ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា កោតសរសើរចំពោះ វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ ៖ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះ វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបញ្ជាក់ការបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា ព្រមជាមួយកោតសរសើរនេះដែរ ភាគីទាំង២ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែម។
ការបញ្ជាក់របស់លោកទូតស្វីស ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសស្វីសដែលបានផ្តល់ជំនួយ អភិវឌ្ឍន៍ដល់កម្ពុជាជាបន្តបន្ទាប់ ព្រមទាំងសាទរស្នាដៃដ៏អស្ចារ្យរបស់ មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ និងស្ត្រីកម្ពុជា។
ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះវឌ្ឍនភាព សេដ្ឋកិច្ចរបស់កម្ពុជា និងបានបញ្ជាក់ការបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា។
លោកឯកអគ្គរដ្ឋទូតប...








