ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ក្នុងគ្រាដែលតម្លៃជីគីមី និងប្រេងឥន្ធនៈឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីភាពចំណេញ និងខាតរបស់កសិករ

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ក្នុងគ្រាដែលតម្លៃជីគីមី និងប្រេងឥន្ធនៈឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីភាពចំណេញ និងខាតរបស់កសិករ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានថ្លែងថា ក្នុងស្ថានភាព ជីគីមី និងប្រេងឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមលើពិភពលោកឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុតសម្រាប់ប្រជាកសិករយើង ដើម្បីដឹងថា ការធ្វើស្រែពួកគាត់ទទួលបានចំណេញ ឬខាត។ ការលើកឡើងដូច្នោះ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំប្...
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជិះកង់ជុំវិញពិភពលោករបស់ខ្លួន។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។ បេសកកម្មដ៏អស្ចារ្យរបស់លោក ទីវ តារារិទ្ធិ ដែលមានរយៈពេល ២ឆ្នាំនេះ គឺក្នុងយុទ្ធនាការ "ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា"។ លោកបានធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវសរុប ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់៤០ប្រទេស ដើម្បីរៃអង្គាសថវិកាសម្រាប់បុព្វហេតុមនុស្សធម៌។ តាមរយៈការខិតខំប្រឹងប្រែងនេះ លោកបានរៃអង្គាសថវិកាបានចំនួន ២៦០,២៤៣.៥៧ ដុល្លារសហរដ្ឋអាមេរិក។ ថវិកាដែលបានពីបេសកកម្មនេះ នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត...
ប្រជាពលរដ្ឋបានរាយការណ៍អំពីឈ្មួញនាំជ្រូកពីវៀតណាមចូលកម្ពុជា តាមតំបន់ប៉ុស្តិ៍ ស្ថិតឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋបានរាយការណ៍អំពីឈ្មួញនាំជ្រូកពីវៀតណាមចូលកម្ពុជា តាមតំបន់ប៉ុស្តិ៍ ស្ថិតឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋបានរាយការណ៍មកភ្នាក់ងារសារព័ត៌មានថា មានសកម្មភាពដឹកជញ្ជូនសត្វជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជា តាមតំបន់ប៉ុស្តិ៍ដែលប្រជាពលរដ្ឋនិយមហៅថា «ប៉ុស្តិ៍កូនជ្រូក» ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សេចក្តីរាយការណ៍ខាងលើលើកឡើងថា ជំនួសឱ្យការចុះត្រួតពិនិត្យលើសកម្មភាពនាំចូលសត្វជ្រូក បែរជាមានការរករឿង និងបង្កការរំខានដល់អ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចចុះយកព័ត៌មានទៅវិញ។ នៅថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាចុះស្រាវជ្រាវ និងពិនិត្យឱ្យបានច្បាស់លាស់លើការលើកឡើងខាងលើ ដើម្បីធានាថា ការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយតម្លាភាព ស្មើភាព និងស្របតាមនីតិរដ្ឋ។ អង្គភាពសារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី២២ខែកក្ដដាឆ្នាំ២២ខែកក្កដាឆ្នាំ២០២៦នេះ មិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេ ហើយសូមរង់ចាំការបំភ្...
ឯកឧត្តម លូ គឹមឈន់  ជួបពិភាក្សាជាមួយវិនិយោគិនសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន អំពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម លូ គឹមឈន់ ជួបពិភាក្សាជាមួយវិនិយោគិនសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន អំពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទីក្រុងឡុងបិច,រដ្ឋកាលីហ្វ័រនីញ៉ា៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្រ្តីត្រួតពិនិត្យរដ្ឋ ថ្នាក់ដឹកនាំ កសស និង ឯកឧ​ត្តម ហ៊ួត​ គីមឆា​ ​ កុងស៊ុល​កិត្តិយស​ និងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងឡុងបិច ​រដ្ឋ​កាលីហ្វ័រនីញ៉ានាវេលាម៉ោង ២:៣០រសៀលថ្ងៃចន្ទទី២០ខែកក្កដាឆ្នាំ២០២៦នេះបាននៅស្ថានកុងស៊ុលកិតិ្តយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡុងបិច រដ្ឋកាលីហ្វ័រនីញ៉ា ជួបពិភាក្សាជាមួយវិនិយោគិនសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន អំពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រ...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិកចូលជួបសម្ដែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិកចូលជួបសម្ដែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារទី២១ ខែកក្កដា ឆ្នាំ២០២៦នេះបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Brian D. McFeeters ដែលបានដឹកនាំនូវអ្នកវិនិយោគរបស់អាមេរិកមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ជាញឹកញាប់តាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ដែលបានជជែកទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ សម្ដេច ក៏បានលើកឡើងនៅចំពោះមុ...
ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ដឹកនាំសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៨ ក្រុមហ៊ុន មានសមាសភាពចំនួន ៣០ រូប ចូលរួួមអមដំណើរនៅក្នុងទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន

ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ដឹកនាំសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៨ ក្រុមហ៊ុន មានសមាសភាពចំនួន ៣០ រូប ចូលរួួមអមដំណើរនៅក្នុងទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនិង ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជានៅព្រឹកថ្ងៃអង្គារទី២១ ខែកក្កដាឆ្នាំ២០២៦នេះបាមដឹកនាំសមាជិក​សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៨ ក្រុមហ៊ុន មានសមាសភាពចំនួន ៣០ រូប ចូលរួួមអមដំណើរនៅក្នុងទស្សនកិច្ចផ្លូវការជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គូសបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន គឺជាទីផ្សារនាំចេញដែលមានសក្តានុពលមួយសម្រាប់អង្ករកម្ពុជា ហើយជាក់ស្ដែង ក្នុងរយៈពេល ៦ ខែ នៃឆ្នាំ២០២៦ នេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសហ្វីលីពីនចំនួនប្រមាណ ៧ មុឺនតោនផងដែរ។...
គណៈកម្មការ​ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធនិង​ជំរឿន​មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​ចុះ​​ធ្វើ​​ជំរឿន​​មន្រ្តី​ជាក់​​ស្តែង​​នៅ​​​តាម​រចនាសម្ព័ន្ធ​​​​របស់ក្រសួងមានទីតាំងនៅរាជធានីភ្នំពេញ

គណៈកម្មការ​ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធនិង​ជំរឿន​មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​ចុះ​​ធ្វើ​​ជំរឿន​​មន្រ្តី​ជាក់​​ស្តែង​​នៅ​​​តាម​រចនាសម្ព័ន្ធ​​​​របស់ក្រសួងមានទីតាំងនៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖គណៈកម្មការ​ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធនិង​ជំរឿន​មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​ចុះ​​ធ្វើ​​ជំរឿន​​មន្រ្តី​ជាក់​​ស្តែង​​នៅ​​​តាម​រចនាសម្ព័ន្ធ​​​​របស់ក្រសួង ​ដែលមានទីតាំងនៅរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង​​ ៧:៣០​ នាទីដល់ម៉ោង ១១:៣០ នាទី និងពេលរសៀលចាប់ពីម៉ោង​ ១៣:៣០ ​នាទី ដល់ម៉ោង ១៧:៣០ នាទី នៅតាមទី​តាំង​​ដូចខាងក្រោម៖ - ទីតាំងទី១៖ សាលប្រជុំជាន់ទី៩ នៃអាគារទីស្តីការក្រសួង នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ - ទីតាំងទី២៖ ជាន់ទី៧ នៃអគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ - ទីតាំងទី៣៖ សាលប្រជុំរំដួល ជាន់ផ្ទាល់ដី អគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ - ទីតាំងទី៤៖ សាលមហ...
ឧកញ៉ាបណ្ឌិត ឈិន កេន ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា ថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀនពិតប្រាកដ

ឧកញ៉ាបណ្ឌិត ឈិន កេន ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា ថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀនពិតប្រាកដ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រោយពីមានផ្ទុះការវែងញែកលើបណ្តាញសង្គមរិះគន់ខ្លាំងៗ រឿងបណ្ឌិត ញិល រដ្ឋា វិភាគរឿងនយោបាយសៀម ដោយមើលស្រាលសមត្ថភាពរបស់កម្ពុជានិងប៉ះពាល់ងារបណ្ឌិតនោះ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គនាយកក្រុមហ៊ុន AAP Group ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា និយាយបែបអំនួតមើលងាយអ្នកមានងារឧកញ៉ាបណ្ឌិត មិនអាចទទួលយកបានទេ។ ការលើកឡើងរបស់ ឧកញ៉ាបណ្ឌិត ឈិន កេន ដូច្នោះ ខណៈដែលថ្មីៗនេះលោក បណ្ឌិត ញិល រដ្ឋា បានរិះគន់លើងារឧកញ៉ាបណ្ឌិតនៅកម្ពុជាថា មិនបានរៀនពិតប្រាកដដូចអ្នកសិក្សាផង ស្រាប់តែទទួលបានងារបណ្ឌិតឬឧកញ៉ាបណ្ឌិតទៀត។ ឧកញ៉ាបណ្ឌិត ឈិន កេន បានបញ្ជាក់នៅក្នុងសំណេរលើបណ្តាញសង្គមថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀន ពិតប្រាកដ ដែលមិនអាចទទួលយកបានទេ ពីសំណាក់អ្នកវិភាគភូមិសាស្ត្រនយោបាយម្នាក់ អ្មកនិយាយនេះប្រហែលជាមានតែទ្រឺស្តីទេ បើអោយធ្វើជំនួញខ្លូនឯងវិញក៍មិន ប្រាកដថា ជោគជ័យដែរ ។ បន្ថែមពីនេះ ឧកញ៉ាបណ្ឌិត ឈិន ក...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងអំពីស្ពានចំលងដែលមានប្រសិទ្ធភាពដើម្បីតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសនិងទីផ្សារ របស់សមាគមបណ្តាញកសិករតេជោ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងអំពីស្ពានចំលងដែលមានប្រសិទ្ធភាពដើម្បីតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសនិងទីផ្សារ របស់សមាគមបណ្តាញកសិករតេជោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនិងបានជម្រាបជូនព័ត៍មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ពិធីជួបជុំនិងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពី លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកទឹកផុស, អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ៩នៃស្រុកទឹកផុស សរុបប្រមាណ ៣០០រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមសមាគមបណ្តាញកសិករតេជោបានប្រសាសន៍លើកឡើងអំពីគុណតម្លៃសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើជាស្ពានចំល...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី២០ខែកក្កដាឆ្នាំ២០២៦នៅវិមានសន្តិភាពរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ។ #MLVT #HENGSour...