រថយន្តល្មើសបច្ចេកទេសនៅតែបើកឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់អង្គស្នួលបាន គ្រាន់តែលូកហោប៉ៅចូលទៅជួបមន្ត្រីជញ្ជីងក្នុងបន្ទប់មិនបានមួយនាទី
កណ្ដាល៖ ក្រុមរថយន្តដឹកដី និងខ្សាច់ ល្មើសបច្ចេកទេស ដែលខ្លះគ្មានស្លាកលេខ តទ្រុង ផ្ទុកលើសទ្រុង ធ្លាក់លើផ្លូវ នៅតែដឹកឆ្លងកាត់ជញ្ជីងទៅមុខបានយ៉ាងរលូននៅចំណុចជញ្ជីងថ្លឹងទម្ងន់ល្មើសបច្ចេកទេសអង្គស្នួល ស្ថិតស្រុកអង្គស្នួល ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ៤ ដោយឃើញតៃកុង ឬក៏ប្រ៊ូ ចុះពីរថយន្តលូកហោប៉ៅដើរសំដៅទៅជួបមន្ត្រីជញ្ជីងនៅក្នុងបន្ទប់មិនបានមួយនាទីផង អាចបន្តដំណើរទៅទៀតបាន។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងមួយថ្ងៃៗរថយន្តដឹកប្រភេទនេះរាប់រយគ្រឿង ដឹកដី និងខ្សាច់ចូលភូមិសាស្ត្ររាជធានីភ្នំពេញ ធ្វើឲ្យល្បាយដី ខ្សាច់ធ្លាក់ និងថ្មធ្លាក់លើផ្លូវ បង្កជាធូលីហុយ ប៉ះពាល់ដល់បរិស្ថាន សុខភាព សុវត្ថិភាព រំខានដល់ជីវភាព និងការធ្វើដំណើរ។
ទាក់ទងនឹងការលើកឡើងនេះតាំងពីថ្ងៃទី០៥ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្ដាល មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីទទួលសំណួរពីក្រុមការងារយើងខ...








