វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ជាឱកាសនៃការបង្ហាញភាពរស់រវើកនៃភាពចម្រុះរបស់វប្បធម៌ខ្មែរ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត
ព្រះរាជាណាចក្រកម្ពុជា គឺជាទឹកដីដ៏អច្ឆរិយៈ ពោរពេញទៅដោយធនធានមនុស្សដែលមានសក្តានុពល ជាមួយសិល្បៈ វប្បធម៌ អរិយធម៌ ដ៏វិចិត្រល្អឯកគ្មានពីរ និងដើរតួនាទីដ៏មានឥទ្ធិពល ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងជាអ្នកនាំសារទៅកាន់ពិភពលោក។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសរំលេចតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី ជាបន្តបន្ទាប់ មិនត្រឹមតែជាឱកាសនៃការបង្ហាញភាពរស់រវើកនៃភាពចម្រុះរបស់វប្បធម៌ខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជាឱកាសនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ស្អិតរមួតជាមួយបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមចែករំលែកវប្បធម៌ជាមួយគ្នាលើវេទិកាអន្តរជាតិមួយនេះ។
លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា កូនខ្មែរគ្រប់ៗរូប មានភារកិច្ចបន្តលើកកម្ពស់កិត្យានុភាពជាតិ និងចូលរួមអភ...








