កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ទៀត ដើម្បីព្រមានកិច្ចប្រជុំរវាងកូរ៉េខាងត្បូងនិងជប៉ុននៅទីក្រុងតូក្យូ
តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើង នៅថ្ងៃនេះ បានបាញ់មីស៊ីលមួយគ្រាប់ទៀត ចេញពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូ រ៉េខាងជើង ហើយត្រូវបានគេរំពឹងថា នឹងបាញ់ចូលទៅក្នុងសមុទ្រប្រហែលចម្ងាយ៥៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើត នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
មន្ត្រីយោធាកូរ៉េខាងត្បូង មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីការបាញ់បង្ហោះនោះទេ ចំណែករដ្ឋភិបាលក្រុងព្យុងយ៉ាង ក៏មិនទាន់ចេញការអធិប្បាយជាផ្លូវការនៅឡើយដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង បាននិផ្សាយថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារ គឺជាមីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួនពីរគ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ខាងត្បូង ហើយបានធ្លាក់ចំលើគោលដៅនៅលើកោះមួយ មានចម្ងាយ៦១១. ៤គីឡូម៉ែត្រ ពីទីក្រុងព្យុងយ៉ាង។
ចំណែកការបាញ់សាកល្បង កាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការបាញ់មីស៊ីលគ្រុស ចំនួនពីរលើកចេញពីនាវាមុជទឹក នៅឈូងសមុទ្រ បានធ្លាក់ចំគោលដៅនៅស...








