លោក ស៊ូ សុជាតិ បានដឹកនាំសហការីចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “ការទទួលស្គាល់របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ របស់ក្រុមហ៊ុនបោះផ្សាយ ដោយអគ្គនាយកដ្ឋានពន្ធដារ”
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “ការទទួលស្គាល់របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ
របស់ក្រុមហ៊ុនបោះផ្សាយ ដោយអគ្គនាយកដ្ឋានពន្ធដារ” នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ)។
នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “ការទទួលស្គាល់របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ របស់ក្រុមហ៊ុនបោះផ្សាយ ដោយអគ្គនាយកដ្ឋានពន្ធដារ” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ (កសហវ) និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅទីស្តីការ កសហវ។ ...








