ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

រាជរដ្ឋាភិបាល​ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្ត្រី៥ក្រសួង និងតែងតាំងទេសរដ្ឋមន្រ្តី៥រូប

រាជរដ្ឋាភិបាល​ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្ត្រី៥ក្រសួង និងតែងតាំងទេសរដ្ឋមន្រ្តី៥រូប

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាល​ ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្រ្តីក្នុងក្រសួងចំនួន៥ និងតែងតាំង ទេសរដ្ឋមន្រ្តី៥រូប។ សូមអានសំណើររបស់សម្តេចតេជោ ហ៊ុន សែន ៖
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ឆ្លងមេរោគកូរ៉ូណា 

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ឆ្លងមេរោគកូរ៉ូណា 

នយោបាយ, ព័ត៌មានអន្តរជាតិ
(អង់គ្លេស)៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញផ្ទុកកូរ៉ូណា។ លោក បូរីស ចនសុន បានប្រកាសប្រាប់មហាជនថា នៅពេលនេះ លោកបានដាក់ខ្លួនឲ្យនៅដាច់ពីគេ បន្ទាប់ពីរកឃើញថាឆ្លងមេរោគនេះ ហើយសន្យាបន្តធ្វើការងារពីចម្ងាយតាមរយៈវីដេអូ។ កាលពីម្សិលមិញ ព្រះអង្គម្ចាស់ឆាល ព្រះជន្ម៧១ព្រះវស្សាដែលជាបុត្រារបស់ព្រះមហាក្សត្រីយានី និងជាស្តេចដំបូងបង្អស់ក្នុងរាជបល្ល័ង្គអង់គ្លេស បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ហើយឥឡូវដាក់ព្រះកាយឲ្យឯកោ នៅប្រទេសអេកុស។ ប៉ុន្តែ ព្រះសុខភាពអង្គនៅមានភាពល្អនៅឡើយ៕  ...
រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈ​កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ម្តងទៀត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សប្តាហ៍ក្រោយនេះ តាមសំណើរបស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល៕...
អាមេរិកស្វែងរកជំនួយពីមហាយក្សចិន ដើម្បីសង្គ្រោះប្រជាជនខ្លួន ពីមេរោគកូរ៉ូណា

អាមេរិកស្វែងរកជំនួយពីមហាយក្សចិន ដើម្បីសង្គ្រោះប្រជាជនខ្លួន ពីមេរោគកូរ៉ូណា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ប៉េកាំង)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីស្វែងរកលទ្ធភាពជួប្រជាជនអាមេរិក ដែលកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយមេរោគកូរ៉ូណា។ យោងតាមការផ្សាយរបស់ទូរទស្សន៍ CGTN របស់ចិន បាឲ្យដឹងថា ពាក់ព័ន្ធនឹងនេះដែរ លោក ស៊ី ជិនភីង ក៏បានពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរកវិធីការពារការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។ គួររំលឹកដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំការពិគ្រោះជាមួយប្រធានាធិបតី ចិន ដែលរហូតមកដល់ថ្ងៃនេះ មេរោគកូរ៉ូណា កំពុងវាយលុកសហរដ្ឋអាមេរិក ធ្វើអត្រាអ្នកស្លាប់កើនដល់៨៥០០០នាក់ និងមានឆ្លងជំងឺកូវីដ១៩ សរុបជាង ៨១,០០០នាក់៕...
សម្តេច ស ខេងថា«ជៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបើជំងឺកូវីដ១៩នេះមានការរីករាលដាលខ្លាំង»

សម្តេច ស ខេងថា«ជៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបើជំងឺកូវីដ១៩នេះមានការរីករាលដាលខ្លាំង»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង ៖ ប្រទេសកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួង​​មហាផ្ទៃកម្ពុជា បានមានប្រសាសន៍​​លើកឡើងថា កម្ពុជាអាចនឹងដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើកាលណាស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជានៅតែបន្​តកើនឡើងនោះទេ ។ ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រមុខដឹកនាំកម្ពុជាកំពុងពិចារណាឲ្យអ្នកច្បាប់សិក្សា​ពីបញ្ហានេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ។ថ្លែង​​ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ មីនានេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសា​សន៍ថា« តែទោះបីជាយ៉ាងណាក្នុងស្ថានភាពបច្ចុប្បន្ននៅកម្រិតប៉ុណ្ណឹងនេះ កម្ពុជាមិនទាន់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ» ។ សម្តេចបានថ្លែ​​ងទៀតថា បើសម្តេច​​ផ្ទាល់ ប្រសិនណាស្ថានភាពនេះវាកាន់តែរីករាលដាលហើយចំនួនអ្នកផ្ទុកកូវីដ១៩នេះច្រើន ជៀសមិនផុតពីដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ...
ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម

ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
កាលពីព្រឹកថ្ងៃពុធទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19)ដោយសម្តេចប្រកាសថា ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបជូនជាសាធា រណជនថា សម្តេចកំពុងសិក្សាលើវិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុសង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារ និងហេីយឈានទៅបិទឱសថស្ថានទាំងនោះលែងឲ្យដំណើរការរកស៊ីអស់មួយជីវិត។ វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំអោយឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រ យុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕ https://www.faceb...
ក្រសួងសុខាភិបាលបានរកឃេីញអ្នកជំងឺ COVID-19 ៥នាក់​ (បារាំង២​ ខ្មែរ៣)សរុបមានចំនួន៩៦ករណី​​បានព្យាបាលជាសះស្បេីយចំនួន៤នាក់ទៀតស្លាប់គ្មាន​

