សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ: នៅវិមានសន្តិភាពនា រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង។
តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេ ចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េបានជម្រាបជូនសម្ដេចតេជោថា លោកបានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។
លោកពិតជារីករាយចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ហើយអ្វីដែលឯកឧត្តមកាន់តែរីករាយ និងមានមោទនភាពបំផុតនោះ គឺការគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងន័យនេះ ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានកន្លងទៅនេះ។
ក្នុងជំនួបនេះផងដែរ លោក Park Byeong-Seug ក៏បាន...








