ខេត្តព្រះសីហនុមានសំណង់អគារខ្ពស់ៗ ចំនួន៣០៣ កំពុងដំណើរការអាជីវកម្ម និងអគារ ៣៥៩កន្លែងទៀត ត្រូវទុកចោល
(ភ្នំពេញ)៖ លោក គួច ចំរើន អផិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា បច្ចុប្បន្នអគារខ្ពស់ៗ សរុបចំនួន១០០៦អគារ ក្នុងនោះ ចំនួន៣០៣អគារ កំពុងដំណើរការអាជីវកម្មរបស់គេ ដោយផ្ដល់បានទាំងការងារ និងប្រាក់ចំណូលចូលរដ្ឋ។
លោកអភិបាលខេត្តថ្លែងថា «សំណង់អគារដែលកំពុងដំណើរការអាជីវកម្មនេះ នៅខេត្តព្រះសីហនុ ក៏មានសំណង់អគារផ្សេងទៀត ដែលត្រូវបានគេបន្សល់ទុកចោល ដោយសារតែម្ចាស់ក្ស័យធននៅពេលវិបត្តិជំងឺកូវីដ១៩»។
លើសពីនេះលោកថ្លែងទៀតថា សព្វថ្ងៃ មានសំណង់គ្រោងអគារចំនួន៣៥៩កន្លែង ត្រូវបានគេទុកចោល ខណៈអគារចំនួន២៥៥ផ្សេងទៀត បានសាងសង់រួចរាល់ តែម្ចាស់មិនដំណើរការអាជីវកម្ម និង៨៩អគារទៀត កំពុងបន្ដជួសជុល។
អគារនៅខេត្តព្រះសីហនុ មានសរុបចំនួន១០០៦អគារ ក្នុងនោះមាន៣...