ក្រសួងសុខាភិបាលបានរកឃេីញអ្នកជំងឺ COVID-19 ៥នាក់​ (បារាំង២​ ខ្មែរ៣)សរុបមានចំនួន៩៦ករណី​​បានព្យាបាលជាសះស្បេីយចំនួន៤នាក់ទៀតស្លាប់គ្មាន​

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រហូតម៉ោង​ ៩:៣០យប់ ថ្ងៃទី​ ២៥ មីនា​ ២០២០​ ក្រសួងសុខាភិបាលបានរកឃេីញអ្នកជំងឺ COVID-19 ៥នាក់​ (បារាំង២​ ខ្មែរ៣)សរុបទាំងអស់ប្រទេសយេីងមានចំនួន​ ៩៦ករណី​​ និង យេីងបានព្យាបាលជាសះស្បេីយចំនួន ៤នាក់ទៀត ស្លាប់គ្មាន​ សូមអានតារាងខាងក្រោម​។ បច្ចុប្បន្នពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥  ...
មេរោគកូរ៉ណាឆ្លងមិនរើសមនុស្ស! សូម្បីព្រះអង្គម្ចាស់ ឆាលស៍ ហ្វីលីប របស់អង់គ្លេស ឆ្លងមេរោគនេះដែរ

មេរោគកូរ៉ណាឆ្លងមិនរើសមនុស្ស! សូម្បីព្រះអង្គម្ចាស់ ឆាលស៍ ហ្វីលីប របស់អង់គ្លេស ឆ្លងមេរោគនេះដែរ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាលស៍ ហ្វីលីប ((Charles Philip)​​​ )​​​ អ្នកស្នងតំណែងព្រះមហាក្សត្រី អាលីហ្សាបេតទី២​​​ នៃចក្រភពអង់គ្លេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២នេះ ត្រូវក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញវិជ្ជមានផ្ទុកមេរោគកូរ៉ូណា ហើយពេលនេះ ព្រះអង្គត្រូវក្រុមគ្រូពេត្យដាក់ព្រះកាយដោយគង់នៅតែអង្គឯង ឯព្រះរាជដំណាក់ក្នុងទឹកដីប្រទេសអេកុស (Scotland)។ យោងតាមការផ្សាយរបស់ RT របស់រុស្ស៊ី បានឲ្យដឹងនៅមុននេះបន្តិចថា ទោះបីព្រះអង្គឆ្លងមេរោគ ក៏ព្រះរាជសុខភាពរបស់អង្គនៅល្អនៅឡើយ។ នៅក្នុងពិធីជួបជុំមួយ កាលពីសប្តាហ៍មុន ព្រះអង្គបានព្យាយាមមិនចាប់ដៃជាមួយភ្ញៀវ ដោយប្រើរបៀបសំពះវិញ ដើម្បីការពារការឆ្លងមេរោគដ៏សាហាវនេះ ប៉ុន្តែព្រះអង្គនៅតែគេចមិនរួចពីការតាមយាយីនៃមេរោគកូរ៉ូណាដដែល៕...
ករណីឆ្លងមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន របស់ចិន នៅថ្ងៃនេះ គឺសូន្យ ខណៈអាមេរិក ​​​ករណីមនុស្សស្លាប់កាន់តែច្រើន

ករណីឆ្លងមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន របស់ចិន នៅថ្ងៃនេះ គឺសូន្យ ខណៈអាមេរិក ​​​ករណីមនុស្សស្លាប់កាន់តែច្រើន

នយោបាយ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(អ៊ូហាន)៖ ករណីឆ្លងថ្មីនៃមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ គឺសូន្យ, ចំណែកអ្នករស់នៅក្នុងទីក្រុងនេះ បានចាប់ផ្តើមបើកទ្វាររកស៊ីឡើងវិញ ដូចកាលមិនទាន់ផ្ទុះជំងឺដ៏កាចសាហាវនេះ។ យោងតាមការផ្សាយរបស់ Russia Today (RT) បានឲ្យដឹងថា ស្របពេលប្រទេសចិន បានងើបរួចផុតពីការឆ្លងមេរោគកូរ៉ូណា បែរជាសហរដ្ឋអាមេរិក ធ្លាក់ចូលដំណាក់កាលដ៏អាក្រក់បំផុតទៅវិញ ដោយមានអ្នកជំងឺកូវីដ១៩ ស្លាប់រហូតដល់១៦៣នាក់ តែក្នុងរយៈពេលមួយថ្ងៃ។ RT បានដកស្រង់ពីកាសែតផ្លូវការរបស់ចិន China Daily មកផ្សាយទៀតថា ស្ថានីយបង់ថ្លៃយានយន្តឆ្លងកាត់ ដែលធ្លាប់ជាកន្លែងឆ្លងជំងឺយ៉ាងរាតត្បាត ក្នុងក្រុងអ៊ូហាន ដែលមានប្រជាជនរស់នៅជាង១១លាននាក់ នៅពេលនេះ​​​ មិនមានករណីឆ្លងមេរោគថ្មីទៀតទេ សូមបីតែមួយករណីក៏គ្មានដែរ។ ចំណែកប្រជាជននៅក្នុងខេត្តហ៊ូប៉ី ទាំងមូលចំនួនជាង៦០លាននាក់​​​ ក៏ចាប់ផ្តើមចេញទៅធ្វើការ និងចាប់ផ្តើមជីវភាពរស់នៅ...
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ២៥ មីនានេះបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូ លាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ -១៩ ដែលនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្ស និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯក សារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទយុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុង ខល(Call Tune) គឺនៅពេលដែលទូរស...