សាស្រ្តាចារ្យ សិស្ស-និស្សិតម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ និងជាអ្នកទេសចរក្នុងរដូវកាលបៃតង (Green Season)
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season) ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), លោក លោកជំទាវ សាកលវិទ្យាធិការ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហព័ន្ធសេវាអប់រំនៅកម្ពុជា លោក លោកស្រី តំណាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិត លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកជំទាវ ឧកញ៉ា ល...








