ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

បញ្ជូនខ្លួនមេតុងទីន ឈ្មោះ ឡុង រ៉ានី មកកាន់តុលាការ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងសំណុំរឿងថ្មីឆបោកប្រាក់ជាង ១៣ មុឺនដុល្លារអាមេរិក

បញ្ជូនខ្លួនមេតុងទីន ឈ្មោះ ឡុង រ៉ានី មកកាន់តុលាការ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងសំណុំរឿងថ្មីឆបោកប្រាក់ជាង ១៣ មុឺនដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្រ្តីអនុរក្សពន្ធនាគារJP កាលពីព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣នេះ បានបញ្ជូនខ្លួន ស្ត្រីជាប់ចោទ ឈ្មោះ ឡុង រ៉ានី មកកាន់ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ជាប់ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត និង ឆបោកប្រាក់ជាង ១៣ ម៉ឺនដុល្លារអាមេរិក ដែលជាបទល្មើសថ្មី ១ទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ឈ្មោះ ឡុង រ៉ានី អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ស ផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវ បានតំណាងអយ្យការចោទប្រកាន់ពីបទ " មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន " និង " ឆបោក "។ ជនជាប់ចោទត្រូវបានចាប់ និង ឃុំខ្លួន កាលពីថ្ងៃ ២២ ខែ មករា ឆ្នាំ ២០២២ និង បច្ចុប្បន្ននេះ បានកំពុងត្រូវបានជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ PJ នៅក្នុងរាជធានីភ្នំពេញ៕ ដោយ ៖ ទេព ច័ន្ទ...
ចិន​គំរាមដាក់ទណ្ឌកម្មសងសឹក​អង្គភាពរបស់​អាមេរិក​ ករណី​បាញ់​ទម្លាក់​បាឡុងរបស់ចិន  

ចិន​គំរាមដាក់ទណ្ឌកម្មសងសឹក​អង្គភាពរបស់​អាមេរិក​ ករណី​បាញ់​ទម្លាក់​បាឡុងរបស់ចិន  

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៉េកាំង៖ រដ្ឋាភិបាលចិន បាននិយាយព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះអង្គភាពរបស់សហរដ្ឋអាមេរិកវិញ ពាក់ព័ន្ធនឹងករណីបាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង្ស័យជាវត្ថុប្រើសម្រាប់ឈ្លបយកការណ៍លើទឹកដីអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) មិនបានផ្តល់ព័ត៌មានលម្អិត និងមិនបានកំណត់អត្តសញ្ញាណស្ថាប័នអាមេរិក ដែលចិនព្រមានចាត់វិធានការសងសឹកនោះទេ។ រដ្ឋាភិបាលចិនបានប្រកែកថា បាឡុងនោះ គឺជាអាកាសយានគ្មានមនុស្សបើក ដែលត្រូវបានហោះហើរខុសគន្លងដោយចៃដន្យ ហើយបាននិយាយចោទប្រកាន់សហរដ្ឋអាមេរិកថា បញ្ចេញប្រតិកម្មខ្លាំងពេក រហូតយន្តហោះចម្បាំងប្រភេទ F-22 ដើម្បីបាញ់ទម្លាក់ប៉េងប៉ោងនោះ។ ចាប់តាំងពីការបាញ់ទម្លាក់បាឡុង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មចំពោះអង្គភាពចំនួនប្រាំមួយរបស់ចិន ដែលយោធាអាមេរិកយល់ថា មានជាប់ទាក់ទងកម្មវិធីអវកាសរ...
ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ​ ឆបោកប្រាក់ជាង ៤០០០ ដុល្លារ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ​ ឆបោកប្រាក់ជាង ៤០០០ ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តតាកែវ ៖​​​ បុរសសង្ស័យម្នាក់ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការ ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ ស្ត្រីរងគ្រោះ ម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ​ និងបាន ឆបោកយកលុយរបស់គាត់ អស់ ​៤១៤០ ដុល្លារអាមេរិក ប្រព្រឹត្តកាលពី អំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ជិន សុខជា ហៅសុផល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ សោម បុល ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឥឡូវនេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដើម្បី រៀបចំបែបបទ ...
ក្រុមឈ្មួញដឹកទំនិញថា សមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវយកលុយក្រៅផ្លូវការដដែល!

