ឯកឧត្តមបណ្ឌិត កៅ ថាច ចុះអនុស្សរណៈយោគយល់គ្នានិងធនាគារជាតិអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development – NABARD)
ប្រទេសឥណ្ឌា:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥នេះ ចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា (National Bank For Agriculture and Rural Development - NABARD) ដែលជាធនាគារអភិវឌ្ឍន៍ឥណ្ឌាផ្តោតលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅតំបន់ជនបទ។
អនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍នៃប្រទេសឥណ្ឌា ក្រោមទម្រង់ការបង្កើតជាថ្នាលសម្រាប់ការចែករំលែកឧត្តមានុវត្តន៍លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ពិសេសការធ្វើឌីជីថលូបនីយកម្មទៅក្នុងការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។ លើសពីនេះទៅទៀត, អនុស្សរណៈយោគយល់នេះ នឹងសហការលើការជំរុញសកម្មភាពនៃសមាគមគ្រឹះស្ថា...








