ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាឱកាសនៃ «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, វិស័យឯកជនកម្ពុជា ឥណ្ឌា ដែលរួមមានសមាគមទេសចរណ៍នៅក្នុងទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា, វិនិយោគិនកម្ពុជា ឥណ្ឌា, សហគមន៍ឥណ្ឌានៅកម្ពុជា និងមគ្គុទេសក៍ទេសចរកម្ពុជា ឥណ្ឌា ដើម្បីជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីប្រទេសឥណ្ឌា។ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា គោលដៅទេសចរណ៍ដ៏សម្បូរបែប និងព្រឹត្...
លោកជំទាវ ចម និម្មល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)” ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក

លោកជំទាវ ចម និម្មល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)” ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)” ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គរាជទូត និងជាប្រធានតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ WTO ព្រមទាំង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានជំនាញ ជាច្រើនរូប។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការសរសររបាយការណ៍គោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) របស់លេខាធិការដ្ឋាន WTO និងទទួលស្ដាប់នូវអនុសាសន៍ណែនាំពីលោកជំទាវរដ្ឋមន្ត្រី។...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «ការផលិតមាតិកា»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «ការផលិតមាតិកា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
«តើអ្នកផលិតមាតិកាត្រូវធ្វើអ្វីខ្លះ?» នេះជាប្រធានបទនៃវគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានបើកធ្វើនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ នៅសាលសេរីភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់ និងបានឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើនខាងឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម។ លោក ប៉ែន បូណា បានមានប្រសាសន៍បន្តថា «ការបណ្តុះបណ្តាលត្រូវធ្វើជាប្រចាំដើម្បីសម្រួចសមត្ថភាពធនធានមនុស្ស» និងដើម្បីឆ្លើយតបនឹងតម្រូវការការងាររបស់មន្ត្រីនៅក្នុងអង្គភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនមានបទពិសោធលើកិច្ចការងារផលិតមាតិកា (...
អ្នកវិនិយោគថៃ និងក្រុមហ៊ុន Agent21 Global រួមគ្នាវិនិយោគក្នុងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)

អ្នកវិនិយោគថៃ និងក្រុមហ៊ុន Agent21 Global រួមគ្នាវិនិយោគក្នុងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកស្រីអគ្គនាយកក្រុមហ៊ុន Agent21 Global បានឱ្យដឹងថា អ្នកវិនិយោគថៃ និងក្រុមហ៊ុន Agent21 Global រួមគ្នាវិនិយោគក្នុងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោកស្រីថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតលើការវិវឌ្ឍបច្ចេកវិទ្យា ការផ្លាស់ប្តូរសង្គម ការប្រែប្រួលប្រជាជន ការលូតលាស់រហ័សរបស់ទីក្រុង និងការអភិវឌ្ឍន៏លំនៅឋានតំលៃសមរម្យ ប្រកបដោយចីរភាព (Sustainable house) ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងតំបន់។ ក្រុមហ៊ុន និងនាំមកនូវបច្ចេកវិទ្យាថ្មី ដើម្បីបំពាក់ក្នុងលំនៅឋានប្រើដោយថាមពលស្អាត សំដៅកាត់បន្ថយការចំណាយ និងទ្រទ្រង់សេដ្ឋកិច្ចក្នុងគ្រួរសាផងដែរ៕ ក្រុមហ៊ុនAgent21 ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនពិតជាមានបំណង និងចក្ខុវិស័យអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់មន្រ្តីរាជការ អ្នកទើបរៀបអាពាហ៍ពិពាហ៍ និងប្រជាពលរដ្ឋ ដែលខ្វះលំនៅឋាន ព្រមទាំងគ្រួសារមានប្រាក់ចំណូលមធ្យម និង ទាប ដើម្បីឆ្លើយតបទៅនឹងតម...
ជប៉ុនប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ជប៉ុនប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក សេជិ ថាណាកា (Seiji Tanaka) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារនិងសុខមាលភាពនៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ នៅក្នុងជំនួបទ្វេភាគីនេះ រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណភាគីជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកន្លងមក ពិសេសតាមរយៈជំនួយអភិវឌ្ឍរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) និងការបញ្ជូនអ្នកជំនាញឯកទេសជនជាតិជប៉ុនមកកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) និងសុវត្ថិភាព និងសុខភាពការងារ (OSH) ដែលជាកាតាលីករជំរុញយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ រដ្ឋមន្រ្តី ក៏បានលើកឡើងសារៈសំ...
លោក ផាន អូន អញ្ជើញចូលរួម កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៥» (5th ASEAN Head of Competition Meeting – 5th AHCA)

លោក ផាន អូន អញ្ជើញចូលរួម កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៥» (5th ASEAN Head of Competition Meeting – 5th AHCA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភូកេត, ប្រទេសថៃ): នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិ្ជកម្ម និងសហការីនៃ អគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួម «កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៥» (5th ASEAN Head of Competition Meeting – 5th AHCA) ដែលប្រព្រឹត្តឡើងនៅកោះភូកេត ប្រទេសថៃ។ កិច្ចប្រជុំនេះជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យប្រធានស្ថាប័នប្រកួតប្រជែង ជួបជុំ ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ដែលកំពុងកើតឡើង និងដំណោះស្រាយនានានៅក្នុងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែងផងដែរ។ របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំនេះ មានចំនួន ៣ រួមមាន (១). វឌ្ឍនភាពនៃនីតិវិធីផ្ទៃក្នុងរបស់បណ្ដារដ្ឋសមាជិកអាស៊ានក្រោយបញ្ចប់ការចរចាកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការប្រកួតប្រជែង (ASEAN Framework Agreement on Competit...
ព្រឹកនេះ ព្រឹទ្ធសភា រៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ លើរបៀបវារៈចំនួន៣

ព្រឹកនេះ ព្រឹទ្ធសភា រៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ លើរបៀបវារៈចំនួន៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រឹទ្ធសភា នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដោយមានរបៀបវារៈចំនួន៣។ របៀបវារៈទាំង៣នោះ មានដូចខាងក្រោម៖ ទី១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ទី២៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។ និងទី៣៖ ផ្សេងៗ៕...
រដ្ឋសភាទទួលសេចក្តីព្រាងច្បាប់ចំនួន ២ ស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា

រដ្ឋសភាទទួលសេចក្តីព្រាងច្បាប់ចំនួន ២ ស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មុនអញ្ជើញដឹកនាំបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ចំនួន ២ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តតាមរបៀបវារៈដូចខាងក្រោម៖ ១-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ២-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូន គណៈកម្មការសេ...
ឧកញ៉ា តែ តាំងប៉ បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួមក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

ឧកញ៉ា តែ តាំងប៉ បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួមក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួមក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមុខព្រះបរមរាជវាំង ។...
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល”

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ជូនអនុប្រធាន និងសមាជិកនៃ គ.រ.ឌ. នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកជំទាវ ជាថ្នាក់ដឹកនាំពីក្រសួង ស្ថាប័នពាក់ព័ន្ធ អនុប្រធាន និងសមាជិកនៃ គ.រ.ឌ. ទាំងអស់ ដែលមានចំនួនសរុបប្រមាណ ១០០នាក់។ វគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជូនដ...