមសកម្មប្រយុទ្ធអុីស្លាមជ្រុលនិយម ។ ប្រភពដដែលបានបន្តថា ការប៉ះទង្គិចគ្នាដោយអាវុធនេះ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានបាញ់សម្លាប់ជនសង្ស័យចំនួន១៦នាក់ និងជនសង្ស័យមួយចំនួនទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធនេះ ៕...
ទាហាន ៤៤ នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មនៅឥណ្ឌា

ទាហាន ៤៤ នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មនៅឥណ្ឌា

សង្គម និងកម្សាន្ត
  ទាហានចំនួន ៤៤ នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារភេរវកម្មមួយនៅតំបន់ កាស្មៀរ ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា បានថ្លែងថា ក្រុមសកម្មប្រយុទ្ធ aish-e Mohammed ដែលមានមូលដ្ឋាននៅប្រទេសប៉ាគិស្ថាន គឺជាអ្នកវាយប្រហារភេរវកម្មលើក្បួនរថយន្តដឹកទាហានឥណ្ឌា ដែលបានបណ្តាលឲ្យទាហានចំនួន ៤៤ នាក់បានបាត់បង់ជីវិត នៅតំបន់ កាស្មៀរ ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ត្រូវបានធ្វើឡើងក្រោយពីក្រុមភេរវករ បានបង្កប់គ្រឿងផ្ទុះដ៏មានឥទ្ធិពលក្នុងរថយន្តមួយគ្រឿង និងបើកបរទៅបំផ្ទុះក្នុងក្បួនរថយន្តដឹកកងទ័ពឥណ្ឌា បណ្តាលឲ្យកងទ័ព ៤៤ នាក់ស្លាប់ ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាដដែលបានទាមទារឲ្យមេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន ឈប់គាំទ្រដល់ក្រុមភេរវជនជាបន្តទៀត ៕...
ស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ៧នាក់​ ព័ន្ធនឹង​ករណីប្លន់ ជាង១០ករណី  និងឆក់ទ្រព្យសម្បត្តិ

ស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ៧នាក់​ ព័ន្ធនឹង​ករណីប្លន់ ជាង១០ករណី  និងឆក់ទ្រព្យសម្បត្តិ

សង្គម និងកម្សាន្ត
  ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ លោកវរៈសេនីយ៍ឯក​ ប៊ុន​ សន្យា​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានបង្ហាញមុខក្រុមជនសង្ស័យចំនួន ៧នាក់​ ដែលពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូ​ និងឆក់ទ្រព្យសម្បត្តិ​ របស់ប្រជាពលរដ្ឋកាលពីពេលថ្មីៗនេះ។ លោកវរៈសេនីយ៍ឯក​ ប៊ុន​ សន្យា​ បានប្រាប់ ឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោក​ ប៊ុន​ សន្យា​ បានប្រាប់ថា​ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំ...
កម្ពុជាជំរុញដល់រដ្ឋាភិបាលប្រទេសអុីតាលីពិចារណាលើការយកពន្ធអង្ករពីប្រទេសកម្ពុជា

កម្ពុជាជំរុញដល់រដ្ឋាភិបាលប្រទេសអុីតាលីពិចារណាលើការយកពន្ធអង្ករពីប្រទេសកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងកាលពីថ្ងៃទី១១ខែកុម្ភះនេះថា តាមរយៈរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាគឺបានដាក់សំណើរ ៣ចំណុចសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីឡើងវិញ ជាពិសេស ស្នើឲ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ ដែលអាចជាយន្តការក្នុង ការពិគ្រោះយោបល់ រវាងក្រសួងការបរទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈរដ្ឋាភិបាលអ៊ីតាលី មានការគាំទ្រដោយបណ្ដារដ្ឋជាសមាជិកមួយចំនួនទៀតស្នើឲ្យសហគមន៍អឺរ៉ុបយកពន្ធអង្ករពីប្រទេសកម្ពុជា។ លោកបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ដែលកំពុងតែកើនឡើងឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស បានលើកសំណើរមួយចំនួនទៅកាន់ភាគីអ៊ីតាលី ដោយក្នុងនោះ ទីស្នើឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកនយោបាយអាចជាយន្តការក្នុងការពិគ្រោះយោបល់ផ្នែកនយោបាយ រវាងក្រសួងការបរទេសប្រទេសទាំងពីរ ។ លើសពីនេះប្រទេសទាំងពីរគួររៀបចំឲ្យមានវេទិកា ឬគណៈប្រតិភូធុរកិច្ច ប្រទេស...
ប្រាក់បំណុលជាតិអាមេរិកកើនឡើងខ្ពស់គួរឲ្យបារម្ភ

ប្រាក់បំណុលជាតិអាមេរិកកើនឡើងខ្ពស់គួរឲ្យបារម្ភ

សង្គម និងកម្សាន្ត
  ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិក បានចេញសេចក្តី្ថថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្តីពីកំណើននៃប្រាក់បំណុលជាតិអាមេរិក ដែលចេះតែបន្តកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ ។ សេចក្តីថ្លែងការណ៍បានបង្ហាញថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កំណើននៃប្រាក់បំណុលអាមេរិក បានកើនឡើងក្នុងរង្វង់១កោដិដុល្លារក្នុងមួយឆ្នាំ ដែលរុញច្រានចំនួនប្រាក់បំណុលឲ្យកើនឡើងដល់ជាង២២កោដិដុល្លារហើយ ។ ក្រសួងរតនាគារជាតិអាមេរិក បានឲ្យដឹងថា ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ កំណើននៃប្រាក់បំណុលជាតិបានកើនឡើងខ្ពស់ទ្វេដង គឺដល់ចំនួនទឹកប្រាក់ ២.០៦ កោដិដុល្លារក្នុងមួយឆ្នាំ ៕...
កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង៣០គ្រាប់

កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង៣០គ្រាប់

សង្គម និងកម្សាន្ត
យោងតាមការសិក្សាមួយរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ និងសន្តិសុខអន្តរជាតិនៃសកលវិទ្យាល័យ Stanford បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៧កន្លងទៅ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណស់ក៏ជាង៣០គ្រាប់ដែរ ។ ប្រភពដដែលបានបន្តថា កាលពីឆ្នាំ២០១៨កន្លងទៅ កូរ៉េខាងជើងបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណាស់៧គ្រាប់បន្ថែមទៀត រួមទាំងផលិតមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM រយៈចម្ងាយឆ្ងាយយ៉ាងហោចណាស់ក៏២ដើមបន្ថែមទៀត ។ មេបញ្ជាការយោធាអាមេរិកប្រចាំតំបន់អាស៊ី បាននិយាយថា កូរ៉េខាងជើង ទំនងជាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅតាមការចង់បានរបស់អាមេរិកទេ ហើយប្រទេសនេះ ក៏កំពុងផលិតអាវុធនុយក្លេអ៊ែរដែរ ។ ការលើកឡើងបែបនេះពីមេបញ្ចាការយោធាអាមេរិកប្រចាំតំបន់អាស៊ី ត្រូវបានធ្វើឡើងប៉ុន្មានសប្តាហ៍ មុនជំនួបកំពូលលើកទីពីរ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ៕...