អគ្គនាយកធនាគារARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ
ឧត្តរមានជ័យ-បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំទៅទីផ្សារចិននៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំង ស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាស អញ្ជើញចុះពិនិត្យផ្ទាល់ដល់ឃ្លាំងស្តុកដំឡូងមី និងទីលានហាល របស់ឯកឧត្តមបណ្ឌិត កៅ ថាចនិងក្រុមហ៊ុនខាងលើ ខណៈដែលកន្លងទៅថ្មីៗនេះ ប្រជាកសិករនៅខេត្តជាប់ព្រំដែនកម្ពុជា- ថៃ ជួបបញ្ហាប្រឈមរឿងទីផ្សារដំឡូងមី និងពោតក្រហម។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗនៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេ បានបន្តចុះពិនិត្យសក្តានុពល និងការប្រមូលទិញដំឡូងមី កន្លែងកាត់ដំឡូងមីរ...







