ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ និងផ្តល់សេវាសាធារណៈជូនពលរដ្ឋបានលឿន និងរហ័សបែបនេះ ក្នុងឱកាសដែលឯកឧត្តម និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន១៧៣៣២បណ្ណ ស្ថិតក្នុងសង្កាត់វាំងចាស់ ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងមូលដ្ឋាន ដែលបាន និងកំពុងបន្តប្រឹងប្រែង ក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅយ៉ាងយកចិត្តទុកដាក់ និងមិនគិតដល់ថ្ងៃឈប់សម្រាក។ ទាំងអស់នេះបានបង្ហា...
លោកបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

លោកបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចបានលើកឡើងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗកំពុងដំណើរការដោយរលូនបានប្រមាណ ៨០%ហើយ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពីការររៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ថ្ងៃនេះ ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” ខ្ញុំសូមអរគុណចំពោះ លោក អស់លោក លោកស្រី កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន ទាំងអស់ ដែលបានឆ្លៀតឱកាសចូលរួមសន្និសីទសារព័ត៌មាននាពេលនេះ ដើម្បីទទួលយកវឌ្ឍនភាពថ្មីៗ នៃដំណើ...
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤អយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៦ ករណី មានជនសង្ស័យចំនួន ២៥៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៩២ នាក់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤អយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៦ ករណី មានជនសង្ស័យចំនួន ២៥៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៩២ នាក់។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច។...
ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក កើត រិទ្ធ , លោកជំទាវ ជា វាសនា បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ

ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក កើត រិទ្ធ , លោកជំទាវ ជា វាសនា បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមាន ស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល។ បេសកកម្មនេះក៏មានការចូលរួមសហការពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ, អាជ្ញាធរមូលដ្ឋាន, មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទនៃខេត្តក្រចេះ និងប្រជាពលរដ្ឋ ដែលមានចំនួនសរុប ៣៣៣ រូប។ ការចុះបំពេញបេសកកម្មនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិច និងរស់នៅតំបន់ដាច់ស្រយាល សំដៅបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋមូលដ្ឋាន និងបង្កើនប្រសិទ្ធភាព ភាពសំបូរបែប និងឆាប់រហ័សនៃការដោះស្រាយវិ...
ឱសថការី លឹម រតនៈ និងសមាជិការនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៤

ឱសថការី លឹម រតនៈ និងសមាជិការនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង : ឱសថការី លឹម រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការសិទ្ធិម នុស្សកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំ ថ្នាក់ដឹកនាំ និងលោក លោកស្រី ជាសមាជិក សមាជិការនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៤។ ពិធីបុណ្យនេះរៀបចំឡើង ទី១. វត្តព្រះអង្គធំភ្នំសំរោង ក្នុងភូមិសំរោង ទី២. វត្តបរមនីវេសនារាម ក្នុងភូមិឆ្នាល់មាន់ ទី ៣. សាលាបុណ្យចំការអូរ ក្នុងភូមិព្រៃសិន និង ទី ៤. សាលាបុណ្យសុវណ្ណមុនីបុទ្ធិរាម ក្នុងភូមិព្រៃទទឹង និងឧបសម្ព័ន្ធឆ្លាកដោយក្នុងពិធី បុណ្យកាន់បិណ្ឌ វេនទី៤នេះ គឺ លោក លឹម រតនៈ បានពាំនាំយកទេយ្យទាន និងបច្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ លោក កែវ រ៉េមី ប្រគេនជូនព្រះសង្ឃ និងតាជី យាយជី ព្រមទាំងពុទ...
(គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន បន្ត រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

(គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន បន្ត រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉ៃលិន : នៅសាលប្រជុំសាលាខេត្តប៉ៃលិន, អគ្គលេខាធិការដ្ឋាននៃគណៈក ម្មការគ្រប់គ្រងល្បែងពាណិ ជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រង អាជ្ញាបណ្ណ តំណាង លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីតំណាងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត, តំណាងស្នងការដ្ឋាន នគរបាលខេត្ត។ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងខេត្ត, ប្រធានមន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំ និងមន្ត្រី ជំនា...
(គ.ល.ក.) និងរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ ស្តីពី “ការ​​​គ្រប់គ្រង​ល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”