ក្រុមឈ្មួញដឹកទំនិញថា សមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវយកលុយក្រៅផ្លូវការដដែល!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី៖ ទោះបីរាជរដ្ឋាភិបាលមិនឲ្យយកប្រាក់ពីថ្លៃកសិផលនាំចេញទៅប្រទេសជិតខាងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៅតែបន្តយកថ្លៃសេវាក្រៅផ្លូវការច្រើនដដែល។ ជាក់ស្តែងនៅថ្ងៃព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រុមឈ្មួញដឹកកសិផលនិងផ្លែឈើទៅវៀត ណាមរៀបរាប់ឲ្យដឹងថាក្រុមសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវរួមមានគយស្នាក់ការ,កម្លាំងនគរបា លអន្តោប្រវេសន៍និងប្រធានច្រកទ្វារអន្តរជាតិតំណា ងសាលាខេត្តរតនគិរីបានយកថ្លៃរថយន្តដឹកទំនិញផ្សេងៗដោយកំណត់ទៅតាមប្រភេទរថយន្តតូច-ធំបង់លុយគ្មានវិក្កយបត្រទេ។ ឈ្មួញដឹកទំនិញបានបញ្ជាក់ថា ទំនិញសព្វថ្ងៃសម្រុកដឹកចេញទៅវៀតណាមមានដូចជាដំឡូងមី,គ្រាប់ស្វាយចន្ទី,ផ្លែស្វាយ,ផ្លែល្ពៅ,ផ្លែ តាង៉ែន,អុសឈើចន្ទី,អុសកៅស៊ូ,ជ័រកៅស៊ូមិនទាន់កែច្នៃ,ធ្យូង(ផល-អនុផលព្រៃឈើ)ជាដើម។ ក្រុមឈ្មួញខាងលើបានឲ្យដឹងទៀតថាភូមិភាគ ឥឦនខេត្តរតនគិរីអំណោយផលខ្លាំងលើដំណាំកសិឧស្សាហកម្មនិងកសិកម្មច...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោ ជន៍ ជូនដល់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាពេលនេះ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក រប...
ឧត្តមសេនីយ៍ឯក ហ៊ុន  ម៉ាណែត បានចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងស្វ័យការពារជើងគោកជប៉ុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងស្វ័យការពារជើងគោកជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោកនៅព្រឹកថ្ងៃពុធ ទី១៥ កុម្ភៈ ឆ្នាំ ២០២៣នេះបាន ញ្ជើញជួបកិច្ចប្រជុំទ្វេភា គី និងចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទ ជាមួយនឹងកងស្វ័យការពារជើងគោកជប៉ុន នៅបញ្ជាកា រដ្ឋានកងទ័ពជើងគោក។...
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសន្ទនាផ្លូវការជាមួយ ប្រធានាធិបតីអាល្លឺម៉ង់នៅវិមានសន្តិភាព

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសន្ទនាផ្លូវការជាមួយ ប្រធានាធិបតីអាល្លឺម៉ង់នៅវិមានសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសន្ទនាផ្លូវការជាមួយ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinm eier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ កុក គី...
អធិការនគរបាលស្រុកគាស់ក្រឡថា អំពើហិង្សា និងគំរាមសម្លាប់ គឺជារឿងតូចតាច ទោះមានបណ្តឹងរបស់ជនរងគ្រោះក៏ដោយ

អធិការនគរបាលស្រុកគាស់ក្រឡថា អំពើហិង្សា និងគំរាមសម្លាប់ គឺជារឿងតូចតាច ទោះមានបណ្តឹងរបស់ជនរងគ្រោះក៏ដោយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បាត់ដំបង៖ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ កាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងអំពើហិង្សាឡើយ តែលោកចង់ឲ្យជនរងគ្រោះដាក់បណ្តឹងទៅតុលាការខេត្តបាត់ដំបងវិញ។ បុរសជាជនរងគ្រោះបួននាក់ក្នុងស្រុកគាស់ក្រឡ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណឹងអំពីចំណាត់ការរបស់មន្ត្រីនគរបាលឡើយ។ ពួកគាត់បាននិយាយថា អស់រយៈពេលជាង១០ថ្ងៃកន្លងមកហើយ នគរបាលគ្មានរកដោះស្រាយទាល់តែសោះ ខណៈលោកអធិការនគរបាលស្រុកគាស់ក្រឡ ចាត់ទុកថា អំពើហិង្សា និងគំរាមសម្លាប់នេះ គឺជារឿងតូចតាច។ ក្នុងបណ្តឹងព្រហ្មទណ្ឌនេះ លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបញ្ជាក់ថា «តាមពិតរឿងនឹងវាតិចតួចណាស់ រឿងដែលមិនអាចដាក់តុលាការបាន ហើយខ្ញុំមិនទាន់បានទទួលផងថា ជារឿងអី! រឿងអី! ព្រោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  នៅរសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៥:១០ នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនេះ បានពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕...
សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មាឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់ យើងនោះឡើយ។ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភ...