ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ
មន្ទីរពេទ្យហ្លួងម៉ែ ដែស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រែក្លាយជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ។ មន្ទីរពេទ្យនេះបានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញា បានអញ្ជើញចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ។
សូមជម្រាបថា ការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធភាពផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំង...