(គ.ល.ក.) និងរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ ស្តីពី “ការ​​​គ្រប់គ្រង​ល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពោធិ៍សាត់ះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ​គ្រប់​គ្រង​​ល្បែង​ពាណិជ្ជ​​​កម្ម​កម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២៤នេះបាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ ស្តីពី “ការ​​​គ្រប់គ្រង​ល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”។ កម្មវិធីនេះ ក្រោម​ការដឹកនាំសម្រប សម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិង​គ្រប់​គ្រងអាជ្ញាបណ្ណ តំណាង​លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និង​លោក ពៅ ពិសិដ្ឋ អភិបាល​រង​​នៃ​គណៈ​អភិបាល​ខេត្តពោធិ៍សាត់ តំតំណា លោក ខូយ រីដា អភិបាលនៃគណៈអភិបាល​ខេត្តពោធិ៍សាត់ ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពី លោក កែម សុធឿន សមាជិកក្រុមប្រឹក្សា​ខេត្ត​ពោធិ៍​សាត់ តំណាង​សា​លា​​ដំបូង​និង​អយ្យ​ការ​អម​​​សា​លា​​​​ដំបូង​ខេត្ត។ ដោយមានការចូលរួមពី តំណាងស្នងការ​ដ្ឋាន​​នគរ​បាល​​​ខេត្ត, តំណាង​បញ្ជា​-...
លោកអភិសន្តិបណ្ឌិត ស សុខា​គាំទ្រពេញទំហឹងចំពោះការសម្រេច​ចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជាចេញពីតំបន់ត្រីកោណ​អភិវឌ្ឍន៍

លោកអភិសន្តិបណ្ឌិត ស សុខា​គាំទ្រពេញទំហឹងចំពោះការសម្រេច​ចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជាចេញពីតំបន់ត្រីកោណ​អភិវឌ្ឍន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងចំពោះ​ការសម្រេចចិត្ត​ប្រកប​ដោយប្រតិភាណរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤​ លោកអភិសន្តិបណ្ឌិត ស សុខា បានសរសេរថា ៖ ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារទាំងមូល ក៏មិនខុសពីបងប្អូនជនរួមជាតិគ្រប់និន្នាការដែរ យើងពិតជាមានសេចក្ដីពេញចិត្ត និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះការ​សម្រេចចិត្តដ៏​ឈ្លាសវៃ និងប្រកបដោយប្រតិភាណរបស់សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកព្រះ​រាជាណាចក្រកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ លោកអភិសន្តិបណ្ឌិត ស សុខា បន្តថា ការសម្រេចចិត្តនេះ គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេ...
ការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង និយ័តករមូលបត្រកម្ពុជា និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង និយ័តករមូលបត្រកម្ពុជា និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) កាលពីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រី នៃ ន.ម.ក.” និងសហការរៀបចំសិក្ខាសាលាស្តីពី “ការប្រើថ្នាលនិងសេវា រដ្ឋាភិបាលឌីជីថលក្នុងវិស័យមូលបត្រ” នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។...
ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​ជាមន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ

ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​ជាមន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មន្ទីរពេទ្យហ្លួងម៉ែ ដែស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រែក្លាយជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺមហារីក ។ មន្ទីរពេទ្យនេះបានរៀបចំជួសជុលកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​រួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យ​ដំណើរការកាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការពេញលេញ​ជា​មន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារ​អន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខ។ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២០ ខែកញ្ញា បាន​អញ្ជើញចុះពិនិត្យការបើកដំណើរ​ការ​ដំណាក់​កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ។ សូមជម្រាបថា ការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរ​ពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធ​ភាព​ផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំង...