ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៤៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១០៣៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៧២៨ នាក់។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៤៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១០៣៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៧២៨ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរា...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹង ស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹង ស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិត ក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារនិងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ជ.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី១ ឱ្យបានមុន ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះ...
រដ្ឋមន្ត្រី ហេង សួរ ទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយ រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់

រដ្ឋមន្ត្រី ហេង សួរ ទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយ រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត​ បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។ រដ្ឋមន្ត្រី ហេង សួរ បានថ្លែងការអរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់...
បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group ទីក្រុងចឹងចូវ, សាធារណរដ្ឋប្រជាមានិតចិន

បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group ទីក្រុងចឹងចូវ, សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group ទីក្រុងចឹងចូវសាធារណរដ្ឋប្រជាមានិតចិន, ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។ នៅក្នុងពិធីនោះ លោក Mr. Yi Riwu ប្រធានក្រុមហ៊ុន Henan Investment Group លោក Mr. Zhan Daivd អគ្គនាយកក្រុមហ៊ុនអាកាសចរណ៏ជាតិកម្ពុជា លោក។លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់បានថ្លែងថាថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដែលបានចូលរួមក្នុង ពិធីចុះហត្ថ- លេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន Henan Investment Group ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរៀបចំឱ្យ មានពិធីនេះ។ លោកបណ្ឌិតលើកឡើងថា នេះជាលើកទី១ ដែលខ្ញុំនិងគណប្...
ឯកឧត្តម យន្ត មីន និងភរិយា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧៨ ឈានចូល ៧៩ឆ្នាំ

ឯកឧត្តម យន្ត មីន និងភរិយា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧៨ ឈានចូល ៧៩ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម យន្ត មីន និងភរិយា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧៨ ឈានចូល ៧៩ឆ្នាំ សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គោរពជូន សម្តេចពិជ័យសេនា ក្នុងឱកាសដ៏មហានក្ខត្តឬក្ស ប្រកបដោយសេចក្តីសោមនស្ស រីករាយក្រៃលែង សូមសម្តេច ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ។...
លោកបណ្ឌិត កៅ ថាច អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល

លោកបណ្ឌិត កៅ ថាច អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅក្នុងពិធីនោះ លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកល្វាឯម ក្នុងនោះបានផ្តល់ការលើកទឹកចិត្តឧបត្ថម្ភដល់សិស្សនិទ្ទេសA ចំនួន៩នាក់ នាសម័យប្រឡង ០៨ តុលា ២០២៤។ កម្មវិធីបើកបវេសនកាលនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល, លោក លោកស្រី តំណាងរដ្ឋបាលស្រុកខ្សា...
សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងផែនការ

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងផែនការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថៃ្ងសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ក.ស.ប.) និង លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ (ក.ផ.ក.) បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិតឥតខ្សែ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី លោក លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក.ស.ប. និង ក.ផ.ក. សរុបចំនួនប្រមាណ ២៥០ នាក់។ អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង ៤ សំខាន់ៗ ដូចខាងក្រោម...
នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានបញ្ជូនសារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសមាសភាពថ្នាក់ដឹកនាំជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានបញ្ជូនសារ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានបញ្ជូនសារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសមាសភាពថ្នាក់ដឹកនាំជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានបញ្ជូនសារ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានបញ្ជូនសារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសមាសភាពថ្នាក់ដឹកនាំជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានបញ្ជូនសារ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ។ -អរគុណសន្តិភាព! -អរគុណនយោបាយឈ្នះឈ្នះ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!...
សាធារណរដ្ឋកូរ៉េ ធ្វើទស្សនកិច្ចលើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)

សាធារណរដ្ឋកូរ៉េ ធ្វើទស្សនកិច្ចលើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងលោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នាថ្ងៃទី៣១ ខែតុលាម្សិលមិញនេះ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំទទួលស្វាគមន៍ លោក Kim Han-gil ប្រធានគណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងក្រុមការងារ ដែលអញ្ជើញមកធ្វើទស្សនកិច្ចលើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ នៅជំនួបទទួលស្វាគមន៍នេះ លោក ឡេង តុង បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយឧបត្ថម្ភចំពោះប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវិស័យសុវត្ថិភាព និងសុខភាពការងារ ដែលក្នុងនេះ សាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារកូរ៉េ(MOEL) និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA)បានរៀបចំ និងផ្តល់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA Project)ក្នុងការរៀបចំប...
សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំពិធីសូត្រមន្តអង្គកឋិនទានដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម

សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំពិធីសូត្រមន្តអង្គកឋិនទានដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន និងមានការអមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីសូត្រមន្តរបស់អង្គកឋិនទានដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម ដែលប្រារព្ធឡើងនៅ វិមាន៧មករា នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ អង្គកឋិនទាននេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពីសូត្រមន្ត នៅថ្ងៃទី០៣ ខែវិច្ឆិកា អង្គកឋិនទាននឹងដង្ហែដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្តពោធិ៍គិរីវង្សារាម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕...