ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

អភិបាលខេត្តកំពង់ចាម ពិនិត្យមើលសំណង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម ពិនិត្យមើលសំណង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកោះសូទិន

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីម្សិលមិញ បានពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សម្រាប់អ្នកភូមិក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីឲ្យបានចប់រួចរាល់មុនរដូវទឹកទន្លេឡើងជន់លិច។ សំណង់នេះ ត្រូវបានបង្កើតឡើង ដោយសារលោកអភិបាលខេត្តមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងដោយគ្រោះធម្មជាតិ មកលើច្រាំងទន្លេ និងហេដ្ឋារចនាសម្ពន្ធមួយចំនួន ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន នារដូវវស្សាកន្លងទៅ។ លោក អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម សិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យវិស័យឯកជន ដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង អាចធ្វើខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ ដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។ ចំណែកប្រជាពលរដ្ឋ ក្នុងឃុំពង្រ ...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ច្រា​ន​ចោលព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាម អាយុ១៨ឆ្នាំម្នាក់ ឆ្លងកូវីដ​១៩ ពីកម្ពុជា

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ច្រា​ន​ចោលព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាម អាយុ១៨ឆ្នាំម្នាក់ ឆ្លងកូវីដ​១៩ ពីកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ​៖​ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាមមានអាយុ១៨ឆ្នាំម្នាក់  ដែលធ្វើដំណើរចេញពីប្រទេសកម្ពុជា មានផ្ទុកមរោកគកូរ៉ណា។ ការប្រកាសច្រានចោលនេះ ត្រូបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោយពីវែបសាយសារព័ត៌មានមួយ ឈ្មោះ លុយអាត វៀត​ណាម (luatvetnam.vn)​ បានផ្សាយអំពីមាន​ករណីយុវជនជនជាតិវៀតណាមម្នាក់​ អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើ​ដំណើរពីកម្ពុជា​ចូលទៅវៀតណាម​ តាមច្រកទ្វារព្រំដែន ថុងហ្វឺក (Thuong Phuon) ខាងខ្មែរហៅថា ច្រកក្អមសំណរ កាលវ ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមាន ហើយបាន​ដាក់ឲ្យព្យាបាលនៅ​មណ្ឌលសុខភាព ង្វានហុងងឺ (Huyen​ Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះ​ការចុះផ្សាយលើទំព័រវែបសាយ​សារ...
សម្តេចក្រឡាហោម ស ខេង ដឹកនាំការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពង្រឹងប្រសិទ្ធភាពផ្តល់សេវា

សម្តេចក្រឡាហោម ស ខេង ដឹកនាំការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពង្រឹងប្រសិទ្ធភាពផ្តល់សេវា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក អគ្គនាយករងអង្គភាព អគ្គស្នងការរង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអង្គភាពរដ្ឋបាលថ្នាក់កណ្ដាលដ៏មានសារៈសំខាន់។ សម្ដេចបានបន្តថា ថ្វីដ្បិតជាលើកទី១ ដែលក្រសួងបានរៀបចំឱ្យមានការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ ដែលផែនការដំបូងនេះអាចនឹងរៀបចំមិនបានល្អ១០០ភាគរយ ប៉ុន្តែផែនការនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាពនាឆ្នាំបន្តបន្ទា...
មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ឆ្មក់ឆែកអាហារសមុទ្រ ដាក់តាំងលក់នៅក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ ដើម្បីរកសារធាតុគីមីហាមឃាត់

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ឆ្មក់ឆែកអាហារសមុទ្រ ដាក់តាំងលក់នៅក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ ដើម្បីរកសារធាតុគីមីហាមឃាត់

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាវេលាម៉ោង៦ព្រឹកព្រហាម ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានត្រួតពិនិត្យផលិតផលប្រភេទអាហារសមុទ្រ សម្រាប់បោះដុំ ចែកចាយ អាហារសមុទ្រ ជាច្រើនកន្លែង ស្ថិតនៅផ្លូវលេខ៥៩៨ ឬហៅថា ត្រឡោកបែក ក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីដឹកនាំ និងចូលរួមប្រតបិត្តការឆ្មក់ឆែករកសារធាតុហាមឃាត់នេះ​​​ បានឲ្យ Daily-Khmer ដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យលើកនេះ ក្រុមការងារពុំបានរកឃើញបង្គាសមុទ្រមានចាក់បញ្ចូលសារធាតុស្រដៀងចាហ៊ួយឡើយ ហើយក៏ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ Formalin ឡើយ។ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទទាំងអស់បន្តស្រាវជ្រាវរកទីតាំងចែកចាយបន្តនូវរាល់...
បម្រើបរទេស បន្ទោសបង្អាប់ជាតិកម្ពុជា ដោយអនុវត្តស្តង់ដាច្រើនដើម្បីលុយ

