ក្រសួងបរិស្ថាន ចែកដើមឈើ ជាង១លានដើម ជូនប្រជាពលរដ្ឋដាំ ដើម្បីសម្រេចយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី០៣ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចែករំលែកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស ភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាង ៨,៥លាននាក់ ដែលមានបេះដូងស្អាតចិត្តស្អាត ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាមោទនភាពរបស់កម្ពុជា។
លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបើកយុទ្ធនាការ«កម...








