ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅខណ្ឌដង្កោ នាំគ្នាលើប៉ាណូជូនដំណឹង លើដីរួមជិត២០ហិកតា ក្រោយពីមានអ្នកលួចលក់

ប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅខណ្ឌដង្កោ នាំគ្នាលើប៉ាណូជូនដំណឹង លើដីរួមជិត២០ហិកតា ក្រោយពីមានអ្នកលួចលក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ តំណាងឲ្យជាង៦០០គ្រួសារ មកពីភូមិព្រៃវែងលិច និងភូមិព្រៃវែងកើត ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាននាំគ្នាយកដែកផ្សារ ធ្វើប៉ាណូបិតសេចក្តីជូនដំណឹងនូវលិខិតរបស់ក្រសួងយុត្តិធម៌ និងលិខិតពាក់ព័ន្ធផ្សេងៗ ដល់អាជ្ញាធរមូលដ្ឋាន សាលាខណ្ឌដង្កោ និងអាជ្ញាធរពាក់ព័ន្ធ នៅលើដីរួមភូមិទំហំជាង១៧ហិកតា ដើម្បីកុំឲ្យមានការធ្វើប្លង់ ឬផ្ទេរសិទ្ធិទិញលក់ ដោយមិនមានការឯកភាពពីពួកគាត់។ លោក កែវ សុជាតា ជាតំណាងប្រជាពលរដ្ឋ បានអះអាងថា ដីទំហំជាង១៧ហិកតានេះ ជាដីរួមរបស់ប្រជាជនរស់នៅភូមិព្រៃវែងលិច និងភូមិព្រៃវែងកើត ដែលមានពលរដ្ឋសរុបជាង៦០០គ្រួសារ កំពុងអាស្រ័យផល។ លោកបានរំឭកថា នៅពេលចុងក្រោយនេះ ស្រាប់តែបែកធ្លាយឯកសារទិញលក់ដីរួមនេះ ដោយប្រជាពលរដ្ឋទាំង២ភូមិមិនបានដឹងទាល់តែសោះ ទើបពួគេសម្រេចចិត្តលើកគ្នា មកលើកប៉ាណូជូនដំណឹងលើដីនេះតែម្តង ក្នុងបំណងកុំឲ្យមានការទិញលក់ដោយខុសច្បាប់...
ចិននឹងនាំមុខគេលើពិភពលោកខាងកងទ័ពជើងទឹកនៅឆ្នាំ២០៣៥

ចិននឹងនាំមុខគេលើពិភពលោកខាងកងទ័ពជើងទឹកនៅឆ្នាំ២០៣៥

សង្គម និងកម្សាន្ត
អ្នកជំនាញខាងយោធាអាមេរិក បាននិយាយថា នៅឆ្នាំ២០៣៥ខាងមុខនេះ ចិននឹងក្លាយជាប្រទេសនាំមុខគេខាងកងទ័ពជើងទឹក ដោយប្រទេសនេះ នឹងមាននាវាដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤គ្រឿងបន្ថែមទៀត ដែលអាចនាំមុខគេលើពិភពលោកខាងកងទ័ពជើងទឹក ។ អ្នកជំនាញដដែលបានបន្ថែមថា នៅពេលបច្ចុប្បន្ននេះ ចិនបានគ្របដណ្តប់រួចជាស្រេចហើយ នូវឥទ្ធិពលយោធាលើតំបន់អាស៊ី ហើយចិនក៏កំពុងគ្រប់ដណ្តប់ឥទ្ធិពលយោធាលើប្រទេសស៊ីរី លីប៊ី យេមែន អាហ្វហ្កានិស្ថាន ប៉ាគិស្ថាន សុម៉ាលី និងប្រទេសហ្វីលីពីនផងដែរ ។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក លោក James Inhofe បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសចិន ពីបទរៀបចំឲ្យមានសង្គ្រាមលោកលើកទីបី តាមរយៈការបង្កើនសមត្ថភាពលើវិស័យការពារជាតិរបស់ខ្លួន ។ លោក James Inhofe បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានធ្វើទំនើបកម្ម យ៉ាងខ្លាំងខាងគ្រឿងសព្វាវុធរបស់ខ្លួន មានដូចជានាវាដឹកយន្តហោះចម្បាំងថ្ម...
សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​យុវជន​ថា សង្គ្រាម ដែល​បាន​កើតឡើង​កន្លងមក គឺ​បណ្តាលមកពី​ការអុជ​អាល​, ញុះញុង​, អូសទាញ​, លាប​ពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និនិងពីនិងពីក្រុមអគតិមួយចំនួន

សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​យុវជន​ថា សង្គ្រាម ដែល​បាន​កើតឡើង​កន្លងមក គឺ​បណ្តាលមកពី​ការអុជ​អាល​, ញុះញុង​, អូសទាញ​, លាប​ពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និនិងពីនិងពីក្រុមអគតិមួយចំនួន

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​អត្ថបទ និង​បង្ហោះ​រូបថត​ស​ខ្មៅ​របស់​សម្តេច កាលពី​ជា​ទាហាន ក្នុងសម័យ​តស៊ូ ដោយ​សម្តេច​បាន​រម្លឹក​ពី​ជីវិត​យុវជន ក្នុងសម័យ​សង្គ្រាម​។ សង្គ្រាម ដែល​បាន​កើតឡើង​កន្លងមក ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរម្លឹក​ដល់​យុវជន​ថា គឺ​បណ្តាលមកពី​ការអុជ​អាល​, ញុះញុង​, អូសទាញ​, លាប​ពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និង​ពី​ក្រុម​អគតិ​មួយចំនួន​។​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា “​រូបថត​ជ្រុង​មួយ​នៃ​ជីវិត​យុវជន យុវនារី​ខ្មែរ ក្នុងសម័យ​សង្គ្រាម​រត់​លូន​។ សង្គ្រាម ដែល​បាន​កើតឡើង​កន្លងមក គឺ​បណ្តាលមកពី​ការអុជ​អាល​, ញុះញុង​, អូសទាញ​, លាប​ពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និង​ពី​ក្រុម​អគតិ​មួយចំនួន ដែល​បាន​រុញ​ប្រទេសជាតិ អោយ​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​”​។​ ​សម្តេច​តេ​ជោ ...
លោក រស់ សារ៉ុម ប្តឹងលោក គឹម រស្មី អតីតមេ ប៉េអឹមខេត្តរនតគិរី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ACU

លោក រស់ សារ៉ុម ប្តឹងលោក គឹម រស្មី អតីតមេ ប៉េអឹមខេត្តរនតគិរី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ACU

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ បន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លុបឈ្មោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ឥឡូវនេះ លោក រស់ សារ៉ុម បានប្តឹងអតីតមន្ត្រីប៉េអឹមរូបនេះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យស៊ើបអង្កេតបន្ថែមទៀត។ តាមពាក្យបណ្តឹងរបស់ លោក រស់ សារ៉ុម ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានដាក់ជូនលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំឲ្យពិនិត្យ និងស្រាវជ្រាវ រកទោសកំហុសរបស់ លោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ពាក់ព័ន្ធ ករណីមានទ្រព្យសម្បត្តិដោយខុសច្បាប់ និងទទួលផលបន្តពីបទល្មើសពុករលួយ។ ពាក្យបណ្តឹងរបស់លោករស់ សារ៉ុម យកជាភស្តុតាង ជូនអង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់បើកការស៊ើបអង្កេត លើលោក គឹម រស្មី គឺសកម្មភាព ចែកលុយកូនៗ ៥នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារអាមេរិក នៅក្នុង...
ការទាមទាររបស់រុស្ស៊ី ត្រូវអាមេរិកបដិសេធ

