ស៊ុយអែត នឹងផ្តល់មូលនិធិជាង ១ ពាន់លានដុល្លារដល់អង្គការណាតូ បន្ទាប់ពីបានចូលជាសមាជិក
អន្តរជាតិ ៖ មូលនិធិច្នៃប្រឌិតណាតូ NIF ត្រូវបានរចនាឡើង ដើម្បីវិនិយោគលើការចាប់ផ្តើមផ្នែកការពារជាតិ និងសន្តិសុខនៅក្នុងរដ្ឋដៃគូរបស់ខ្លួន ដែលបច្ចុប្បន្នរួមបញ្ចូលប្រទេសចំនួន ២៣ ក្នុងចំណោម ៣១ ប្រទេសរបស់អង្គការណាតូ។
ក្រសួងការពារជាតិស៊ុយអែត បានឲ្យដឹងថា ការចូលជាសមាជិករបស់ប្រទេស ស៊ុយអែត ទៅក្នុងអង្គការណាតូ នឹងមានឥទ្ធិពលដោយស្វ័យប្រវត្តិនូវការចូលរួមរបស់ខ្លួននៅក្នុងមូលនិធិច្នៃប្រឌិតណាតូ (NIF) ដែលជាមូលនិធិបណ្តាក់ទុនពហុអធិបតេយ្យចំនួន ១ ពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ) សម្រាប់ការវិនិយោគក្នុងការចាប់ផ្តើមវិស័យការពារជាតិ។
ក្រសួងដដែលបានបញ្ជាក់ថា “ការចូលរួមរបស់ប្រទេសស៊ុយអែត នៅក្នុងមូលនិធិច្នៃប្រឌិតណាតូ នឹងចូលជាធរមាននៅពេលចូលជាសមាជិកសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ ការរួមចំណែករបស់ស៊ុយអែត នឹងបន្ថែមទៅក្នុងមូលនិធិបណ្តាក់ទុនបច្ចុប្បន្នចំនួន ១ ពាន់លានអឺរ៉ូ ជំរុញទុនវិនិយោគនៃមូលនិធិច្នៃប្រឌិតណាតូ និងពង្រឹងសមត្ថភាពច្នៃប្...








