ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតនិងបានចំណេញ។
ការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោកចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ១១នៃស្រុក...