ការទាមទាររបស់រុស្ស៊ី ត្រូវអាមេរិកបដិសេធ

សង្គម និងកម្សាន្ត
  កាលពីថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិប្រទេសរុស្ស៊ី បានទាមទារឲ្យសហរដ្ឋអាមេរិក បំផ្លាញចោលជើងទម្រសម្រាប់បាញ់មីស៊ីល តម្រង់គោលដៅ Tomahawk compatible defensive launchers និងបំផ្លាញចោលផងដែរ នូវយន្ត ហោះចម្បាំងគ្មាន មនុស្សបើកបរ (Attack drone) មុននឹងជួបចរចា។ នៅថ្ងៃសៅរ៍នេះ មន្ត្រីយោធាសហរដ្ឋអាមេរិកបានបដិសេធថា យន្តហោះចម្បាំងគ្មាន មនុស្សបើកបរ (Attack drone) មិនមែនជាគ្រាប់មីស៊ីលទេ ហើយក៏មិនពាក់ព័ន្ធនឹងសន្ធិសញ្ញា អាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) រវាងរុស្ស៊ី និងអាមេរិកដែរ ។ ការទាមទារ និងការឆ្លើយតប រវាងអាមេរិក និងរុស្ស៊ីនេះ ត្រូវបានធ្វើឡើងក្រោយពី ភាគីទាំងពីរ ទាំងអាមេរិក និងទាំងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញា INF ៕  ...

តម្លៃអគ្គីសនីនៅខេត្តសៀមរាប នឹងបញ្ជុះតម្លៃប្រើប្រាស់ចាប់ពីខែកុម្ភះឆ្នាំ២០១៩នេះតទៅ

សង្គម និងកម្សាន្ត
សៀមរាប ៖ ឆ្លើយតបចំពោះជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបាន បោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជា និងដើម្បីអនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃប្រើប្រាស់អគ្គីសនី សម្រាប់ទាំងអ្នកប្រើប្រាស់ គ្រប់ប្រភេទ នៅក្នុងក្រុង/ខេត្តសៀមរាប សម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដែលក្នុងនោះ រាប់បញ្ចូលទាំងអ្នកប្រើប្រាស់ធំគ្រប់ប្រភេទ,អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ,អ្នកប្រើប្រាស់ ប្រភេទពាណិជ្ជកម្មនិងរដ្ឋបាល,សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ក៏ដូចជាប្រជាពលរដ្ឋតាមលំនៅឋាន ផងដែរ នេះបើយោងតាមសេចក្តីសម្រេចរបស់អាជ្ញាធរអគ្គីសនីកម្ពុជា។ ក្នុងនោះសម្រាប់ប្រជាពលរដ្ឋតាមលំនៅដ្ឋាន ទទួលបានការ បញ្ជុះតម្លៃ អគ្គិសនី តាមប្រភេទនៃការប្រើប្រាស់នីមួយៗរួមមាន:...
បារាំងផ្តល់យន្តហោះចម្បាំង Rafale ទី១ឲ្យប្រទេសកាតា

បារាំងផ្តល់យន្តហោះចម្បាំង Rafale ទី១ឲ្យប្រទេសកាតា

សង្គម និងកម្សាន្ត
ប្រទេសកាតា បានទទួលយន្តហោះចម្បាំង មួយគ្រឿងដំបូងពីប្រទេសបារាំង កាលពីថ្ងៃពុធ ទី០៦ ខែកុម្ភៈនេះ ដែលជាយន្តហោះចម្បាំង ប្រភេទ Rafale ពហុជំនាញ (Rafale multi-purpose jet fighters) ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១៥កន្លងទៅ ប្រទេសកាតាបានចុះកិច្ចព្រមព្រៀងទិញ យន្តហោះចម្បាំង Rafale ចំនួន២៤គ្រឿងពីប្រទេសបារាំង និងចុះកិច្ចព្រមព្រៀងទិញបន្ថែម ចំនួន១២គ្រឿងទៀត ដែលសរុបមានចំនួន៣៦គ្រឿង ។ ក្នុងពេលប្រហាក់ប្រហែលគ្នានេះ ប្រទេសបារាំងមិនត្រឹមតែលក់យន្តហោះចម្បាំង Rafale ទៅឲ្យប្រទេសកាតាទេ កាលពីឆ្នាំ២០១៥ បារាំងក៏បានលក់យន្តហោះចម្បាំង Rafale ចំនួន២៤គ្រឿងឲ្យប្រទេសអេហ៊្សីប និងលក់ Rafale ចំនួន៣៦គ្រឿងឲ្យប្រទេស ឥណ្ឌា កាលពីឆ្នាំ២០១៦ ៕  ...
ចូលឆ្នាំ​ចិន ថ្ងៃទី​១ មានមនុស្សស្លាប់ ១៩​នាក់ និង​របួស ៤២​នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍កើនជាងឆ្នាំមុន

ចូលឆ្នាំ​ចិន ថ្ងៃទី​១ មានមនុស្សស្លាប់ ១៩​នាក់ និង​របួស ៤២​នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍កើនជាងឆ្នាំមុន

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣០​លើក បណ្តាល​ឲ្យ​ស្លាប់ ១៩​នាក់ និង​របួស ៤២​នាក់​។ បើ​ធៀប​នឹង​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១ កាលពី​ឆ្នាំមុន គឺ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១ ឆ្នាំនេះ បាន​កើនឡើង​នូវ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​។​ ​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា មូលហេតុ​គ្រោះថ្នាក់ នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នា​ថ្ងៃទី​០៥ ខែកុម្ភៈ​នេះ កើតឡើង ច្រើនជាងគេ ដោយសារ​ការបើកបរ​លឿន ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​ប្រកាន់​ស្តាំ និង​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ជាដើម​។ ក្នុងចំណោម អ្នកស្លាប់​ទាំង ១៩​នាក់ គឺមាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ១៤​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព ទាំង ១៤​នាក់​។​ ​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន កាលពី...
ប៉ាគិស្ថាន អាចបោះបង់អាមេរិកចោល មកយកចិនវិញ លើវិស័យយោធា

ប៉ាគិស្ថាន អាចបោះបង់អាមេរិកចោល មកយកចិនវិញ លើវិស័យយោធា

សង្គម និងកម្សាន្ត
  RT បានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយរហូតដល់ឆ្នាំ២០១៩នេះ មេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន បានកាត់បន្ថយកាន់តែច្រើនថែមទៀតនូវទំនាក់ទំនងខាងវិស័យយោធាជាមួយសហរដ្ឋអាមេរិក ។ ប្រភពដដែលបានបន្តថា ទន្ទឹមគ្នានឹងការកាត់បន្ថយទំនាក់ទំនងលើវិស័យយោធាជាមួយសហរដ្ឋអាមេរិក ប៉ាគិស្ថានក៏កំពុងពង្រឹងទំនាក់ទំនងកាន់តែខ្លាំងផងដែរលើវិស័យយោធាជាមួយនឹងប្រទេសចិន ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកលែងឲ្យលុយប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជាលុយជំនួយលើផ្នែកសន្តិសុខ ដល់ប៉ាគិស្ថាន ដែលធ្វើឲ្យមេដឹកនាំប៉ាគិស្ថានកាន់តែអាក់អន់ចិត្ត ។ ស្របពេលជាមួយគ្នានេះ ចិនបានប្រកាសផលិតនាវាចម្បាំង ដែលមានតម្លៃទឹកប្រាក់៣៤៨លានដុល្លារអាមេរិកឲ្យប្រទេសប៉ាគិស្ថាន ដែលនាវាចម្បាំង៤គ្រឿង បានបញ្ជូនទៅឲ្យប៉ាគិស្ថានរួចរាល់ហើយ ៕...
ធនាគារជាតិនៃកម្ពុជាគាំទ្រការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជាគាំទ្រការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច

សេដ្ឋកិច្ច និងវិនិយោគ
នៅឆ្នាំ២០១៩ នេះ ធនាគារជាតិនៃកម្ពុជា នឹងរួមចំណែករក្សាស្ថិរភាព នៃការអភិវឌ្ឍន៍វិស័យធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងពង្រីកមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ។ តាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ដើម្បីរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ ធនាគារ ជាតិនៃកម្ពុជា នឹងគ្រង់គ្រងការផ្គត់ផ្គង់រូបិយវត្ថុឲ្យស្ថិតក្នុងកម្រិតសមស្រប ទៅតាមស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ច ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីរួមចំណែកស្ថិរភាពថ្លៃ និងជំនឿទុកចិត្តរបស់អតិថិជន។ លើសពីនេះ បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់ រៀល តាមយន្តការទីផ្សារ និងការជម្រុញអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ និងឧបករណ៍គោលនយោបាយហិរញ្ញវត្ថុ ដើម្បីចូលរួម លើកកម្ពស់គោលនយោយហិរញ្ញវត្ថុ ។ ចំណែកជាទស្សនវិស័យអនាគតរបស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០១៩ នេះ សេដ្ឋកិច្ចកម...