ដៃគូអ្នកទិញអង្កររបស់ក្រុមហ៊ុន Amru Rice មកពីប្រទេសអូស្ត្រាលីចុះពិនិត្យស្រែដាំដុះស្រូវក្រអូបផ្ទាល់ ក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា
បាត់ដំបង៖ ដៃគូអ្នកទិញអង្ករដ៏ធំមួយរបស់ក្រុមហ៊ុន Amru Rice មកពីប្រទេសអូស្ត្រាលី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះពិនិត្យស្រែដាំដុះស្រូវក្រអូបនិងឃ្លំាងស្តុកកែច្នៃស្រូវផ្ទាល់ ក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យាជាមួយ សហគមន៍កសិកម្មទំនើបមោងឫស្សីខេត្តបាត់ដំបង។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានសម្តែងនូវសុទិដ្ឋិនិយមថា ថ្ងៃនេះ បាននាំដៃគូអ្នកទិញអង្ករមកពីប្រទេសអូស្ត្រាលី ចុះពិនិត្យស្រែដាំដុះស្រូវក្រអូបក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា ជាមួយ សហគមន៍កសិកម្មទំនើបមោងឫស្សី។
សហគមន៍កំពុងដាំដុះពូជស្រូវ ស្រងែក្រអូប (SROB) លើផ្ទៃដីជាង ៨០០ ហិកតា និងពូជស្រូវ សែនក្រអូប (SKO1) លើផ្ទៃដីជាង ២០០ ហិកតា ដោយមានការចូលរួមពីសមាជិកកសិករជិត ២០០ គ្រួសារ។
បច្ចុប្បន្ន ពូជស្រូវទាំងពីរកំពុងលូតលាស់បានល្អ ស្ថិតក្នុងដំណាក់កាល ដាក់ទឹកដោះ និងដាក់ម្សៅ ហើយគ្រោងនឹងចាប់ផ្តើមប្រមូលផលនៅប្រហែលថ្ងៃទី ១២ ខែសីហា...