បម្រើបរទេស បន្ទោសបង្អាប់ជាតិកម្ពុជា ដោយអនុវត្តស្តង់ដាច្រើនដើម្បីលុយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
មួយរយៈពេលចុងក្រោយនេះភាពតានតឹងនៅអាមេរិចកាន់តែខ្លាំង ណាមួយជំងឺកូវីដ១៩បានឆ្លងដល់ប្រមាណ២ លាននាក់ ជា​​បន្ទុកបន្ថែមទៀតគឺ ការចេញធ្វើបាតុកម្មក្រោយពេលដែលប៉ូលីសបានយកជង្គង់សង្កត់ ក លោកចច ផ្លយ ជាជាតិអាមេរិចស្បែកខ្មៅរហូតដល់ដាច់ខ្យល់ស្លាប់ ទាំងលោកផ្លយ បានស្រែកជាច្រើនដងថា មិនអាចដកដង្ហើមបាន។ រឿងរ៉ាវទាំងនេះក៏ធ្វើអោយឃើញកាន់តែច្បាស់ នូវសារជាតិក្រុមអ្នកបំរើបរទេស ដែលតែងតែបន្ទោសបង្អាប់កម្ពុជាតាមរយៈមេក្រូបរទេស និ​យា​យភាសាខ្មែរ។ ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលតែងតែដើតួជាសេកនិយាយតាមការបង្ហាត់បង្រៀន​បរទេសគេ បាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិកដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នោះថា គ្មានភស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ Sic។ ការនិយាយផ្សាយបែបនេះ គឺដើម្បីការពារប៉ូលិសអាមេរិកកុំឲ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃសង្កត់ក...
វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
https://www.youtube.com/watch?v=hIhtfHYVTtk ភ្នំពេញ៖ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់  កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានផ្តល់កិច្ចសម្ភាសន៍ពិសេស ស្តីពីសុវត្ថិភាពចំណីអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសជាតិកំពុងតែបោះជំហានឆ្ពោះទៅកាន់វឌ្ឍនភាព និងមោទនភាព លើឆាកអន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព បានផ្លាស់ប្តូរស្ថានភាពរស់នៅ គឺគុណភាពជីវិតកាន់តែល្អប្រហាក់ប្រហែលនឹងជីវភាព និងទម្លាប់រស់នៅរបស់ប្រជាជនក្នុងបណ្តាប្រទេសជិតខាង ក៏ដូចជាប្រជាជននៃប្រទេសនៅក្នុងតំបន់ផងដែរ។ ដោយសារការរីកចម្រើនក្នុងជីវភាព និងទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ប្រជាជនកម្ពុជា បានកែប្រែគុណភាពជីវិតរបស់ខ្លួន ដោយរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស ស្មើមុខស្មើមាត់ជាមួយប្រជាជននៃប្រជាជាតិដទៃទៀត។ ចំណែ...
វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

នយោបាយ, ព័ត៌មានជាតិ
https://www.youtube.com/watch?v=hIhtfHYVTtk
លោក លឹម គានហោ ប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល

លោក លឹម គានហោ ប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២០នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋបីឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក។ ឃុំទាំងបីនៃស្រុកពញាឮ រួមមានឃុំភ្នំបាត, ជ្រៃលាស់ និងឃុំឈ្វាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់បានសម្តែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវផ្លូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ។ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នេះ​ផងដែរ​ លោករដ្ឋមន្ត្រី​បាន​ផ្តាំ​ផ្ញើ​ជូន​ពួក​គាត់​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ ចៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា​ ដោយរួម​គ្នា​ទប់​ស្កាត់​នូវ​ជំងឺកូវីត​-១៩​ តាម​ការ​ណែ​នាំ​របស់រាជរដ្ឋាភិបាល​។ ...
លោក ផាន អូន ពិភាក្សា​ជាមួយតំណាង GIZ អំពី​សេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់

លោក ផាន អូន ពិភាក្សា​ជាមួយតំណាង GIZ អំពី​សេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយជំនាញការរបស់អង្គការ​សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិអាល្លឺម៉ង់ (GIZ) ដើម្បីពិភាក្សា​អំពី​សេចក្តី​ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ កិច្ចពិភាក្សានេះ គឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រព្រឹត្តិទៅនាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ លោកអគ្គនាយក ក.ប.ប. ក៏បានស្នើសុំឲ្យ GIZ ជួយផ្តល់ធាតុចូលសំខាន់ៗ​ ដើម្បីផ្តើមកសាងសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹង​នីតិវិធីនៃការស៊ើបអង្កេត, នីតិ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការធំ បក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការធំ បក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងវិញ នៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ សំណង់អគារមានទំហំជាង៥០,០០០ម៉ែត្រក្រឡា ដែលពេលនេះសាងសង់ជិតរួចរាល់ទាំងស្រុងហើយ គឺបានប្រមាណ៩៥ភាគរ។ មុននឹងអញ្ជើញទៅពិនិត្យការដ្ឋាននេះ សម្តេចតេជោ ហ៊ុន  សែន បានសរសេរសារនៅលើហ្វេសប៊ុក មុននេះបន្តិចថា៖ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ ដែលខាងក្រៅអគារទាំងមូល ត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។ ...