ឯកឧត្ដម នៅ លក្ខណា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. និងជំរុញអនុវត្តការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ,ប្រធាន អនុប្រធាន សមាជិកផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលនៃលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។
បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. គោរពរាយការណ៍ជូនពីលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៦ខែកន្លងទៅ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៥រួចមក ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហា...








